កីឡា
ព្រឹត្តិការណ៍កីឡាសំខាន់ចំនួន៥នៅកម្ពុជាក្នុងខែតុលានេះ
នៅខែតុលា ឆ្នាំ២០២៤នេះ មានព្រឹត្តិការណ៍កីឡាសំខាន់ចំនួន៥ផ្សេងគ្នាត្រូវរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា និងតាមខេត្តមួយចំនួនទៀត។
- ទី១. ការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤

ប្រទេសកម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ចាប់ពីថ្ងៃទី៧ ដល់ទី១៣ ខែតុលា ដែលមានប្រទេសចំនួន២២មកពីទូទាំងទ្វីបអាស៊ីចូលរួមប្រកួត។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកីឡាករ កីឡាករជាង៥០នាក់សម្រាប់ការប្រជែងមេដាយជូនជាតិ ខណៈសរុបកីឡាករ កីឡាការិនីទាំងអស់ជាង៤០០នាក់។
- ទី២. ការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិ កម្ពុជា និង ឆាយនីស តៃប៊ិ

នៅថ្ងៃ FIFA Day ក្រុមបាល់ទាត់ជាតិជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយឆាយនីស តៃប៊ិ នាថ្ងៃទី១១ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koji Gyotoku មុនពេលលោកត្រូវដឹកនាំក្រុមកម្ពុជាទៅប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះ ហុងកុង នៅថ្ងៃទី១៥ ខែតុលា។
- ទី៣. ការប្រកួតជម្រុះជើងឯកយុវជនអាស៊ីអាយុ១៧ឆ្នាំ

ចប់ការប្រកួតមិត្តភាពអន្តរជាតិសម្រាប់ក្រុមធំភ្លាម លោក Koji Gyotoku ត្រូវបន្តភារកិច្ចកាន់តែធ្ងន់ដោយដឹកនាំក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) ប្រកួតជម្រុះជើងឯកអាស៊ីអាយុក្រោម១៧ឆ្នាំ AFC U17 Asian Cup សម្រាប់ពូល B នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ទី២៧ ខែតុលា ដែលមានម្ចាស់ផ្ទះកម្ពុជា អាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលីពីន និង ម៉ាកាវ។
- ទី៤. ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី លើកទី១ នៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាដែលជាអត្តសញ្ញាណខ្មែរមានដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទ។
- ទី៥. កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២

កម្ពុជានឹងរៀបចំការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ កីឡាជាតិ លើកទី៤ កីឡាចំនួន៣៦ប្រភេទ លើ២៨៣វិញ្ញាសា ខណៈកីឡាជាតិជនពិការមាន កីឡា៧ប្រភេទ លើ៤៤វិញ្ញាសា។ ពិធីបើក និងបិទប្រារព្ធនៅពហុកីឡដ្ឋានជាតិ ហើយទីតាំងប្រកួតមានខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងទីលានប្រកួតជាច្រើនទៀតក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ