កីឡា
លោក Casey Barnett សង្ឃឹមកីឡាចំបាប់កម្ពុជាលេខ១នៅអាស៊ាន
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ និងការប្រកួតយុវជនថ្នាក់ជាតិគឺជាផ្លូវដ៏ត្រឹមត្រូវបំផុតដើម្បីឈានឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្តរជាតិ។

ក្រោយពិធីបិទគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍកីឡាចំបាប់នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក Casey Barnett បានរៀបរាប់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះគឺបង្រៀនដោយលោក Martin Hauck ដែលជាអ្នកជំនាញ់ និងជាជើងឯកកីឡាចំបាប់មកពីសហរដ្ឋអាមេរិក ឧបត្ថម្ភដោយគម្រោងសាមគ្គីអូឡាំពិក និងសហព័ន្ធកីឡាចំបាប់ពិភពលោក។ សិក្ខាកាមជាគ្រូបង្វឹកមកពីតាមបណ្តាក្លិបក្នុងរាជធានីភ្នំពេញ និងខេត្តនានា។
លោកមានប្រសាសន៍ថា ៖«ខ្ញុំសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះគឺជាចំណេះជំនាញដ៏ចាំបាច់ដល់លោកគ្រូ អ្នកគ្រូដើម្បីយកទៅអភិវឌ្ឍយុវជនជំនាន់ក្រោយ ពីព្រោះដើម្បីក្លាយជាកីឡាករអាជីពទទួលបានជោគជ័យគឺត្រូវតែហ្វឹកហាត់ពីក្មេងចាប់ពីអាយុ៨ទៅ១០ឆ្នាំឡើង។ បើយើងចាប់ផ្តើមពេលអាយុច្រើនគឺពិបាកជោគជ័យណាស់»។

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះឲ្យដឹងថា ស្របពេលនេះ សហព័ន្ធកីឡាចំបាប់កម្ពុជានឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិផ្នែកយុវជនចាប់ពីថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះមានយុវជនកម្រិត៨ឆ្នាំ ១០ឆ្នាំ ១២ឆ្នាំ ១៥ឆ្នាំ និង១៧ឆ្នាំ។ យុវជនដែលចូលរួមប្រកួតមកពីក្លិបនៅរាជធានីភ្នំពេញ និងក្លិបតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល វិហារសួគ៌ជាដើម។
លោក Casey Barnett បានសង្កត់ធ្ងន់ថា ៖«ការប្រកួតកម្រិតយុវជននេះពិតជាសំខាន់ណាស់។ ដូចយើងរៀនភាសាបរទេសដែរ។ ប្រសិនបើយើងរៀនពីតូចគឺងាយស្រួលជោគជ័យទៅតាមភាសាដើមរបស់គេ ប៉ុន្តែបើយើងចាស់ហើយទើបរៀនគឺពិបាក។ កីឡាដូចគ្នាដែរ បើយើងហ្វឹកហាត់ លត់ដុំ ប្រកួតតាំងពីក្មេងគឺយើងនឹងទទួលបានជោគជ័យច្រើនជាង»។

តាមរយៈការបណ្តុះថ្នាលគ្រូបង្វឹក ការប្រកួតយុវជនថ្នាក់ជាតិ និងការប្រកួតថ្នាក់ជាតិកម្រិតពេញវ័យទៀងទាត់ លោកសង្ឃឹមកីឡាចំបាប់កម្ពុជាកាន់តែរីកចម្រើន និងសំបូរធនធានកីឡាករ កីឡាការិនីសម្រាប់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។
បុរសជនជាតិអាមេរិកដែលទទួលបានសញ្ជាតិខ្មែររូបនេះមានប្រសាសន៍ថា ៖«យើងសង្ឃឹមថា យើងនឹងក្លាយជាប្រទេសលេខ១ផ្នែកកីឡាចំបាប់សម្រាប់តំបន់អាស៊ីអាគ្នេយ៍»។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ដែលមានរយៈពេល៥ខែគិតចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់លើ៖
- បង្កើតគោលនយោបាយថ្មីសម្រាប់ការហ្វឹកហ្វឺន និងការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមកីឡាចំបាប់ថ្នាក់ជាតិ។
- បង្កើតកម្មវិធីកំណត់ទេពកោសល្យដើម្បីស្វែងរក និងថែរក្សាអត្តពលិកចំបាប់វ័យក្មេងឲ្យទទួលបានជោគជ័យ។
- រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដើម្បីបង្កើនជំនាញ និងធានានិរន្តរភាពកីឡាចំបាប់នៅក្នុងប្រទេស។
- អភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ