Connect with us

កីឡា

ឈឿង ល្វៃ អាចអត់បានប្រកួតពានរង្វាន់សម្តេចធិបតីចុងសប្តាហ៍នេះ

បានផុស

នៅ

កីឡាករ​ប្រដាល់គុន​ខ្មែរ ឈឿង ល្វៃ ប្រឈម​នឹង​អត់​បាន​ចូល​រួម​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី​នា​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​រូប​គេ​បាន​​ចាញ់​កីឡាករ​អ៉ីរ៉ង់​កាល​ពី​ចុង​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈឿង ល្វៃ បាន​បោះ​បង់​ចោល​ការ​ប្រកួត​តំណាង​​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ឃីក​បុក​ស៊ីង ជើង​ឯក​អាស៊ី ឆ្នាំ​២០២៤ ដែល​ប្រទេស​កម្ពុជា​​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពី​ថ្ងៃ​ទី​៨ ដល់​ទី​១៣ ខែ​តុលា ដើម្បី​ទៅ​ប្រកួត​គុន​ខ្មែរ​ឲ្យ​សង្វៀន​ឯកជន PNN កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៤។ រូប​គេ​​ត្រូវ​បាន​កីឡាករ​អ៉ីរ៉ង់ ម៉ូតេហ្វា សីហ្វីហ្វាត ទាត់​ឲ្យ​ខូច​ជើង និង​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣។

ការ​ខូច​ជើង​នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់ ឈឿង ល្វៃ ឡើយ ពោល​គឺ​រូប​គេ​ធ្លាប់​ត្រូវ​បាន​ដៃ​គូ​ទាត់​ឲ្យ​ខូច​ជា​ច្រើន​ដង​មក​ហើយ។ ជាក់​ស្តែង រូប​គេ​ត្រូវ​បាន​កីឡាករ​ថៃ សាមី ទាត់​ឲ្យ​ខូច​ជើង។ កីឡាករ​ Omar ទាត់​ឲ្យ​រូប​គេ​ខូច​ជើង​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​បារាំង និង​ចុង​ក្រោយ​បំផុត​ខូច​ជើង​ដោយ​កីឡាករ​អ៉ីរ៉ង់។ វា​បាន​ក្លាយ​ជា​ស្នាម​​របួស​ចាស់​ដែល​​ដៃ​គូ​ងាយ​ទាត់​ឲ្យ​ខូច ប្រសិន​បើ​រូប​គេ​មិន​ប្រើ​ពេល​វេលា​យូរ​ដើម្បី​ព្យាបាល​​ឲ្យ​បាន​ដិត​ដល់។

ការ​ខូច​ជើងនេះ​មុន​ពេល​រូប​គេ​ត្រូវ​ប្រកួត​​ក្នុង​កម្មវិធី​យុទ្ធគុនចម្រុះ​​បុរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី​ក្នុង​ប្រភេទ​ទម្ងន់​​៧៥​គីឡូក្រាម​​ទៀត។ តាម​ការ​ផ្គូផ្គង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ​ទម្ងន់​នេះ​មាន ឈឿង ល្វៃ, ធឿន ធារ៉ា, ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ដែល​ត្រូវ​ដណ្តើម​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ។

យ៉ាង​ណា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​គណៈកម្មការ​ចំពោះ​កិច្ច​រៀប​ចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​ពី​ ឈឿង ល្វៃ ឡើយ។

គណៈកម្មការ​ចំពោះ​កិច្ច​ដែល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​ដាក់​តាំង​បង្ហាញ​«អាថ៌​កំបាំងយុទ្ធគុនដូនតាខ្មែរ»​រយៈ​ពេល​​៤​ថ្ងៃ​ បង្ហាញ​សិលាចារឹក ចារប្រវត្តិ​មហាយុទ្ធ​គុន​បុព្វបុរស​ដូន​តា​ខ្មែរ។ សូម​បង​ប្អូន ប្រជា​ពល​រដ្ឋ​មកទស្សនា និងសិក្សាស្វែងយល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែតុលា ឆ្នាំ ២០២៤ តទៅ ដោយសេរី។

ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ មាន​កីឡាករ និង​កីឡាការិនី​២៨២​នាក់​ចូល​រួម​ប្រកួត​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែង។ ជ័យលាភី​មេដាយ​មាស​ទទួល​បាន​ប្រាក់​រង្វាន់​៣០០០​ដុល្លារ មេដាយ​ប្រាក់​ទទួល​បាន​២០០០​ដុល្លារ និង​​មេដាយ​សំរិទ្ធ​១០០០​ដុល្លារ។ ជា​មួយ​គ្នា​នេះ ក៏​នឹង​មាន​ពាន​រង្វាន់អត្តពលិក​ឆ្នើម​ប្រចាំ​វិញ្ញាសា​នីមួយ​ៗ​ដែល​ទទួល​បាន​ពី​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម