Connect with us

កីឡា

ថៃ​បញ្ជូន​អត្តពលិក១៩​នាក់​ប្រកួត​ឃីក​បុក​ស៊ីង​អាស៊ី ខណៈកម្ពុជា​មាន​ច្រើន​ជាងគេ

បានផុស

នៅ

យោង​តាម​ទិន្នន័យ​របស់​​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ី​ង​អាស៊ី​បាន​បង្ហាញ​ពី​ប្រទេស​ចំនួន២៣​​​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០២៤ ដែល​ប្រទេស​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ទី​១៣ ខែ​តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​​ប្រទេស​ទាំង​២៣​មាន​​តែ​ម្ចាស់​ផ្ទះ​កម្ពុជា​​បាន​ចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​ច្រើន​ជាង​គេ​រហូត​ដល់​៦១​នាក់។ បន្ទាប់មក អ៉ីរ៉ាក់ មាន​​៤៨​នាក់ ឥណ្ឌា​មាន​​៤៥​នាក់ កាហ្សាស្ថាន​មាន៤១​នាក់ និង​អ៉ីរ៉ង់​មាន​២៧​នាក់។

ថៃ​ចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​​១៩​នាក់ ឥណ្ឌូណេស៊ី​២០​នាក់ វៀតណាម​៣៣​នាក់ ហ្វីលីពីន​២៧​នាក់​ និង​ម៉ាឡេស៊ី១​នាក់ ប៉ុន្តែ​មិន​មាន​វត្តមាន​ឡាវ សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រ​ខាង​កើត និង​ព្រុយណេ​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ជប៉ុន​ ដែល​សំបូរ​កីឡាករ កីឡាការិនី​​ផ្នែក​ឃីក​បុក​ស៊ីង​មិន​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ឡើយ។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​អត្តពលិក​ទាំង​២៣​ប្រទេស

  1. កម្ពុជា មានអត្តពលិក​៦១​នាក់
  2. បារ៉ែន មានអត្តពលិក​២​នាក់
  3. ឆាយនីស តៃប៊ិ មានអត្តពលិក​១០​នាក់
  4. ហុងកុង មានអត្តពលិក​៩​នាក់
  5. ឥណ្ឌា មាន​អត្តពលិក​៤៥​នាក់
  6. ឥណ្ឌូណេស៊ី មានអត្តពលិក​២០​នាក់
  7. អ៉ីរ៉ាក់ មាន​អត្តពលិក​៤៨​នាក់
  8. អ៉ីរ៉ង់ មានអត្តពលិក​២៧​នាក់
  9. ហ្សកដានី មានអត្តពលិក​៩​នាក់
  10. កាហ្សាស្ថាន មានអត្តពលិក​៤​១នាក់
  11. គុយវែត មានអត្តពលិក​១២​នាក់
  12. គីជីស្ថាន មានអត្តពលិក​៣​នាក់
  13. ម៉ាឡេស៊ី មាន​អត្តពលិក​១​នាក់​
  14. បាគីស្ថាន មាន​អត្តពលិក​៦​នាក់
  15. ចិន មាន​អត្តពលិក​១២​នាក់
  16. ហ្វីលីពីន មានអត្តពលិក​២៧​នាក់
  17. កូរ៉េ​ខាង​ត្បូង មាន​អត្តពលិក​៤​នាក់
  18. អារ៉ាប៊ីសាអ៊ូឌីត មាន​អត្តពលិក​៧​នាក់
  19. ស៊ីរី មាន​អត្តពលិក​៥​នាក់
  20. ថៃ មាន​អត្តពលិក​១៩​នាក់
  21. អារ៉ាប់រួម អត្តពលិក​៦​នាក់
  22. អ៊ូបេគីស្ថាន មាន​អត្តពលិក​២៥​នាក់
  23. វៀតណាម ​មាន​អត្តពលិក​៣៣​នាក់

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឃីក​បុក​ស៊ីងជើង​ឯក​អាស៊ី​ ឆ្នាំ​២០២៤​ មាន​​ប្រភេទលើ​​​សង្វៀន (Ring Styles)​គឺ​ Full Contact, Low Kick និង K1-Styles ខណៈ​សង្វៀន​លើ​កក្តារ​ (Tatami Stayles) មាន Points Fighting, Light Contact, Kick Light និងប្រភេទ​សម្តែង​ Musical Forms។ ​សរុប​ទាំង​អស់​មាន​​១១០​វិញ្ញាសា (១១០​មេដាយ​មាស ១១០​មេដាយ​ប្រាក់ និង​២២០​មេដាយ​សំរិទ្ធ)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤៧ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម