Connect with us

កីឡា

ភ្លើង​គប់​កីឡាជាតិ និង​កីឡាជាតិ​ជន​ពិការ​ចាប់​ផ្តើម​ដង្ហែ​ជា​ផ្លូវ​ការនៅ​ព្រឹក​ថ្ងៃទី៥តុលា

បានផុស

នៅ

ភ្លើង​គប់​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ ត្រូវ​បាន​​ប្រារព្ធ​ពិធី​ដង្ហែ​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២៤ ​សម្រាប់​ការ​ចាប់​ផ្តើម​ដំបូង​​ពី​ខេត្ត​កែប​ដើម្បី​បន្ត​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត​ដែល​ជា​ទី​តាំង​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍កីឡា​ជាតិ​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ពិធី​ដង្ហែ​ភ្លើង​គប់​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​ខេត្ត​​ដែល​រៀបចំ​ការ​ប្រកួត​​​គឺ​ចាប់​ផ្តើម​ចេញ​ពី​​​​ខេត្ត​កែប ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ បន្ត​ទៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​​ស្វាយរៀង មុន​ពេល​ត្រឡប់​​រាជ​ធានី​ភ្នំពេញ​ ដែល​ផ្តើម​ចេញ​ពី​​ទីតាំង​សាង​សង់​ព្រែក​ជីកហ្វូណនតេជោ ដើម្បី​ឆ្ពោះ​ទៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ជា​កន្លែង​ប្រារព្វពិធីបើក​ជា​ផ្លូវ​ការ​នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤។

ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​សំខាន់​នេះ ​​ក្រុម​ហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ ក៏បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់​កម្ពុជា​ និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​​ព្រឹត្តិការណ៍​កីឡា​ជាតិ​ត្រូវ​បាន​រៀប​ចំ​ឡើង បន្ទាប់​ពី​បាន​រៀបចំ​៣​លើក​កន្លង​មក​គឺ​​លើកទី​១ ក្នុង​​​ឆ្នាំ២០១៦ លើកទី២ ក្នុង​ឆ្នាំ២០១៨ និងលើកទី៣ ​ក្នុង​ឆ្នាំ២០២២ ខណៈ​កីឡា​ជាតិ​ជន​ពិការ​គឺ​ជា​ការ​រៀប​ចំ​ឡើង​ទី​១ បន្ទាប់​ពី​លើក​ទី​១​រៀប​ចំ​កាល​ពី​ឆ្នាំ​២០២២។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៤​នេះ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ដាក់​​​កីឡា​ចំនួន៣៦ប្រភេទ​ ​​ លើ​២៨៣​វិញ្ញាសា​ និង៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់​កីឡា​ជាតិ​ជន​ពិការ ចាប់​ពី​ថ្ងៃទី ៣០តុលា ដល់ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ 

ភ្លើង​គប់​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ ប្រារព្ធ​ឡើង​ក្រោម​មូលបទ«កីឡា​ជាតិ​ដើម្បី​ព្រែក​ជីក​ហ្វូណនតេជោ»​ដោយ​មាន​ខ្លឹមសារ​សំខាន់​ៗ​ដូច​ជា «កីឡា​រស់​ក្នុង​សន្តិភាព» «ប្រជា​ជន​ម្នាក់​លេង​កីឡា​១​ប្រភេទ​សម្រាប់​ជីវិត» «កីឡា​គ្មាន​គ្រឿង​ញៀន គ្មាន​ផ្សែង​បារី» «កីឡាបៃតង កីឡា​ស្អាត​ស្អុំ» និង​«កីឡាគ្មាន​សារធាតុ​ដូប៉ា-ដូភីង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម