កីឡា
លោកគ្រូ Koji នឹងដាក់កីឡាករថ្មីច្រើនប៉ះហុងកុង ល្ងាចនេះ
លោកគ្រូបង្វឹក Koji Gyotoku អាចនឹងប្រើប្រាស់កីឡាករថ្មីច្រើនសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះ ហុងកុង វេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទឹកដីហុងកុង។

បន្ទាប់ពីដឹកនាំការប្រកួតផ្លូវការដំបូងទទួលបានជ័យជម្នះលើ ឆាយនីស តៃប៉ិ ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី១១ ខែតុលា លោក Koji Gyotoku ត្រូវដឹកនាំសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាលើកទី២ដែលត្រូវបានមហាជនចាប់អារម្មណ៍ពីចិត្តសាស្ត្ររៀបចំក្រុមរបស់លោក។
លោកបាននិយាយក្នុងសន្នីសីទសារព័ត៌មានថា ការដឹកនាំរបស់លោកទើបបានរយៈពេលខ្លី ដូច្នេះលោកមិនទាន់គិតដល់លើការបង្កើតទស្សនវិទូនៃការលេង ឬស្ទីលលេងប្រចាំក្រុមនៅឡើយទេ។ អ្វីដែលលោកគិតជាចម្បងនៅពេលនេះគឺធ្វើយ៉ាងណាឲ្យកីឡាករមានជំនឿលើខ្លួនឯង និងហ៊ានលេងដោយមិនខ្លាចញញើត ទោះជាដៃគូខ្លាំងកម្រិតណាក៏ដោយ។

ក្រោយចប់ការប្រកួតជាមួយ ឆាយនីស តៃប៉ិ លោក Koji Gyotoku បានមើលឃើញពីចំណុចខ្វះខាតមួយចំនួនដែលជះឥទ្ធិពលមិនល្អដល់ទម្រង់លេង។ ទី១ កីឡាករមិនជឿជាក់លើខ្លួនឯងដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេង និងទី២ កីឡាករមិនទាន់ជឿជាក់លើគ្រូបង្វឹកថ្មី។ ចំណុចទាំងនេះហើយដែលលោកត្រូវការអភិវឌ្ឍបំផុតដើម្បីបង្កើនទំនុកចិត្តសម្រាប់ការប្រកួតបន្ទាប់ៗ។
លទ្ធផលគឺជារឿងសំខាន់ហើយ ប៉ុន្តែលោក Koji Gyotoku ទំនងជាផ្តោតលើទម្រង់លេង និងទំនុកចិត្តរបស់ក្រុមទាំងមូលច្រើនជាង។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោកបានលើកឡើងថា លោកនឹងប្រើប្រាស់កីឡាករថ្មីៗឲ្យបានច្រើនដើម្បីបង្កើនទំនុកចិត្ត បទពិសោធ និងជឿជាក់លើខ្លួនឯង។

ការប្រើប្រាស់កីឡាករថ្មីឲ្យចូលលេងច្រើនសម្រាប់ការប្រកួតបន្ទាប់ មិនមែនជារឿងថ្មីសម្រាប់លោក Koji Gyotoku នោះទេ។ ជាក់ស្តែង លោកបានដឹកនាំ ក្រុម U20 កម្ពុជា ទទួលបានជ័យជម្នះ ៤-១ លើនេប៉ាល់ ក្នុងពានរង្វាន់ AFC U20 Asian Cup កាលពីខែកញ្ញាកន្លងទៅសម្រាប់ការប្រកួតដំបូង ប៉ុន្តែការប្រកួតទី២ លោកបានដាក់កីឡាករថ្មីជាងពាក់កណ្តាលក្នុងជម្រើស១១នាក់ដំបូងទល់នឹងក្រុមអ៊ូបេគីស្ថាន ដែលចាញ់ ០-៧។ យ៉ាងណា ការប្រកួតទី៣ លោកបានប្រើប្រាស់កីឡាករផ្សេងទៀតដែលបានយកឈ្នះ បារ៉ែន ១-០។
ការប្រកួតមិត្តភាពអន្តរជាតិ២លើកនេះគឺមិនគ្រប់គ្រាន់សម្រាប់លោកត្រៀមខ្លួនប្រកួត AFF Championship នាចុងឆ្នាំនេះទេ ដូច្នេះហើយលោកចង់ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំឲ្យមានការប្រកួតមិត្តភាពមួយឬពីរប្រកួតបន្តទៀត ជាពិសេសគឺចង់ជួបដៃគូខ្លាំងជាងខ្លួន។

ជម្រើស១១នាក់ដំបូង ពេលឈ្នះ ឆាយនីស តៃប៉ិ ៣-២ គឺ
- អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ
- ខ្សែការពារ៖ កាន់ ម៉ូ, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង សឿត បារាំង
- បម្រើ៖ ណុប ដេវីត, ប្រាក់ ធីវ៉ា និង យូឌៃ អូកាវ៉ា
- បម្រើប្រយុទ្ធ៖ Nick Taylor, សៀង ចន្ធា និង លឹម ពិសុទ្ធ
ចាំមើលថា តើលោកគ្រូ Koji Gyotoku មានការប្រែប្រួលជម្រើស១១នាក់ដំបូងយ៉ាងណាយ៉ាងណាល្ងាចនេះ?

ប្រវត្តិជួបគ្នា៦លើកចុងក្រោយ កម្ពុជាមិនធ្លាប់ឈ្នះហុងកុងឡើយគឺស្មើ២ និងចាញ់៦។
- កម្ពុជា ចាញ់ ២-៤ មិត្តភាព ឆ្នាំ២០១៦
- កម្ពុជា ចាញ់ ០-២ មិត្តភាព ឆ្នាំ២០១៦
- ស្មើគ្នា ១-១ ជម្រុះ World Cup ឆ្នាំ២០១៩
- កម្ពុជា ចាញ់ ០-២ ជម្រុះ World Cup ឆ្នាំ២០១៩
- កម្ពុជា ចាញ់ ០-៣ ពាន Asian Cup ឆ្នាំ២០២២
- ស្មើគ្នា ១-១ មិត្តភាព ឆ្នាំ២០២៣
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់