កីឡា
លោកគ្រូកំណត់ត្រាល្អ Gyotoku ដឹកនាំកម្ពុជាប៉ះឆាយនីសតៃប៊ិ ខែក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឆាយនីសតៃប៊ិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

នេះជាការដឹកនាំក្រុមធំក្នុងការប្រកួតផ្លូវការជាលើកដំបូងរបស់បុរសសញ្ជាតិជប៉ុន Koji Gyotoku ក្នុងនាមជាគ្រូបង្គោលបណ្តោះអាសន្នដែលទើបត្រូវបានជំនួសលោក Felix Dalmas ដែលត្រូវបានបញ្ចប់តំណែងកាលពីពេលថ្មីៗកន្លងទៅ។
លោក Koji Gyotoku បានចូលមកធ្វើការផ្នែកបាល់ទាត់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ដោយបានដឹកនាំតែក្រុមយុវជនប៉ុណ្ណោះគឺគិតចាប់ពីកម្រិតអាយុ១៥ឆ្នាំ ដល់២៣ឆ្នាំ ប៉ុន្តែលោកមិនធ្លាប់បានដឹកនាំក្រុមធំទេ។ នេះជាការធ្វើតេស្តសមត្ថភាពលើកដំបូងក្នុងការសិក្សាស្វែងយល់ពីកីឡាករក្រុមធំរបស់លោក។ ប្រសិនបើលោកធ្វើការបានល្អ តួនាទីគ្រូបង្គោលក្នុងការដឹកនាំកម្ពុជាប្រកួតជើងឯកអាស៊ាន AFF Championship ចុងឆ្នាំនេះគឺទំនងជាធ្លាក់ទៅលើលោកទាំងស្រុងហើយ។

សម្រាប់ការដឹកនាំកម្រិតយុវជន លោក Koji Gyotoku បានបង្កើតកំណត់ល្អៗជាច្រើន ដូចជាជួយក្រុម U20 កម្ពុជាបានឡើងទៅជុំផ្តាច់ព្រ័ត្រក្នុងពានរង្វាន់យុវជនអាស៊ីអាយុ២០ឆ្នាំ (AFC U20 Asian Cup) កាលពីឆ្នាំ២០២០។ កាលពីខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF U16 Championship នៅប្រទេសឥណ្ឌូណេស៊ី ហើយឥឡូវនេះលោកកំពុងដឹកនាំក្រុម U20 កម្ពុជាប្រកួតជម្រុះ AFC U20 Asian Cup នៅឆាយនីសតៃប៊ិ ដែលកំពុងមានលទ្ធផលល្អដែរ។
អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ លោកនឹងដឹកនាំក្រុម U20 កម្ពុជា ប្រកួតជាមួយ ឆាយនីសតៃប៊ិ សម្រាប់ការប្រកួតចុងក្រោយ AFC U20 Asian Cup នៅថ្ងៃទី២៩ ខែកញ្ញានេះ មុនពេលលោកដឹកនាំក្រុមធំកម្ពុជា ប៉ះ ក្រុមធំឆាយនីសតៃប៊ិ នៅថ្ងៃទី១១ ខែតុលា ខាងមុខ។

លោកជាគ្រូបង្វឹកម្នាក់ដែលបានដឹកនាំយុវជនកម្ពុជាឲ្យស្គាល់ជ័យជម្នះលើក្រុមខ្លាំងៗដូចជា ថៃ វៀតណាម បារ៉ែន និងស្មើជាមួយចិនជាដើម៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?