កីឡា
៦នាក់ឈ្នះល្ងាចមិញ ថ្ងៃនេះអត្តពលិកកម្ពុជាច្រើននាក់ទៀតប្រកួតឃីកបុកស៊ីងអាស៊ី
កីឡាករ កីឡាការិនីកម្ពុជា៦នាក់ទទួលបានជ័យជម្នះសម្រាប់ការប្រកួតថ្ងៃទី១ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ភាគច្រើនអត្តពលិកកម្ពុជាដែលទទួលបានជ័យជម្នះកាលពីថ្ងៃទី១សុទ្ធជាអ្នកមានបទពិសោធក្នុងការប្រកួតឃីកបុកស៊ីងទាំងកម្រិតអាស៊ី និងស៊ីហ្គេម។ ជាក់ស្តែង សុខ រិទ្ធ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងមេដាយមាសឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២២ បានយកឈ្នះកីឡាករវៀតណាម Nguyen Dinh Minh Khue ដោយពិន្ទុលើ វិញ្ញាសា-៥១គីឡូក្រាមដើម្បីឡើងវគ្គបន្ត។

ជាមួយគ្នានេះ ខាំ ខ្លានាង ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ បានយកឈ្នះកីឡាករហ្វីលីពីន Pareja Janse ដោយពិន្ទុលើវិញ្ញាសា-៥១គីឡូក្រាមដើម្បីឡើងវគ្គបន្ត ហើយកីឡាករទម្ងន់ស្រាល ហ៊ឹម គឹមរៀង បានយកឈ្នះកីឡាករហ្វីលីពីន Camingawan Mikko លើវិញ្ញាសា-៥៤គីឡូក្រាមដើម្បីឡើងទៅវគ្គមេដាយដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកីឡាករចាស់វស្សា វៀត ប៊ុនឌឿន បានឡើងទៅវគ្គបន្ត បន្ទាប់ពីបានយកឈ្នះកីឡាករម៉ាឡេស៊ី Mohd Azir Bin Nazman ដោយពិន្ទុលើ វិញ្ញាសា-៦០គីឡូក្រាម។ កីឡាករ វ៉ុន គឹមចេង ឈ្នះកីឡាករឥណ្ឌូណេស៊ី Tendean Exsel Martin Pondaang។
ចំពោះកីឡាការិនី ធន់ ស្រីពេញ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនបុកពោះមិនស្ទើរទេ នៅពេលកីឡាការិនីថៃ Aemsakun Kamponthip នាំមុខដោយពិន្ទុ ៣-០ ប៉ុន្តែក្នុងវិនាទីចុងក្រោយកីឡាការិនីកម្ពុជាបានទាត់យកពិន្ទុឈ្នះដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គបន្តសម្រាប់វិញ្ញាសា -៥០គីឡូក្រាម។

ទោះបីជាយ៉ាងណា មានការសោកស្តាយចំពោះកីឡាករ កីឡាការិនីកម្ពុជាជាច្រើនរូបបានចាញ់នៅក្នុងវគ្គជម្រុះជុំទី១។
- កីឡាករ ហេន ហ៊ន ចាញ់កីឡាករវៀតណាម Nguyen Minh Hieu
- កីឡាករ ម៉ូយ ព្រីន ចាញ់កីឡាករឥណ្ឌា Makorwal Aditya
- កីឡាករ គង់ លីហ៊ូវ ចាញ់កីឡាករវៀតណាម Nguyen Dinh Thai
- កីឡាករ តែម រ៉ូមលី ចាញ់កីឡាករវៀតណាម Nguyen Van Ha
- កីឡាករ សែម កក្កដា ចាញ់កីឡាករអ៊ូបេគីស្ថាន Hayotov Makmud
- កីឡាករ ឆេង លៀង ចាញ់កីឡាករហ្វីលីពីន Banario Honorio ដោយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២
នៅថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានកីឡាករ កីឡាការិនីកម្ពុជាជាច្រើនរូបបន្តប្រកួតទៀតក្នុងនាមម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី