កីឡា
ជួបថៃ៤នាក់ ម្ចាស់ខ្សែក្រវាត់ K-1 កីឡាករ Yuki ទទួលបានជ័យជម្នះទាំងអស់
ម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 កីឡាករជប៉ុន Yuki Yoza បានផ្តួលកីឡាករថៃ Petchdam Petchyindee ឲ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានកំណត់ត្រាមិនចាញ់សោះរាល់ការប្រកួតជាមួយកីឡាករថៃ។
កីឡាករ YukiYoza បានចាត់ទុកកីឡាករ Petchdam ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Championship ជាអ្នកប្រយុទ្ធដ៏ល្អម្នាក់។ ក្នុងនាមជាអ្នកប្រដាល់ រូបគេសប្បាយចិត្តដែលបានវាយជាមួយគាត់។ គាត់ជាអ្នកប្រដាល់ដែលខ្លាំងម្នាក់។
កីឡាករ Yuki Yoza បានប្រកួតជាមួយកីឡាករថៃ៤នាក់ហើយដោយមិនធ្លាប់ចាញ់សោះ។ លើកទី១ រូបគេបានឈ្នះពិន្ទុកីឡាករ Aikpikart កាលពីឆ្នាំ២០២២។ លើកទី២ រូបគេបានឈ្នះកីឡាករ Aikmongkol Gaiyanghadao ក្នុងទឹកទី១ ក្នុងឆ្នាំ២០២៣។ លើកទី៣ រូបគេបានផ្តួលកីឡាករ Kongnapa Weerasakreck ក្នុងទឹកទី១ និងលើកទី៤ បានផ្តួលកីឡាករ Petchdam ក្នុងទឹកទី៣ ក្នុងឆ្នាំ២០២៤។
កីឡាករ Yuki ដែលវាយក្នុងទម្ងន់៦២គីឡូក្រាម ធ្លាប់ប្រកួត២០ដង ក្នុងនោះឈ្នះ១៨ដង និងចាញ់២ដង។ រូបគេបានឈ្នះខ្សែក្រវាត់ K-1 កាលពីឆ្នាំ២០២៣។ អាជីពពីដំបូង រូបគេប្រកួតកីឡាការ៉ាតេ តាំងពីឆ្នាំ២០១២ ដល់២០១៨។ អ្វីដែលគួរឲ្យសរសើរគឺ កាលពីឆ្នាំ២០១៨ រូបគេប្រកួតការ៉ាតេក្នុងទម្ងន់៨០គីឡូក្រាម ប៉ុន្តែបានហ្វឹកហាត់សម្រកទម្ងន់មកសល់ត្រឹមជាង៦០គីឡូក្រាមប៉ុណ្ណោះសម្រាប់ការប្រកួតឃីកបុកស៊ីងអាជីពបច្ចុប្បន្ន៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ