កីឡា
Tyson Fury បេ្ដជ្ញាផ្ដួល Usyk ក្នុងជំនួបសងសឹកដណ្តើមខ្សែក្រវាត់៣ស្ថាប័នចុងឆ្នាំនេះ
កីឡាករអង់គ្លេស Tyson Fury បានប្តេជ្ញាផ្ដួលម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Oleksandr Usyk ក្នុងការប្រកួតលើកទី២របស់ពួកគេ ដោយមិនចង់ឈ្នះចាញ់ដោយពិន្ទុឡើយ។

ការប្រកួតលើកដំបូងរបស់ពួកគេកាលពីខែឧសភា Fury បានចាញ់ Usyk ដោយពិន្ទុមិនឯកច្ឆន្ទ ក្រោយបញ្ចប់ការប្រកួត១២ទឹក។ កីឡាករ Fury បានរបូតខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC របស់ខ្លួនក្រោយចាញ់ការប្រកួតនោះ។ ការប្រកួតសងសឹករបស់លោកគ្រោងនឹងធ្វើនៅថ្ងៃទី២១ ខែធ្នូ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដោយមានការដាក់ខ្សែក្រវាត់ចំនូន៣ស្ថាប័នផ្សេងគ្នាឲ្យដណ្ដើមគឺខ្សែក្រវាត់ទម្ងន់យក្ស WBC, WBO និង WBA។
កីឡាករ Tyson Fury បានប្រាប់ TNT Sports ថា ៖«ខ្ញុំនឹងឡើងកាន់សង្វៀនជាមួយការស្រែកឃ្លានជ័យជម្នះយ៉ាងខ្លាំង។ និយាយការពិត ខ្ញុំបានជួបជាមួយកីឡាករជាច្រើនដូចដែលយើងបានឃើញនៅក្នុងការប្រកួតទម្ងន់ធ្ងន់ ប៉ុន្តែលើកនេះខ្ញុំមិនចង់ឈ្នះចាញ់ត្រឹមពិន្ទុទេ»។

គិតចាប់តាំងពីឆ្នាំ២០០៨មក កីឡាករ Tyson Fury ប្រកួតបាន៣៦លើក ក្នុងនោះឈ្នះ៣៤ ស្មើ១ និងចាញ់១ ហើយអ្នកដែលធ្វើឲ្យរូបគេស្គាល់បរាជ័យលើកដំបូងនោះគឺកីឡាករជើងខ្លាំងអ៊ុយក្រែន Oleksandr Usyk។
បើនិយាយពីកីឡាករ Usyk វិញគិតតាំងឆ្នាំ២០១៣ មកដល់ពេលបច្ចុប្បន្នប្រកួតបាន២២លើក មិនធ្លាប់ចាញ់ឡើយ និងកំពុងគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក៥ស្ថាប័នផ្សេងគ្នា។
ការប្រកួតនៅចុងឆ្នាំនេះនឹងក្លាយជាជំនួបដ៏កក្រើកម្ដងទៀត ក្នុងពិភពប្រដាល់ទម្ងន់ធ្ងន់ពិភពលោក ដោយជើងខ្លាំង២រូបគឺម្នាក់ឡើងការពារខ្សែក្រវាត់ ហើយម្នាក់ទៀតឡើងដណ្តើមជាមួយនឹងការជម្រះបញ្ជីចាស់៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ