កីឡា
ឥណ្ឌូណេស៊ី បន្តកំណត់ត្រាមិនចាញ់ ជម្រុះជុំទី៣ World Cup
ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីបានបន្ដកំណត់ត្រាមិនចាញ់ ក្នុងការប្រកួត៣លើកដំបូង វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាសុី។

ស្មារតីរបស់ក្រុមឥណ្ឌូណេស៊ីកំពុងឡើងពុះកញ្ជ្រោលយ៉ាងខ្លាំង ក្រោយពួកគេបន្ដកំណត់មិនចាញ់ក្នុងការប្រកួត៣លើកទល់នឹងក្រុមខ្លាំងក្នុងពូល C។ ពួកគេបានស្មើគ្នា ១-១ ជាមួយក្រុមខ្លាំងអារ៉ាប៊ីសាអ៊ូឌីតក្នុងការប្រកួតទី១។ ការប្រកួតទី២ ស្មើគ្នា ០-០ ទល់នឹងក្រុមអូស្ត្រាលី និងការប្រកួតទី៣ ឥណ្ឌូណេសុី ស្ទើរតែរកបាន៣ពិន្ទុទៅហើយបែរជាឲ្យ បារ៉ែន តាមស្មើ ២-២ នៅនាទី៩០+៩។ ទោះជាបីជាយ៉ាងណាឆ្លងកាត់៣ប្រកួតនេះ ឥណ្ឌូណេសុីត្រូវជារំពឹងថាជាក្រុមមួយមានលទ្ធភាពឡើងទៅជុំក្រោយ World Cup ឆ្នាំ២០២៦។
មុនពេលចាប់ផ្ដើមការប្រកួតវគ្គជម្រុះជុំទី៣ លោក Erick Thohir បានដាក់គោលដៅត្រូវរកឲ្យបាន១៥ពិន្ទុ ពីការប្រកួត១០ក្នុងពូល C ហើយពេលនេះពួកគេទទួលបាន៣ពិន្ទុហើយ។ ការប្រកួតបន្ទាប់ ឥណ្ឌូណេសុី ជួប ចិន ដែលរំពឹងរកបាន៣ពិន្ទុដំបូង។

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីកាន់តែមានទំនុកចិត្តបន្ថែមទៀត ក្រោយការនាំយកកីឡាករកូនកាត់២រូបបន្ថែមទៀតគឺខ្សែការពារកណ្តាល Mees Hilgers លេងឲ្យក្លិប Twente FC នៅលីគកំពូលហុងល្លង់ និងខ្សែប្រយុទ្ធស្លាប Eliano Reijnders លេងឲ្យក្លិប PEC Zwolle នៅលីគកំពូលហុងល្លង់។
បច្ចុប្បន្ន ឥណ្ឌូណេសុី ជាក្រុមកំពូលមួយក្នុងតំបន់អាស៊ាន ក្រោយពួកគេបានធ្វើកំណែទម្រង់ខ្លាំងក្នុងក្រុមជម្រើសជាតិដោយបានកោះហៅកីឡាករកូនកាត់ជាច្រើនមកចូលរួម ដើម្បីស្វែងរកឱកាសឡើងទៅជុំចុងក្រោយ World Cup ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?