Connect with us

កីឡា

នាយករដ្ឋមន្ត្រីឥណ្ឌា Modi ប្តេជ្ញា​ដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក២០៣៦

បានផុស

នៅ

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាន​កំពុង​ប្រឹង​ប្រែង​​ដើម្បីធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាអូឡាំពិកនៅឆ្នាំ២០៣៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Modi បានថ្លែងទៅកាន់ជន​ភៀស​ខ្លួន​ឥណ្ឌា​ ១៥,០០០នាក់ ដែលបានប្រមូលផ្តុំ​នៅតំបន់ Nassau Coliseum ក្នុងទីក្រុង Long Island ទីក្រុងញូវយ៉ក ដែលជាផ្នែកមួយនៃកម្មវិធី “Modi and US”។

បន្ទាប់ពីការស្វាគមន៍យ៉ាងកក់​ក្តៅ​ លោក Modi បានសន្យាជាមួយទស្សនិកជន​ថា ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះ​ការប្រកួតកីឡាអូឡាំពិកក្នុងពេលឆាប់ៗ។ លោក​ថា ៖«កាលពីប៉ុន្មានថ្ងៃមុន ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសបានបញ្ចប់។ ឆាប់ៗនេះ អ្នកនឹងក្លាយជាសាក្សីនៃកីឡាអូឡាំពិកនៅប្រទេសឥណ្ឌា​វិញ​ម្តង។ យើងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បី ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦»។

ប្រទេសឥណ្ឌា​ទទួល​បាន​មេដាយសំរិទ្ធ​៥ និងប្រាក់១ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧១ ក្នុងតារាងមេដាយ។ លទ្ធផលនេះគឺអាក្រក់ជាងមេដាយសរុបចំនួន៧​របស់​ខ្លួន​ក្នុង​កីឡា​អូឡាំពិក កាល​ពី​ឆ្នាំ២០២០ ដែល​បាន​ឈ្នះ​​មាស១ ប្រាក់២ និងសំរឹទ្ធ៤ ប៉ុន្តែនៅតែជាចំនួនមេដាយខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

លោក Modi បាននិយាយអំពីការរីកចម្រើនរបស់ឥណ្ឌានៅក្នុងពិភពកីឡា។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ៖«មិនថាកីឡា អាជីវកម្ម បរិស្ថាន ឬការកម្សាន្ត ឥណ្ឌាគឺជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់ដ៏ធំនាពេលបច្ចុប្បន្ន»។ លីគ​កីឡាគ្រីឃីត គឺជាលីគកីឡាកំពូលមួយក្នុងពិភពលោក។

នេះជាលើកទី២ហើយដែលលោកបានថ្លែងទៅកាន់ទស្សនិកជនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់សហរដ្ឋអាមេរិកដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល Quad ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីមួយថ្ងៃមុន។

លោក Modi មិនបានលាក់បាំងពីបំណងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកកាលពីឆ្នាំមុននោះទេ ហើយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការមើលឃើញប្រទេស​របស់​ខ្លួន​រីកចម្រើននៅក្នុងពិភពកីឡា។ វាកើតឡើងបន្ទាប់ពីលោកបាននិយាយអំពីរដ្ឋាភិបាល “ផ្តោតលើអត្តពលិក” នៅការប្រកួតកីឡាអត្តពលកម្មនៅទីក្រុងដេលីកាលពីឆ្នាំមុន។

ឆ្នាំ២០២៣ ឥណ្ឌាត្រូវបានមើលឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ី ជាមួយនឹងមេដាយមាស​២៩ ប្រាក់៣១ និងមេដាយសំរិទ្ធ​៥១ ដែលជាការបំបែកកំណត់ត្រា​ចាស់​របស់​ខ្លួន​។ មេដាយជាង១០០ បានធ្វើឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ តាមពីក្រោយប្រទេសចិន អ៊ីរ៉ង់ ជប៉ុន និងកូរ៉េខាងត្បូង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម