កីឡា
កម្ពុជាឈ្នះមេដាយមាស៩ ប្រាក់៤ សំរិទ្ធ២៨ពីការប្រកួតឃីកបុកស៊ីងអាស៊ី២០២៤
ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៦ថ្ងៃពីថ្ងៃទី៨ ដល់ទី១៣ ខែតុលា ឆ្នាំ២០២៤។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុប៤១គ្រឿង គឺមាស៩ ប្រាក់៤ និងសំរិទ្ធ២៨។ ការប្រកួតទទួលបានមេដាយច្រើននេះក៏អាស្រ័យលើកម្ពុជាបានចុះឈ្មោះចូលរួមប្រកួតច្រើននាក់ដែរគឺ៦១នាក់ ប៉ុន្តែក៏មានកីឡាករ៤នាក់បានបោះបង់ចោលការប្រកួតដូចជា បឺត សង្ឃឹម, ឈឿង ល្វៃ, រិន ដេវីត និង Thiago។

អ្វីដែលគួរឲ្យកត់សំគាល់ កម្ពុជាបានចុះឈ្មោះកីឡាការិនីតិចជាងបុរស ប៉ុន្តែទទួលបានសមិទ្ធផលច្រើន។ កីឡាការិនីកម្ពុជាប្រកួតវគ្គផ្តាច់ព្រ័ត្រ៥នាក់គឺទទួលបានមេដាយមាស៤ និងប្រាក់១។
ដៃគូប្រកួតសម្រាប់ជ័យលាភីមេដាយមាស
កីឡាការិនី ឆា ចាន់ដេង បានក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះដោយពិន្ទុដាច់លើ កីឡាការិនីឥណ្ឌា Khati Solomi ក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1 -៤៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤។
កីឡាការិនី ទូច ចាន់វត្តី បានដណ្តើមមេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនៅឥណ្ឌូណេស៊ី Pieters Diandra Ariesta នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា KL ទម្ងន់ -៥៥គីឡូក្រាម។
កីឡាករ ភ័ណ្ឌ ចាន់ធី (ខាំ កូនខ្លា) បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការរណ៍ឃីកបុកស៊ីង ជើងឯកអាស៊ី បន្ទាប់ពីយកឈ្នះកីឡាករឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនី ទួន ស្រីពីន បានឈ្នះមេដាយមាស បន្ទាប់ពីផ្តួលកីឡាការិនីគុយវែត Alkharif Seham ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣ នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥៦គីឡូក្រាម។
នៅ ស្រីពៅ រំភើបឡើងស្រក់ទឹកភ្នែក សម្រាប់មេដាយមាសជូនជាតិ បន្ទាប់ពីឈ្នះកីឡាការិនីឥណ្ឌា Neelakandan Neena នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា LC -៥៥គីឡូក្រាម។
កីឡាករ ហ៊ឹម គឹមរៀង បានឈ្នះមេដាយមាស តាមរយៈជ័យជម្នះលើកីឡាករវៀតណាម Nguyen Ngoc Hoang ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា LK-៥៤គីឡូក្រាម។
កីឡាករ សុខ រិទ្ធ បានក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករថៃ Phrommakhot Netipong នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា LK-៥១គីឡូក្រាម។
កីឡាករ ខាំ ខ្លានាង ក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករកាហ្សាស្ថាន Zhumabayev Nursultan ក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥១គីឡូក្រាម។
កីឡាករ ឆុង វិសាល ជាកីឡាករកម្ពុជាដំបូងឈ្នះមេដាយមាស ក្នុងព្រឹត្តិការរណ៍ឃីកបុកស៊ីង ជើងឯកអាស៊ី បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Nguyen Si Thang នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា FC -៥១គីឡូក្រាម។
ម្ចាស់មេដាយមាស
- កីឡាករ សុខ រិទ្ធ ឈ្នះមេដាយមាស
- កីឡាករ ហ៊ឹម គឹមរៀង បានឈ្នះមេដាយមាស
- កីឡាករ ខាំ កូនខ្លា ឈ្នះមេដាយមាស
- កីឡាករ ខាំ ខ្លានាង ឈ្នះមេដាយមាស
- កីឡាករ ឆុង វិសាល ឈ្នះមេដាយមាស
- កីឡាការិនី ទូច ចាន់វត្តី ឈ្នះមេដាយមាស
- កីឡាការិនី នៅ ស្រីពៅ ឈ្នះមេដាយមាស
- កីឡាការិនី ឆា ចាន់ដេង ឈ្នះមេដាយមាស
- កីឡាការិនី ទួន ស្រីពីន ឈ្នះមេដាយ
ម្ចាស់មេដាយប្រាក់
- កីឡាករ ព្រុំ សំណាង ឈ្នះមេដាយប្រាក់
- កីឡាករ វ៉ន គឹមឆេង ឈ្នះមេដាយប្រាក់
- កីឡាការិនី Delaunay Emma មេដាយប្រាក់
- កីឡាករកម្ពុជា ទូច ដេវីត ទទួលបានមេដាយប្រាក់
សរុប៤១គ្រឿង គឺ មាស៩ ប្រាក់៤ និងសំរិទ្ធ២៨
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ