កីឡា
លីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះប្រកួតតែ៤គូទេ ខណៈ២គូទៀតលើកទៅខែមេសា
ក្រោយប្រកួតបាល់១សប្ដាហ៍មក ក្រុមបាល់ទាត់ម្ចាស់ជើងឯក៦ជំនាន់ភ្នំពេញក្រោន បានឡើងឈរកំពូលតារាងបណ្តោះអាសន្នប្រចាំសប្ដាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 ស្របពេលប្រកួតក្នុងសប្ដាហ៍ទី២ នៅចុងសប្ដាហ៍នេះមានការប្រកួតតែ៤គូប៉ុណ្ណោះ ហើយ២គូផ្សេងទៀតត្រូវលើកទៅប្រកួតនៅខែមេសា ខាងមុខ។

ក្រោយប្រកួតបាន១សប្តាហ៍មកនេះឃើញថាក្រុមភ្នំពេញក្រោន ឈរកំពូលតារាង ក្រុមទាំង៦គូទាត់ចូលទីគ្នាទៅវិញទៅមក២២គ្រាប់ ហើយកីឡាកររកគ្រាប់បាល់បានច្រើនជាងគេគឺចំនួន២គ្រាប់មានកីឡាកររូបផ្សេងគ្នាដូចជាកីឡាករ អ៊ន ចាន់ប៉ូលីន, Andres Nieto,Matheus Souza របស់ភ្នំពេញក្រោន កីឡាករ ព្រីន ចិត្រា របស់អាស៊ីអឺរ៉ុប និងកីឡាករ Douglas Tardin របស់គីរីវង់សុខសែនជ័យ។ ចំណែកប្រកួតសប្ដាហ៍ដំបូងនេះដែរអាជ្ញាកណ្តាលបានចាយកាតក្រហម អស់១ និងកាតលឿងចំនួន២០ កាត។

ចំណែកកីឡាករល្អប្រចាំប្រកួតនីមួយៗ ដែលគណៈកម្មការជាតិប្រកួតបាល់ទាត់កម្ពុជា (CNCC) បានវាយតម្លៃមាន Andres Nieto របស់ភ្នំពេញក្រោន, ឡេង ណូរ៉ា របស់ព្រៃវែង, ឃុន សេងថៃ របស់អគ្គីសនីកម្ពុជា, Douglas Tardin របស់គីរីវង់សុខសែនជ័យ, សុះ ស៊ូហាណា របស់ណាហ្គាវើល និងកីឡាករ កែវ សុខផេង របស់វិសាខា។
ចំណែកប្រកួតបន្ទាប់មានតែ៤គូប៉ុណ្ណោះ ដោយនៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមអាស៊ីអឺរ៉ុប ជួបក្រុមបឹងកេត នៅកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣:៣០នាទីរសៀល ហើយក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមអគ្គីសនីកម្ពុជា នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ នៅថ្ងៃអាទិត្យ មាន២គូទៀតដោយក្រុមអង្គរថាយហ្គឺរ ជួបក្រុមគីរីវង់សុខសែនជ័យ នៅវេលាម៉ោង៣:៣០នាទីរសៀល និងក្រុមខេត្តព្រៃវែង បន្តទទួលក្រុមសូលទីឡូអង្គរ នៅម៉ោងដំណាលគ្នាលើទីលានកីឡដ្ឋានខេត្តព្រៃវែង។

ចំពោះ២គូដែលត្រូវ CNCC សម្រេចផ្លាស់ប្តូរកាលបរិច្ឆេទប្រកួត ក្រោមហេតុផលថាស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាបន្តនិងកាត់បន្ថយហានិភ័យនៃការឆ្លងជាយថាហេតុ។ ប្រកួតដែលសម្រេចលើកពេលប្រកួតគឺក្លិបវិសាខា ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើទីលានកីឡដ្ឋានព្រីន និងក្រុមណាហ្គាវើល ជួបក្រុមកងយោធពលខេមរភូមិន្ទ នៅម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋាន Smart RSN Stadium ក្នុងថ្ងៃជាមួយគ្នា៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ Juventus ធ្លាក់ត្រឹមវគ្គ១៦ក្រុម UCL ដោយសារ Porto មានគ្នាតែ១០នាក់

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?