Connect with us

កីឡា

លើកទី១ ក្នុង៥០ឆ្នាំចុងក្រោយ Man Utd ចាប់ផ្ដើមរដូវកាលអន់បំផុត

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United ធ្វើមិនបានល្អទេក្នុងរដូវកាលនេះ ក្រោយចាប់ផ្ដើមការប្រកួត៧លើកដំបូងក្នុង​លីគកំពូលអង់គ្លេស ពួកគេស៊ុតបញ្ចូលទីបាន៥គ្រាប់​ និង​រក​បាន​​៨ពិន្ទុ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការប្រកួត៧លើកដំបូងគឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិប Manchester United ចាប់តាំងពីរដូវកាលឆ្នាំ ១៩៧៣-៧៤ ក្នុងក្របខណ្ឌ Premier League ហើយនោះក៏ជាពេលវេលាចុងក្រោយដែលពួកគេបានធ្លាក់ទៅលីគទី២។ Man Utd ជាក្រុមដំបូងគេដែលមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹងក្លិប Aston Villa នៅរដូវកាលនេះ ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃអាទិត្យ។

លើកចុងក្រោយ​ដែល ក្លិប Man Utd ស៊ុតបញ្ចូលទីបានតិចជាង៥គ្រាប់ ក្នុងការប្រកួត៧លើកគឺនៅក្នុងរដូវកាល ១៩៧២-៧៣ ក្រោយ​ប្រកួត​បាន​៧​ប្រកួត​ស្មើ​៤ ចាញ់​៣ ស៊ុត​បាន​៤​គ្រាប់ និង​របូតវិញ៩​គ្រាប់ ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៨ក្នុងតារាងពិន្ទុ។ រដូវកាលបន្ទាប់ ពួកគេ​រក​បាន​៦គ្រាប់ក្នុង៧ប្រកួតដំបូង ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២១ ត្រូវបានកាត់ទៅលីគទី២។

ចំពោះលទ្ធផលចាប់ផ្ដើមការប្រកួតបើករដូវកាលដំបូងមិនល្អបែបនេះមិនមានតែលោក Ten Hag ទេ ខណៈ​​រដូវកាលឆ្នាំ ១៩៨៩-៩០ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ក្រុម Man Utd រកបានតែ៧ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៧លើកដំបូង និងបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ១៣។

បច្ចុប្បន្នក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Erik Ten Hag កំពុងឈរនៅលេខរៀងទី១៤ ដោយមាន៨ពិន្ទុ ខិតទៅជិតតំបន់កាត់ចោល ស្របពេលក្លិបធំៗផ្សេងទៀតដូចជា Liverpool, Chelsea, Man City, Arsenal និង Tottenham សុទ្ធតែស្ថិតក្នុងលំដាប់កំពូលទាំង៧៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៥០ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

Sokha Hotels

ព័ត៌មានពេញនិយម