Connect with us

កីឡា

អត្តពលិក​កម្ពុជា​​១០​នាក់​ប្រកួត​ដណ្តើម​មេដាយ​មាស ឃីក​បុក​ស៊ីង​អាស៊ី ចាប់ពីថ្ងៃនេះ

បានផុស

នៅ

អត្តពលិក​កម្ពុជា​​ច្រើន​នាក់​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​​ជើង​ឯក​អាស៊ី ឆ្នាំ​២០២៤ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​ក៏​មាន​កីឡាករ​ កីឡាការិនី​ជា​ច្រើន​រូប​បាន​ចាញ់​អស់​ឱកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ព័ត៌មាន​ច្បាស់​ការណ៍​របស់​វេបសាយ​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ីង​អាស៊ី​បាន​បង្ហាញ​ថា​ ​​កីឡាករ និង​កីឡាការិនី​​១០​នាក់​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយ​មាស ខណៈ​មាន​កីឡាករ កីឡាការិនី​ខ្លះ​ទៀតត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចាប់​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ឆ្នាំ​២០២៤​នេះ​ទៅ ​នឹង​មាន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បណ្តើរ​ៗ​ហើយ ដូច្នេះ​នឹង​រក​ឃើញ​ម្ចាស់​មេដាយ​មាស ក្នុង​នោះ​ក៏​នឹង​មាន​កីឡាករ​ កីឡាការិនី​កម្ពុជា​ដែរ​ដែល​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។

អត្តពលិក​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​

  1. កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គ​​ផ្តាច់​ព្រ័ត្រ វិញ្ញាសា K1-៨៦គីឡូក្រាម
  2. កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គ​ផ្តាច់​ព្រ័ត្រ វិញ្ញាសា​-៤៨គីឡូក្រាម​
  3. កីឡាការិនី ទូច ចាន់វត្តី vs Pieters Diandra Ariesta (ឥណ្ឌូណេស៊ី) វិញ្ញាសា KL ទម្ងន់​ -៥៥​គីឡូក្រាម។
  4. កីឡាករ​ ឈុង វិសាល vs Nguyen Si Thang (វៀតណាម) វិញ្ញាសា FC -៥១គីឡូក្រាម
  5. កីឡាការិនី ទួន ស្រីភីន vs Alkharif Seham (គុយវែត) វិញ្ញាសា​ K1-៥៦គីឡូក្រាម
  6. កីឡាការិនី នៅ ស្រីពៅ vs Neelakandan Neena (ឥណ្ឌា) វិញ្ញាសា LC -៥៥គីឡូក្រាម
  7. កីឡាករ ហ៊ឹម គឹមរៀង vs Nguyen Ngoc Hoang (វៀតណាម) វិញ្ញាសា LK-៥៤គីឡូក្រាម
  8. កីឡាករ វ៉ុន គីមចេង vs Akhmedov Aydos (អ៊ូបេគីស្ថាន) វិញ្ញាសា LC-៥៧គីឡូក្រាម
  9. កីឡាករ សុខ រិទ្ធ vs ​Phrommakhot Netipong (ថៃ) វិញ្ញាសា LK-៥១គីឡូក្រាម
  10. កីឡាការិនី  Delaunay Emma vs Pham Huynh Yen my (វៀតណាម) វិញ្ញាសា LK-៦០​គីឡូក្រាម

អត្តពលិក​កម្ពុជា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  1. កីឡាករ ទេព យិនយ៉ាន vs Darkhan Polat វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វិញ្ញាសា LC -៦៩គីឡូក្រាម
  2. កីឡាករ សាំង សាមិត្ត Vs Afaneh Mohannad (ហ្សកដានី) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​វិញ្ញាសា LC-៧៩គីឡូក្រាម​
  3. កីឡាករ រី បូរាជ vs Omrani Javad (អ៉ីរ៉ង់) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វិញ្ញាសា KL-៧៤គីឡូក្រាម
  4. កីឡាករ ខាំ ក្លានាង Vs Pham Duy Anh (វៀតណាម) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ K1-៥១គក
  5. កីឡាករ សៃណី សៃណេត រង់ចាំ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វិញ្ញាសា K1-៥៤​គីឡូក្រាម​
  6. កីឡាករ ហ៊ុន ច័ន្ទរាជ vs Aldabergenov Adilet (កាហ្សាស្ថាន) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វិញ្ញាសា LK-៩១​គីឡូក្រាម
  7. កីឡាករ ថា វ៉ាន់ថន vs Muhammaddjonov Movlonbek (អ៊ូបេគីស្ថាន) វិញ្ញាសា K1-៥៧​គីឡូក្រាម
  8. កីឡាករ ស៊ូ កក្កដា vs Sodikov Asilbek (អ៊ូបេគីស្ថាន) វិញ្ញាសា K1-៦៣,៥គីឡូក្រាម
  9. កីឡាការិនី មឿយ ស៊ឹង vs Khamzina Shara (កាហ្សាស្ថាន) វិញ្ញាសា K1-៦០គីឡូក្រាម
  10. កីឡាករ Thiago Teixira vs Jamshidvand Ehsan (អ៉ីរ៉ង់) វិញ្ញាសា LK-៨១​គីឡូក្រាម
  11. កីឡាករ វៀត ប៊ុនឌឿន vs Duisenov Dulat (កាហ្សាស្ថាន) វិញ្ញាសា LK-៦០​គីឡូក្រាម
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ឆា ចាន់ដេង
កីឡាករ ឈុង វិសាល
កីឡាការិនី នៅ ស្រីពៅ
កីឡាករ ព្រុំ សំណាង
កីឡាការិនី ទួន ស្រីភីន
កីឡាករ វ៉ុន គឹមចេង
កីឡាករ ហ៊ឹម គឹមរៀង
កីឡាករ សុខ រិទ្ធ
កីឡាការិនី​ Emma

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម