Connect with us

កីឡា

ម្តាយ​ ជាង​ ពិសិដ្ឋ ប្រធាន​ក្រុម​កីឡាអេឡិច​ត្រូនិក​​កម្ពុជា​បង្ហាញ​ការ​គាំទ្រកូន

បានផុស

នៅ

អ្នក​ស្រី ស៊ី វណ្ណា និង​ស្វាមី​បាន​យក​បាច់​ផ្កា​ទៅ​​ទទួល​កូន​ប្រុស​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​​២៩ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​ក្រុម​កីឡា​​អេឡិចត្រូនិក​កម្ពុជា​បាន​វិល​ត្រឡប់​មក​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ចិន-អាស៊ាន ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី​ជា​ម្តាយ​របស់​កីឡាករ ជាង ពិសិដ្ឋ ​ប្រធាន​ក្រុម​កីឡា​​​អេឡិចត្រូនិក​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«ខ្ញុំ​អត់​ជំទាស់​អ្វី​​ទេ កូនចូល​ចិត្ត​អ្វី ខ្ញុំ​គាំទ្រជា​និច្ច។ ខ្ញុំ​ពិត​ជា​ត្រេក​អរ​ដែល​កូន​បាន​នាំ​មេដាយ​មាស​ជូន​ជាតិ។ គាត់​តំណាង​ឲ្យ​ប្រទេស​ជាតិ​ ហើយ​គាត់​បាន​មេដាយ​មាស ខ្ញុំ​ពិត​ជា​ត្រេក​អរ​ណាស់។ តាំង​ពី​ដើម​មក ខ្ញុំ​អត់​ដែល​ជំទាស់​​នឹង​ចំណង់​ចំណូល​ចិត្ត​កូន​ទេ។ កូន​ស្រឡាញ់​វិស័យ​កីឡា​អេឡិចត្រូនិក ខ្ញុំ​ក៏​ស្រឡាញ់​ផ្នែក​ហ្នឹង​ដែរ»។

ជា​មួយ​គ្នា​នេះ ជាង ពិសិដ្ឋ បាន​​រៀប​រាប់​ពី​ស្ថានភាព​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ចិន​ថា ការ​​​ប្រកួត​​នៅ​ប្រទេស​ចិន​​​ខុស​ប្លែក​ Sever តិច​តូច ពី​ព្រោះ​មិន​មែនលក្ខណៈ​ទូទាំង​ពិភព​លោក​។ ការ​​ចាប់​ផ្តើម​ដំបូង​មិន​សូវ​ទាន់​យល់​ច្បាស់ ប៉ុន្តែ​ចាប់​ពី​ការ​​ប្រកួត​ទី​២​ទៅ​​ទើប​​កាន់​តែ​យល់​ច្បាស់​​ពី​របៀប​លេង។

កីឡាករ​បាន​និយាយ​ថា ៖«ចាប់​ពី​ប៉ះ​មីយ៉ាន់ម៉ា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​យើង​យល់​ច្បាស់​៨០​ទៅ​៩០​%។ អីចឹង​យើង​​បាន​ដឹង​​ពី​របៀប​លេង​ ការ​ប្រើ​​យុទ្ធ​សាស្ត្រ​រហូត​ទទួល​បាន​ជ័យជម្នះ»។

ក្រុម​​កម្ពុជា​បាន​ឈ្នះ​មេដាយមាស ​ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition) លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់​ពី​ឈ្នះ​ម៉ាឡេស៊ី ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤។ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​កម្ពុជា បាន​ឈ្នះ ហ្វីលីពីន ១-០, ឈ្នះ​ម្ចាស់​ផ្ទះ​ចិន ១-០ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ត្រូវ​បាន​មីយ៉ាន់ម៉ា យក​ឈ្នះ ០-១ មុន ប៉ុន្តែ​កម្ពុជា​បាន​វាយ​បក​យក​ឈ្នះ​២-១។

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ានដែលរៀបចំឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ស្របពេលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនពីរវិញ្ញាសាគឺ Mobile Legends Bang Bang និងវិញ្ញាសា Honor of King ប៉ុន្តែ​​វិញ្ញាសា Honor of King ធ្វើមិនបានល្អទេដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។

ការ​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​របស់​ប្រតិភូ និង​ក្រុមកីឡាករ​អេឡិចត្រូនិក​កម្ពុជា​ជា​មួយ​មេដាយ​មាស​ត្រូវ​បាន​ទទួល​ស្គាល់​ស្វាគមន៍​ដោយ​លោក ជា ច័ន្ទបរិបូណ៍ ប្រធាន​សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា សាច់ញាតិ អ្នក​គាំទ្រ និង​អ្នក​សារព័ត៌មាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រី៖ក្រសួងព័ត៌មានប្រឹងពង្រឹងសមត្ថភាពអ្នកកាសែត ដើម្បីឱ្យឈប់យកលុយជនខិលខូចជាថ្នូរនឹងការមិនផ្សាយ

កីឡា១១ នាទីutes មុន

លេងបាន២​ប្រកួត ដារ៉ាពេជ្រ ស៊ុត​ចូល​១៩​គ្រាប់ ជា Top Scorer ស្វាយរៀងខាប់

អគ្គិភ័យ
សន្តិសុខសង្គម១២ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល ខូចខាតរោងចក្រពីរអគារ ជារោងចក្រផលិតជាតិ ស្នោ និងជ័រ

ព័ត៌មានជាតិ១៤ នាទីutes មុន

អាជ្ញាធរ រៀបចំ ចំណតយានយន្តបន្ថែមនៅខាងត្បូងខ្លោងទ្វារទន្លេអុំ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

ព័ត៌មានជាតិ២៩ នាទីutes មុន

គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី 

Sokha Hotels

ព័ត៌មានពេញនិយម