Connect with us

កីឡា

គួរ​ឲ្យ​ស្តាយ! កីឡាករ​ល្អ​ខ្លះ​អត់​ប្រកួត​តំណាង​ជាតិ ខណៈមានឈ្មោះនៅសង្វៀនឯកជន

បានផុស

នៅ

ដល់​ថ្ងៃ​ ​កីឡាករ​ល្អ​​​ខ្លះ​មិនមាន​វត្តមាន​​នៅ​កន្លែង​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​ជ្រើស​រើស​ជើង​ឯក​អាស៊ី ដែល​​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ទី​១៣​ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

យោង​តាម​វេបសាយ​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​អាស៊ី​​បាន​បង្ហាញ​ថា សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា​បាន​ចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​ចំនួន​៦១​នាក់​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ការ​ចុះ​ឈ្មោះ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ប៉ុន្តែ​មាន​ការ​ពន្យារ​ពេលខ្លះ​​ ក្នុង​ករណី​មាន​ការ​ចុះ​ឈ្មោះ​យឹត​ពី​បណ្តា​ប្រទេស​ផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ឈ្មោះ​ទាំង​អត្តពលិក និង​ប្រតិភូ​គឺ​តម្លៃ​៨០​ដុល្លារ​ក្នុង​ម្នាក់​​ទៅ​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​អាស៊ី (WAKO ASIA) ​​ដែល​មាន​លោក Nasser Nassiri ជា​ប្រធាន សហការ​ជា​មួយ​​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីងកម្ពុជា​មាន​លោក ហេង សុឃន ជា​ប្រធាន ស្ថិត​ក្រោម​ការទទួល​ស្គាល់​ជា​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ថ្ងៃពិធី​បើក​ជា​ផ្លូវ​ការ​អញ្ជើញ​ជា​អធិបតី​ដោយ​លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក។

មុន​ថ្ងៃ​បើក លោក ហេង សុឃន ប្រធាន​សហព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា​បាន​​លើក​ឡើង​ក្នុង​បទ​សម្ភាស​ថា ការ​ទទួល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្រិត​អាស៊ី​លើក​ដំបូង​នេះ​គឺ​ដោយសារ​តែ​កាល​ស៊ីហ្គេម ឆ្នាំ​២០២៣ កម្ពុជា​​រៀបចំ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង ហើយ​កីឡាករ កីឡាការិនី​កម្ពុជា​ក៏​ទទួល​បាន​សមិទ្ធផល​ល្អ​ថែម​ទៀត​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។ ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ កម្ពុជា​​បាន​ចុះ​ឈ្មោះ​ជាង​៦០​នាក់​ជា​មួយ​នឹង​ក្តី​សង្ឃឹម​ទទួល​បាន​មេដាយ​ច្រើន​។ កីឡាករ កីឡាការិនី​បាន​ហ្វឹក​ហាត់​ និង​រៀន​សូត្រ​ពី​ច្បាប់​កីឡា​បុក​ស៊ីង​បាន​ដល់​ទៅ​២​ខែ។

លោក​ថែម​ទាំង​បាន​លើក​ពី​ឈ្មោះ​កីឡាករ​ល្អ​ៗ​ទាំង​នោះ​ទៀត​ផង​ ប៉ុន្តែ​​ដល់​ថ្ងៃ​ប្រកួត កីឡាករមិន​បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ប្រកួត​ទេ។

តាម​ព័ត៌មាន​ដែល​ពិធីករ​បាន​លើក​ឡើង​គឺ ពួក​គាត់​មាន​បញ្ហា​សុខភាព ប៉ុន្តែ​​​កីឡាករ​​ខ្លះ​​បែរ​ជា​មាន​ឈ្មោះ​ប្រកួត​នៅ​សង្វៀន​ឯកជន​ទៅ​វិញ​នា​ចុង​សប្តាហ៍​នេះ។ ជាក់​ស្តែង កីឡាករ ឈឿង ល្វៃ ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​កីឡាករ​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពីមិន​បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ប្រកួត​ក្នុង​ថ្ងៃ​ប្រកួត។ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម បឺត សង្ឃឹម មិន​បាន​ទៅ​ប្រកួត​ទេ ខណៈ រិន ដេវីដ ក៏​អត់​បាន​ចូល​រួម​ប្រកួត​ដែរ។ យ៉ាង​ណា ពួក​គាត់​មាន​ឈ្មោះ​ប្រកួត​នៅ​សង្វៀន​ឯកជន​ចុង​សប្តាហ៍នេះ។

មែន​ទែន​ទៅ ព្រឹត្តិការណ៍​ប្រកួត​ឃីក​បុក​ស៊ីង​​ជើង​ឯក​អាស៊ី​គឺ​​ជា​មុខ​មាត់​ជាតិ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង ហើយ​ជា​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែល​កម្ពុជាសន្សំពិន្ទុកេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្អ ប្រសិន​បើ​​​ទទួល​បាន​ជោគជ័យ។

ជា​ពិសេស ការ​ប្រកួត​ឃីក​បុក​ស៊ីង​ ជើង​ឯក​អាស៊ី​​នេះ​គឺ​ការ​ប្រកួត​ជម្រុះ​​កីឡា​ឃីក​បុក​ស៊ីង​ប្រភេទ​ Point Fighting និង K1 Style ​ដែល​ជ័យលាភី​ជាប់​ឈ្មោះ​ទៅ​ប្រកួត​កីឡា​ប្រយុទ្ធ​ជើង​ឯក​ពិភព​លោក World Combat Games នៅ​ប្រទេស​ចិន ឆ្នាំ​២០២៥​ទៀត​ផង។

ក្នុង​គោល​បំណង​ដណ្តើម​យក​មេដាយ​ឲ្យ​បាន​ច្រើន ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ព្យាយាម​ចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​រហូត​ដល់​ទៅ​៦១​នាក់ ប៉ុន្តែ​​កីឡាករ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​​កំពុង​ល្អ​ក្នុង​ការ​ប្រកួត​គុន​ខ្មែរ ឬ​ឃីក​បុក​ស៊ីង​ទេ។ ជាក់​ស្តែង ឡុង សុវណ្ណឌឿន, លី រិទ្ធី, សែន រ៉ាឌី និង​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​វ៉ៃ​​ខុស​បច្ចេកទេស និង​មិន​សូវ​យល់​ច្បាស់​ពី​របៀប​ប្រកួត​ឃីក​បុក​ស៊ីង។

ករណី​បែប​នេះ​​គួរ​តែ​ពិភាក្សា​ឲ្យ​បាន​ច្បាស់​លាស់ ពី​ព្រោះពេល​វេលា​​នៃ​ការ​ចុះ​ឈ្មោះវែងគួរ​សម ហើយ​ការ​ចាប់​គូ​នៅ​តាម​សង្វៀន​ក៏យូរ​ថ្ងៃ​មុន​ដែរ ដូច្នេះ​គួរ​ពិភាក្សា​គ្នា​ឲ្យ​ច្បាស់​លាស់។ បើ​ពុំ​នោះ​ទេ សង្វៀន​ឯកជន​គួរ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ប្រសិន​បើ​ជាន់​ពេល​វេលា។

ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​ល្អ​​មួយ​ចំនួន​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រៀម​ដណ្តើម​មេដាយ​មាស​ជូន​ជាតិ​ដូច​ជា ព្រុំ សំណាង, សុខ​ រិទ្ធ, វ៉ុន គឹមចេង និង ហ៊ឹម គឹមរៀង។ អ្វី​ដែល​គួរ​ឲ្យកោត​សរសើរ​គឺ​កីឡាការិនី​ចុះ​ឈ្មោះ​តិច ប៉ុន្តែ​​​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ច្រើន។ កីឡាការិនី​ដែល​ត្រៀម​ដណ្តើម​មេដាយមាស​មាន ទូច ចាន់វត្តី, នៅ ស្រីពៅ, ឆា ចាន់ដេង និង​ ទួន ស្រីភីន ជា​ដើម។

អត្តពលិក​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​

  1. កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គ​​ផ្តាច់​ព្រ័ត្រ វិញ្ញាសា K1-៨៦គីឡូក្រាម
  2. កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គ​ផ្តាច់​ព្រ័ត្រ វិញ្ញាសា​-៤៨គីឡូក្រាម​
  3. កីឡាការិនី ទូច ចាន់វត្តី vs Pieters Diandra Ariesta (ឥណ្ឌូណេស៊ី) វិញ្ញាសា KL ទម្ងន់​ -៥៥​គីឡូក្រាម។
  4. កីឡាករ​ ឈុង វិសាល vs Nguyen Si Thang (វៀតណាម) វិញ្ញាសា FC -៥១គីឡូក្រាម
  5. កីឡាការិនី ទួន ស្រីភីន vs Alkharif Seham (គុយវែត) វិញ្ញាសា​ K1-៥៦គីឡូក្រាម
  6. កីឡាការិនី នៅ ស្រីពៅ vs Neelakandan Neena (ឥណ្ឌា) វិញ្ញាសា LC -៥៥គីឡូក្រាម
  7. កីឡាករ ហ៊ឹម គឹមរៀង vs Nguyen Ngoc Hoang (វៀតណាម) វិញ្ញាសា LK-៥៤គីឡូក្រាម
  8. កីឡាករ វ៉ុន គីមចេង vs Akhmedov Aydos (អ៊ូបេគីស្ថាន) វិញ្ញាសា LC-៥៧គីឡូក្រាម
  9. កីឡាករ សុខ រិទ្ធ vs ​Phrommakhot Netipong (ថៃ) វិញ្ញាសា LK-៥១គីឡូក្រាម

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទជិត២២លាននាក់ និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណែតាន២០លាននាក់គិតត្រឹមឆមាសទី១ឆ្នាំនេះ ខណៈ​ប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន

សេដ្ឋកិច្ច៤១ នាទី មុន

តម្លៃប្រេងសាំងលក់រាយកើនឡើងបន្តិច

ព័ត៌មានជាតិ៤៤ នាទី មុន

ក្លិបអ្នកកាសែតកម្ពុជា-ថៃ ស្នើឱ្យ MGI និង MGC បញ្ចប់វិវាទឱ្យបានលឿន កុំឱ្យស្ថានការណ៍កាន់តែធំ  

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ជំរុញឲ្យមន្ត្រីសុខាភិបាលរួមគ្នាផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីការទូត៣រូប ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គលេខាធិការក្រសួងការបរទេស

សេដ្ឋកិច្ច២២ ម៉ោង មុន

រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ​ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រន្ធត់! ថតជាប់វីដេអូរលកយក្សក​ម្ពស់​​ជាង​៨​ម៉ែត្រ ​បោក​សំដៅ​ទៅរដ្ឋ Florida

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ២០ នាក់ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម