Connect with us

កីឡា

លោក Beckham ជឿថា Jim Ratcliffe នឹងអាចជួយឲ្យ Man Utd ខ្លាំងឡើងវិញ

បានផុស

នៅ

លោក David Beckham ជឿជាក់​លើ​លោក Sir Jim Ratcliffe ​ដែល​អាច​​អាចកែប្រែក្លិប Manchester United ឲ្យត្រឡប់ទៅកម្រិតកំពូលវិញ ប៉ុន្តែវាត្រូវការពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Manchester United មិនបានឈ្នះពាន Premier League ចាប់តាំងពីអតីតអ្នកចាត់ការ លោក Sir Alex Ferguson បានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការ​មកដល់របស់លោក Sir Jim Ratcliffe ផ្លាស់ប្ដូររចនាសម្ព័ន្ធកីឡានៅកីឡដ្ឋាន​ Old Trafford ជាច្រើន ចាប់តាំងពី​លោកបានក្លាយជាម្ចាស់ភាគហ៊ុន​កាល​​ពីខែកុម្ភៈ។

លោក David Beckham បាននិយាយថា ៖«ខ្ញុំពិតជាចូលចិត្ត Jim Ratcliffe។ ខ្ញុំបានជួ​ប​គាត់​ពីរបីដងក្នុងរយៈពេលជាច្រើនឆ្នាំ​កន្លង​ទៅ ហើយខ្ញុំគិតថា គាត់ជាអ្នកគាំទ្ររបស់ក្លិប ហើយច្បាស់ណាស់គាត់ជាអ្នកជំនួញដ៏អស្ចារ្យម្នាក់»។

ក្លិប Manchester United រក​បាន​តែ​​៥គ្រាប់​ប៉ុណ្ណោះ​ក្នុងការប្រកួត៧លើកដំបូងគឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិប Manchester United ចាប់តាំងពីរដូវកាលឆ្នាំ ១៩៧៣-៧៤ ក្នុងក្របខណ្ឌ Premier League។ នោះក៏ជាពេលវេលាចុងក្រោយដែលពួកគេបានធ្លាក់ទៅលីគទី២។ Man Utd ជាក្រុមដំបូងគេដែលមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹងក្លិប Aston Villa នៅរដូវកាលនេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម