កីឡា
Son រិះគន់ការបង្កើនចំនួនការប្រកួតច្រើនហើយថាកីឡាករមិនមែនមនុស្សយន្ត
ប្រធានក្រុម Tottenham Hotspur កីឡាករ Son Heung-min ជាកីឡាករចុងក្រោយគេដែលបង្ហាញពីការព្រួយបារម្ភជុំវិញសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រេចប្រើប្រាស់រូបមន្ដថ្មីបង្កើនការប្រកួតកាន់តែច្រើន។

ការលើកឡើងរបស់ Son បន្ទាប់ពីកីឡាករ Manuel Akanji និង Rodri របស់ក្លិប Manchester City ក៏ដូចជាអ្នកចាំទី Allison របស់ Liverpoolបានប្រតិកម្ម ចំពោះការសម្រេចចិត្តក្នុងការផ្លាស់ប្តូររូបមន្ដថ្មី។
កីឡាករ Son បាននិយាយថា៖«យើងមិនមែនជាមនុស្សយន្តទេ។ ខ្ញុំគិតថា យើងត្រូវតែពិចារណាឡើងវិញ ហើយត្រូវតែកាត់បន្ថយការប្រកួតខ្លះ ហើយបង្កើនគុណភាពនៃការប្រកួតជាងមុន។ នេះជាអ្វីដែលគួរគិតឡើងវិញ។ វាពិតជាការមានប្រកួតច្រើន ការធ្វើដំណើរច្រើន ពីព្រោះយើងត្រូវការពេលថែរក្សាខ្លួន ពេលខ្លះរបួស ពេលខ្លះមានបញ្ហាផ្លូវចិត្ត ពេលអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ តើអ្នកបង្ហាញខ្លួននៅលើទីលានដោយមានគុណភាពបែបណា»។

ការលើកឡើងបែបនេះរបស់ កីឡាករ Son Heung-min ក្រោយកីឡាករជាច្រើនបានរបួស។ ពួកគេមិនមានពេលសម្រាកគ្រប់គ្រាន់ ហើយត្រូវមានភារកិច្ចជាមួយជម្រើសជាតិថែមទៀត។
Son Heung-min បានបន្ថែមថា៖«ក្នុងនាមជាអ្នកគាំទ្របាល់ទាត់ អ្នកចង់ឃើញការប្រកួតដែលមានគុណភាព មិនមែនជាការប្រកួតច្រើននោះទេ ហើយអ្នកក៏មិនចង់ឃើញមនុស្ស ឬកីឡាករជួបបញ្ហារបួសនោះទេ»៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ