កីឡា
ទីម័រខាងកើត ឡើងមកពូលជាមួយ កម្ពុជាក្នុងពាន ASEAN Championship
ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតបានយកឈ្នះក្រុមជម្រើសជាតិព្រុយណេ ដោយលទ្ធផលទាំងពីរជើង ១-០ ក្នុងវគ្គជម្រុះពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។

ក្រោយជ័យជម្នះនេះបានធ្វើឲ្យក្រុមទីម័រខាងកើតឡើងមកកាន់ពូល A ដែលការប្រកួតចាប់ផ្ដើមនៅខែធ្នូខាងមុខ។ ការប្រកួតពានរង្វាន់លំដាប់កំពូលក្នុងតំបន់អាស៊ាននេះបែងចែកជា២ពូល ហើយក្នុង១ពូលមាន៥ក្រុម។ ក្រុមលេខ១ និង២ក្នុងពូលនីមួយៗនឹងបានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការចាប់ឆ្នោតបែងចែកពូលក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤ គឺពូល A មានក្រុមជម្រើសជាតិថៃ, កម្ពុជា, សង្ហិបុរី, ម៉ាឡេសុី និងទីម័រខាងកើត។ ចំណែកពូល B មានក្រុមជម្រើសជាតិវៀតណាម, ឥណ្ឌូណេសុី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ។

ជាទូទៅពានរង្វាន់ ASEAN Championship ត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្ដង។ កាលពីឆ្នាំ២០២២ ពានរង្វាន់នេះមានឈ្មោះថា AFF Championship ប៉ុន្តែចូលមកឆ្នាំ២០២៤ ត្រូវបានកែប្រែឈ្មោះទៅជា ASEAN Championship។
គិតចាប់តាំងពីឆ្នាំ១៩៩៦ ក្រុមដែលឈ្នះជើងឯកនេះច្រើនជាងគេគឺប្រទេសថៃ ដែលបានគ្រងជើងឯក៧ដង។ សិង្ហបុរីធ្លាប់ឈ្នះជើងឯក៤លើក ហើយវៀតណាម ធ្លាប់ឈ្នះជើងឯក២លើក និងម៉ាឡេសុី ធ្លាប់ឈ្នះជើងឯក១លើក៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម