Connect with us

កីឡា

Michael Jordan ដាក់លក់ផ្ទះ​ប្រណីត​ជិត ១២ ឆ្នាំ​តែគ្មានអ្នកទិញ ដោយសារតែចាស់គំរិលពេក

បានផុស

នៅ

អ្នកជំនួញជនជាតិអាមេរិក និងជាអតីតអ្នកលេងបាល់បោះអាជីព Michael Jordan បានដាក់លក់ផ្ទះប្រណីតចាប់តាំងពីឆ្នាំ២០១២ ក្នុងតម្លៃ ២៩លានដុល្លារ ប៉ុន្តែគ្មានមហាសេដ្ឋីណាចាប់អារម្មណ៍នឹងទិញវានោះទេ។ ផ្ទះនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៥ មុនពេលដែលគាត់បានចុះបញ្ជីវាសម្រាប់លក់ជាសាធារណ។

មានហេតុផលជាច្រើន​ ដែលគ្មាននរណាម្នាក់ចង់បានផ្ទះនេះដោយចាប់ផ្តើមពីការពិតដែលថា​ វាមានទំហំធំជាង ៥៦,០០០ហ្វីតការ៉េលើ ៧ ហិចតា ដែលធ្វើឲ្យពិបាកក្នុងការថែទាំ។ ជាពិសេសទៀតដែរ ក៏មានការចំណាយ និងពន្ធដីខ្ពស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាផ្ទះមានបន្ទប់គេង ៩ បន្ទប់ទឹក ១៩ ទីលានបាល់បោះ បណ្ណាល័យ កន្លែងហាត់ប្រាណ បន្ទប់ស៊ីហ្គា អាងហែលទឹក ទីលានវាយកូនបាល់ ទីលានវាយកូនហ្គោល និងចំណតរថយន្ត ១៤ គ្រឿង ប៉ុន្តែអ្វីៗត្រូវបានរចនាតាមប្រធានបទបែបចាស់គំរិលពេក។ លើសពីនេះ ផ្ទះប្រណិតត្រូវបានសាងសង់ក្នុងទសវត្សរ៍ទី៩០ នៅពេលដែល Jordan នៅជាមួយ Chicago Bulls ដែលធ្វើឲ្យការរចនាមើលទៅហួសសម័យនិងមានសភាពមិនដូចផ្ទះបច្ចុប្បន្ននេះ។

ម្យ៉ាងទៀត ទីតាំងផ្ទះមិនសូវល្អប៉ុន្មានទេ ដោយសារតែតំបន់នោះមិនមានកន្លែងសមស្របដែលងាយស្រួលក្នុងការរស់នៅ ។​ សូម្បីតែ Jordan បានគិតចង់ប្រែក្លាយផ្ទះទៅជាសារមន្ទីរ ដើម្បីឲ្យមនុស្សមកទស្សនាដោយគិតថ្លៃ ប៉ុន្តែវាមិនអាចទៅរួចនោះទេ។ នោះក៏ដោយសារតែវាមិនមានកន្លែងចតរថយន្តគ្រប់គ្រាន់ ហើយទីក្រុង Highland Park រដ្ឋ Illinois មិនមានច្បាប់អនុញ្ញាតថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីកាសែត New York Post បានបង្ហាញថា ផ្ទះរបស់អតីតអ្នកលេងបាល់បោះអាជីពរូបនេះ ​តាមពិតទៅត្រូវបានគេទិញយកក្នុងតម្លៃខាតដើម ១៤.៨លានដុល្លារ ដោយបញ្ចប់ការលក់រយៈពេល ១២ ឆ្នាំ។ ថ្វីបើផ្ទះនោះមានសភាពចាស់គំរិល និងមិនទាន់សម័យក៏ពិតមែន ប៉ុន្តែវានៅតែមានភាពទាក់ទាញដោយក្រុមអ្នកស្រលាញ់ផ្ទះសល់ពីសង្គមបុរាណ ជាពិសេសអ្នកអភិរក្ស៕

Michael Jordan

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ Rosé ស្គមស្គាំងគួរឲ្យខ្លាច ពេលបង្ហាញខ្លួននៅ Paris Fashion Week

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម