Connect with us

កីឡា

ថៃ រ៉េត បុក​ការហាត់​ទ្វេ​ដងមុន​ពេលប្រកួតនៅអង់គ្លេសចុង​សប្តាហ៍នេះ

បានផុស

នៅ

អ្នកប្រយុទ្ធគុនខ្មែរ ថៃ រ៉េត ​មិន​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​ ​ក្នុង​ចំណោម​​កីឡាករ​៣​នាក់​ដែល​បាន​ចេញ​ទៅ​​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមិនមានបទពិសោធប្រកួតក្រៅប្រទេស ប៉ុន្តែ ថៃ រ៉េត​ បានត្រៀមខ្លួន​យ៉ាងល្អ។ រូប​គេ​បាន​បុកហ្វឹកហាត់ខ្លាំងជាងរាល់ដង ដើម្បីត្រៀមបង្ហាញសមត្ថភាព​ក្នុងកម្មវិធី MTGP 90 Fight Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៤ ម៉ោង៧យប់នៅអង់គ្លេស ត្រូវនឹងម៉ោង១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។

កីឡាករ ថៃ រ៉េត បានប្រាប់«កម្ពុជាថ្មី»ថា ៖‍«សម្រាប់ខ្ញុំត្រៀមខ្លួនជិត១ខែ ហើយការហ្វឹកហាត់គុណ​នឹង​ពីរ។ ពីមុនខ្ញុំហ្វឹកហាត់តែមួយពេលជាមួយសិស្សប្អូន តែឥឡូវខ្ញុំបង្កើនការហ្វឹកហាត់ដោយខ្លួនឯងបន្ថែម។ ជាធម្មតាគេរត់តែ២ពេលគឺពេលព្រឹកនិងពេលថ្ងៃ ប៉ុន្តែខ្ញុំរត់៣ពេលគឺព្រឹក, ថ្ងៃនិងយប់ ហើយល្ងាចឡើងខ្ញុំហ្វឹកហាត់ម្នាក់ឯងបន្ថែមទៀត»។

មូលហេតុនៃការបុកហ្វឹកហាត់បែបនេះដោយសារ ថៃ រ៉េត ចង់បង្ហាញសមត្ថភាពឲ្យបានល្អក្នុងការប្រកួតលើកដំបូង​នៅក្រៅប្រទេស​។ ជាពិសេស​រូប​គេ​អាចចាប់យក​ឱកាស​ក្នុងការប្រកួតក្រៅ​​ប្រទេស​លើក​ដំបូង​នេះ​ដើម្បី​ជា​ផ្លូវ​សម្រាប់​​ទៅ​ថ្ងៃ​ក្រោយ។ ការចេញពីប្រកួតនៅប្រទេសលើកដំបូង រូបគេរំភើបយ៉ាងខ្លាំងហើយនឹកស្មានមិនដល់ថាខ្លួនអាចមាន​ឱកាស​ជិះយន្ដហោះទៅប្រកួត​ដល់​ទឹក​អឺរ៉ុប ពី​ព្រោះ​រូប​គេ​ជាកូនស្រែម្នាក់។

អ្វីដែលធ្វើឲ្យ ថៃ រ៉េត សប្បាយចិត្តកាន់តែខ្លាំងគឺពេលមើលឃើញ​ឪពុក​​ម្តាយ​​មាន​មោទភាពចំពោះខ្លួន។ កីឡាករ ថៃ រ៉េត មាន​កម្ពស់​​១.៧៥ម៉ែត្រ អាយុ​២៤​ឆ្នាំ ​មាន​បទ​ពិសោធ​ច្រើនលើសង្វៀន​ច្រើន​ក្នុង​ស្រុក​គឺ​ធ្លាប់​ប្រកួត​​ឈ្នះ​៦៩​ដង ចាញ់​១៣​ដង និង​ស្មើ​​២​ដង ខណៈដៃគូរបស់គេគឺកីឡាករ​អង់គ្លេស Donny  Smith ​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​កំពុង​ឡើង​ជើង ធ្លាប់មានប្រវត្តិឡើង​សង្វៀន​​៣៥​ដងយ​គឺ​ឈ្នះ​៣២​ដង និង​ចាញ់​​៣​ដង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម