កីឡា
កីឡាករគុនចម្រុះប្រេស៊ីល Bomba ទទួលមរណភាពក្នុងវ័យ៣៨ឆ្នាំ
កីឡាករ Guilherme “Bomba” Vasconcelos ជាអ្នកប្រយុទ្ធគុនចម្រុះ (MMA) របស់ប្រេស៊ីលដែលមានការធ្លាប់ប្រឡុកក្នុងសង្វៀន UFC និង Bellator បានទទួលមរណភាពក្នុងវ័យ៣៨ឆ្នាំ។

ព័ត៌មាននៃការស្លាប់របស់គាត់ត្រូវបានចែករំលែក ដោយមិត្តភក្តិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំងគ្រូបង្វឹក Cristiano Lazzarini និង Vinicius Magalhaes។ ចំពោះមូលហេតុនៃការស្លាប់មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ។
Guilherme Bomba បានចាប់ផ្តើមអាជីព MMA ដំបូងនៅក្នុងការប្រកួតនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលជាមួយនឹងជ័យជម្នះលើកីឡាករជើងចាស់ Wendell Oliveira។ រូបគេត្រូវអ្នកគាំទ្រកាន់តែស្គាល់ខ្លាំងនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីយកឈ្នះកីឡាករ Elizeu Zaleski។ ក្រោយមកកីឡាករទាំងពីរបានទៅប្រកួតនៅសង្វៀន UFC ។

គ្រូបង្វឹករបស់កីឡាករ Guilherme Bomba លោក Lazzarini បានសរសេរលើបណ្ដាញសង្គមថា ៖«ក្នុងចំណោមសិស្សទាំងអស់ដែលខ្ញុំមាន អ្នកគឺជាអ្នកក្លាហានបំផុត។ ជាពិសេសគ្មានការភ័យខ្លាចនិងមិនខ្លាចបរាជ័យ។ អ្នកប្រៀបដូចជាម៉ាស៊ីនដែលយកឈ្នះអ្វីៗគ្រប់យ៉ាង។ ក្នុងការប្រកួត MMA ដំបូងរបស់អ្នកគឺបានយកឈ្នះកីឡាករដែលប្រកួតឈ្នះ១០លើកជាប់គ្នា និងធ្លាប់ប្រកួត១៩លើក។ គ្រាដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំក្នុងវិស័យកីឡាគឺយើងមានដំណើរកម្សាន្តជាមួយគ្នា ផ្ដើមពីប្រកួតពីខ្សែក្រវាត់ពណ៌ខៀវដល់ខ្សែក្រវាត់ខ្មៅ។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់»។
ក្រៅពីអាជីពប្រដាល់ កីឡាករ Vasconcelos ទទួលបានការចាប់អារម្មណ៍ពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Demi Lovato ក្នុងឆ្នាំ២០១៧។ លោកបានបញ្ចប់អាជីព MMA នៅឆ្នាំ២០១៩ ជាមួយនឹងកំណត់ត្រាឈ្នះ៣ដងក្នុងការប្រកួតនៅសង្វៀន Bellator ចំនួន៦លើក៕

ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ