Connect with us

កីឡា

កីឡាករអាស៊ាន២រូបត្រូវបានហាមពីបាល់ទាត់ក្រោយបន្លំអាយុ

បានផុស

នៅ

កីឡាករបាល់ទាត់ទីម័រខាងកើត២រូប ត្រូវបានហាមពីសកម្មភាពកីឡាបាល់ទាត់មួយរយៈ បន្ទាប់ពីរកឃើញមានការក្លែងបន្លំអាយុនៅក្នុងការប្រកួតកម្រិតយុវជន ក្រោយការស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។

កីឡាករ Jaimito Antonio Da Costa Soares ពាក់អាវក្រហម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែការពារ Jaimito Antonio Da Costa Soares ត្រូវបានហាមឃាត់រាល់ការចូលរួមសកម្មភាព​បាល់ទាត់រយៈពេល១២ខែ និងពិន័យជាប្រាក់ចំនួន១០,០០០ ដុល្លារ ខណៈខ្សែបម្រើ Antonio Da Costa Soares Moniz ជាប់បម្រាមរយៈពេល៩ខែ និងពិន័យជាប្រាក់ចំនួន៥,០០០ដុល្លារ។ កីឡាករទាំង២រូបមិនបានចូលរួមផ្ដល់បទសម្ភាសន៍ ឬឆ្លើយតបទៅនឹងសំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានជំរុញករណីទៅកាន់សហព័ន្ធបាល់ទាត់អាស៊ីទេ នៅបញ្ចប់ការស៊ើបអង្កេតនិងសម្រេចដាក់ទណ្ឌកម្ម។

កីឡាករ Moniz កើតក្នុងឆ្នាំ១៩៩៦ បានចូលរួមក្នុងវគ្គជម្រុះ AFC U19 Championship ឆ្នាំ២០១៦ ទោះបីជាគេអាយុលើសក៏ដោយ។ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បាននិយាយថា Moniz បានប្រើអត្ដសញ្ញាណប័ណ្ណ (ID) របស់អ្នកដទៃដើម្បីចូលរួមក្នុងការប្រកួត។ ចំណែកឯកីឡាករ Jaimito កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៣ ត្រូវបានគេរកឃើញថាបានប្រើប្រាស់អត្ដសញ្ញាណប័ណ្ណក្លែងក្លាយ ដើម្បីចូលរួមក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship ឆ្នាំ២០២០ និងវគ្គជម្រុះ AFC U23 Championship ឆ្នាំ២០២២។

ទីម័រខាងកើត ដែលជាប្រទេសកំពុងអភិវឌ្ឍមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជន ១.៣៥លាននាក់។ ប្រទេសមួយនេះបានប្រឈមមុខនឹងការសង្ស័យជាញឹកញាប់នៃការក្លែងបន្លំអាយុនៅក្នុងវិស័យកីឡាបាល់ទាត់ និងការប្រើប្រាស់ឯកសារមិនពិតដើម្បីផ្តល់សញ្ជាតិ។

ឆ្នាំ២០១៧ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បានដកសិទ្ធិកីឡាករទីម័រខាងកើតចំនួន១២នាក់ដែលមានដើមកំណើតប្រេស៊ីល បន្ទាប់ពីរកឃើញថាលិខិតឆ្លងដែនរបស់ពួកគេខុសច្បាប់។ សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត ត្រូវបានពិន័យជាប្រាក់ចំនួន ៧៦,០០០ដុល្លារ ខណៈអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត លោក Amandio de Araujo Sarmento ត្រូវបានហាមឃាត់​ក្នុង​សកម្មភាពបាល់ទាត់រយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៩,០០០ដុល្លារ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ វិនាទី មុន

អ្នកនាំពាក្យ៖ ពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានពលរដ្ឋចូលរួមសហការច្រើន និងបានពិន័យអ្នកបើកបរល្មើសល្បឿនមួយចំនួន

ព័ត៌មានជាតិ៣៨ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម២ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម