Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា ចូលរួម​ប្រជុំ​ដើម្បី​រក​ដំណោះ​ស្រាយ​​ករណីក្លិប​ទ័ព

បានផុស

នៅ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឌី វិជ្ចា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បានចូលរួមកិច្ចប្រជុំជាមួយ លោក​ Peter Koo ជានាយកប្រតិបត្តិ​ក្រុម​ហ៊ុន​ CPL និងអគ្គលេខាធិការ​សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​មានភាគីពាក់ព័ន្ធជាច្រើនចូលរួមក្នុង​នោះ ក៏មានវត្តមានប្រធាននាយកដ្ឋានស្ដីទីអាជ្ញាកណ្ដាល ដើម្បី​ពិភាក្សាគ្នា​ស្វែង​​រកដំណោះស្រាយក្នុងនោះករណី​បាល់ប៉ះដៃ​របស់​កីឡាករ​វិសាខា​ខ្លួន​ឯង ប៉ុន្តែ​​អាជ្ញាកណ្ដាលឱ្យប៉េណាលទី។ ក្រោយ​មក សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ​បាន​ដាក់​ពិន័យ​លើក្រុមក្រសួងការពារជាតិ ក្នុង​នោះ​មាន​គ្រូ​បង្វឹក កីឡាករ និង​បុគ្គលិក​ ដោយសារ​បង្ហាញសកម្មភាពមិនសមរម្យក្នុងអំឡុងការប្រកួតជាមួយក្លិបវិសាខា។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​អាជ្ញា​កណ្តាល​ពី​បាល់​ប៉ះ​ដៃ​របស់​កីឡាករ​វិសាខា និង​បាល់ Offside មួយ​ថែម​ទៀត ប៉ុន្តែ​សហព័ន្ធ​មិន​បង្ហាញ​ពី​ចំណាត់​ការ​អ្វី​លើ​អាជ្ញា​កណ្តាល​ទេ។

ភ្លាមៗ ក្លិបក្រសួងការពារជាតិ បានចេញលិខិតជំទាស់​នឹង​ការ​ពិន័យ​ទាំង​នោះ ហើយ​បាន​ស្នើសុំឲ្យមានការលុបចោលចំពោះការពិន័យមួយនេះ។ ក្លិបក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា បើមិនមានដោះស្រាយណាមួយសមស្រប ចំពោះក្លិប​ទាំងមូលទេ នឹងសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

ក្រោយជួបបញ្ហាបែបនេះទើបនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក៏មានកិច្ចប្រជុំមួយដែលចូលរួមដោយ ឯកឧត្ដម ឌី វិជ្ចា ក្នុងនាមជាសមាជិក១រូប​របស់ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ រួមទាំងលោក​ Peter Koo នាយកប្រតិបត្តិក្រុមខេមបូឌានព្រីមៀរលីគ និងអគ្គលេខាធិការរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក​ ខូវ ឆាយ ដើម្បីរកដោះស្រាយរួមគ្នាមួយក្នុងការបញ្ចប់វិវាទដ៏ចម្រូងចម្រាស់របស់អាជ្ញារកណ្តាល និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

យ៉ាងណាមិញចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ មិនទាន់បង្ហាញជាផ្លួវការនៅឡើយទេ ប៉ុន្តែចំពោះអ្នកគាំទ្របាល់ទាត់នៅប្រទេសកម្ពុជា រំពឹងថានឹងមានដោះស្រាយល្អ ដើម្បីបញ្ចប់លើបញ្ហាមួយនេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម