Connect with us

កីឡា

ព្រុំ សំណាង, រឿង សុភ័ណ្ឌ និង​ ថៃ រ៉េត ដឹក​ដៃគ្នា​ទៅប្រកួតនៅអង់គ្លេស

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​៣​រូប​ទទួល​បាន​ទិដ្ឋាការ​រួច​រាល់​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​​​នៅ​ថ្ងៃ​​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៤ នៅ​សង្វៀន Might Night London ក្នុង​ទី​ក្រុង​ឡុងដ៍។

កីឡាករ ព្រុំ សំណាង ត្រូវ​ប្រកួត​ជា​មួយ​​កីឡាករ​ប៉ូឡូញ Barket Paszcyk ខណៈ​អ្នក​លេងកណ្តាប់​ដៃ​ភ្លើង​ជើង​រន្ទះ ​រឿង សុភ័ណ្ឌ ប៉ះ​​ជើង​ខ្លាំង​អង់គ្លេស​ Luke Whelan ហើយ​​កីឡាករ ថៃ រ៉េត ​ក៏​ជួប​កីឡាករ​អង់គ្លេស​វ័យ​ក្មេង​ Donny  Smith។

  • ថៃ រ៉េត vs Donny  Smith
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​អង់គ្លេស​រូប​នេះ​អាចចាត់​ទុក​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​កំពុង​ឡើង​ជើង។ រូប​គេ​បាន​ឆ្លង​កាត់​លើ​សង្វៀន​​៣៥​ដង​ហើយ​គឺ​ឈ្នះ​៣២​ដង និង​ចាញ់​​៣​ដង គិត​ត្រឹម​​ខែ​ឧសភា ឆ្នាំ​២០២៤ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​តើ​រូប​គេ​បាន​ប្រកួត​ប៉ុន្មាន​ដង​ទៀត​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា​នេះ។

Donny  Smith មាន​ទម្ងន់​​៨១​គីឡូក្រាម អាយុ​​១៧​ឆ្នាំ កម្ពស់​១.៨៥ ដែល​មាន​ប្រៀប​​លើ​កីឡាករ​កម្ពុជា ថៃ រ៉េត ដែល​មាន​កម្ពស់​​១.៧៥ម៉ែត្រ អាយុ​២៤​ឆ្នាំ ប៉ុន្តែ​កីឡាករ​កម្ពុជា​មាន​បទ​ពិសោធ​ឡើង​សង្វៀន​ច្រើន​ជាង​គឺ​ឈ្នះ​៦៩​ដង ចាញ់​១៣​ដង និង​ស្មើ​​២​ដង។

  • ព្រុំ សំណាង vs Bartek Paszcyk

កីឡាករ​ប្រដាល់​ប៉ូឡូញរហស្សនាម​«​អ្នក​បំផ្លាញ់» Bartek Paszcyk ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​កីឡា​ផ្សេង​ៗ​គ្នា​ដូច​ជា មួយ​ថៃ ឃីក​បុក​ស៊ីង និង​គុន​ចម្រុះ។ រូប​គេ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំ​ចក្រភព​អង់គ្លេស ក្នុង​ប្រភេទ​ទម្ងន់​៨០​គីឡូក្រាម សម្រាប់​កីឡាឃីក​បុក​ស៊ីង។ កាល​ពី​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០២៣ រូប​គេ​បាន​ផ្តួល​កីឡាករ Toby Jackson ឲ្យ​សន្លប់​តាម​រយៈ​កណ្តាប់​ដៃ​ស្តាំ ប៉ុន្តែ​មិន​មាន​ចំនួន​ប្រកួត​ជាក់​លាក់​ទេអំពី​ឃីក​បុក​ស៊ីង និង​មួយ​ថៃ។

ចំពោះ​ការ​ប្រកួត​គុន​ចម្រុះ (MMA) វិញ Bartek Paszcyk ធ្លាប់​ប្រកួត​បាន​៥​ដង​គឺ​ឈ្នះ​១ និង​ចាញ់​៤។ កាល​​ពី​ខែ​មេសា ឆ្នាំ​២០២៤ រូប​គេ​បាន​ចាញ់​កីឡាករ Przemslaw Szyska ដោយ​ត្រូវ​បាន​​​រឹតក​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី១។ នៅ​ខែ​ឧសភា ឆ្នាំ​២០២១ រូប​គេ​បាន​ផ្តួល​​កីឡាករ Craig Allen ​​​ឲ្យ​សន្លប់​ទឹក​ទី១។ ពីរ​ប្រកួត​ផ្សេង​ទៀត រូប​គេ​បាន​ចាញ់​​កីឡាករ Kamil Korzeniewski ក្នុង​ទឹក​ទី២ និងចាញ់​​​កីឡាករ Steven Hill ក្នុង​ទឹក​ទី​១។

មែន​ទែន​ទៅ កីឡាករ Bartek Paszcyk មិន​សូវ​ជា​ខ្លាំងប៉ុន្មាន​ឡើយ បើ​ប្រៀប​ធៀប​ជា​មួយ​កីឡាករ ព្រុំ សំណាង ពី​ព្រោះ​កីឡាករ​កម្ពុជា​បាន​ប្រកួត​ញឹក​ញាប់ និង​មាន​បទ​ពិសោធ​ច្រើន​ជាង​ ប៉ុន្តែ​គ្រាន់​តែ​ថា ការ​ប្រកួត​នេះ​លក្ខណៈ​ឃីក​បុក​ស៊ីង​ដែល​ហាក់​ថ្មី​សម្រាប់​កីឡាករ​កម្ពុជា។

  • រឿង សុភ័ណ្ឌ vs Luke Whelan

កីឡាករ​អង់គ្លេស Luke Whelan អាយុ​៣៣​ឆ្នាំ​ ​បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​​ឃីក​បុក​ស៊ីង និង​មួយ​ថៃ​អស់​រយៈ​ពេល​១៥​ឆ្នាំ​ហើយ។ រូប​គេ​​បាន​ឆ្លង​កាត់​បទ​ពិសោធ​ឡើង​សង្វៀន​ធំ​​ៗ​ស្ទើរ​ទូទាំង​ពិភព​លោក​ដូច​ជា សង្វៀន​ឃីក​បុក​ស៊ីង​លំដាប់​ពិភព​លោក K-1 របស់​ជប៉ុន​ សង្វៀន​លំដាប់​ពិភព​លោក Glory របស់​ប្រទេស​អង់គ្លេស និង​សង្វៀន​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។

រយៈ​ពេល​១៥​ឆ្នាំ​នៃ​ប្រដាល់​អាជីពប្រដាល់ កីឡាករ​​កម្ពស់​១.៨៥​ម៉ែត្រ គិត​ត្រឹម​​ខែ​កញ្ញា ឆ្នាំ​២០២៤​ ធ្លាប់​ឡើង​សង្វៀនចំនួន​៧៣​ដង ក្នុង​នោះ​​​ទទួល​បាន​ជ័យជម្នះ​៥៧​ដង ចាញ់​១៤​ដង និង​ស្មើ​២​ដង ហើយ​ជា​កីឡាករ​លំដាប់​លេខ​១​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។

កីឡាករ​ Luke Whelan ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​៨​ខ្សែ​គឺ​ ជើង​ឯក​ពិភព​លោក៦​ខ្សែ​​នៅ​ស្ថាប័ន​​ IKF, FIBA, KGP, ISKA, ជើង​ឯក​ទ្វីប​អឺរ៉ុប European Championship និង​ជើង​ឯក​ចក្រភព​អង់គ្លេស២​លើក។

ការ​ជួប​គ្នា​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ រឿង សុភ័ណ្ឌ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​​ខ្លាំង​សម្រាប់​​កីឡាករ​អង់គ្លេស​រូប​នេះ​ទេ ពី​ព្រោះ​រូប​គេ​បាន​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ជា​ច្រើន​ និង​ជា​ការ​ប្រកួត​នៅទឹក​​ដី​កំណើត​ខ្លួន​ឯង​រឹត​តែ​​មាន​កម្លាំង​ចិត្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៥៤ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម