ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំយុទ្ធគុនចម្រុះខ្មែរបុរាណគឺសុបិនក្លាយជាការពិត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ឆ្នាំ២០២៤ គឺសុបិនក្លាយជាការពិត បន្ទាប់ពីសម្តេចធិបតីមានបំណងចង់ឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអត្តសញ្ញាណខ្មែរជាច្រើនឆ្នាំកន្លងទៅហើយ។

នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ បន្ទាប់ពីបានដំណើរការប្រកួតអស់រយៈពេល៣ថ្ងៃគិតចាប់តាំងពីថ្ងៃទី១៨ ដល់ទី២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ មានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់ ប្រកួតលើវិញ្ញាសាសម្តែង៦៣នាក់ និងវិញ្ញាសាប្រយុទ្ធ១៤នាក់)។។
ជាមួយគ្នានេះមានព្រឹទ្ធាចារ្យ៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។
ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គម -៦០គក -៦៥គម និង-៧០គក។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គក -៥០គក -៥៥គក និង-៦០គក។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គក និង-៧៥គគ និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុណដៃឯកត្តជន មេគុណអាវុធក្រុម៣នាក់ និងមេគុណសមយុទ្ធ៤នាក់។
ប្រាក់រង្វាន់ការប្រកួតអាជីពជ័យលាភីមេដាយមាសទទួលបាន១២លានរៀល, ជ័យលាភីមេដាយប្រាក់ ទទួលបាន៨លានរៀល និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លានរៀល។ សម្រាប់ប្រាក់រង្វាន់ការប្រកួតស្ម័គ្រចិត្ត ជ័យលាភីមេដាយមាស ទទួលបាន៨លានរៀល, ជ័យលាភីមេដាយប្រាក់ទទួលបាន៦លាន និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លាន។
ជាមួយគ្នានេះអត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗ និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានពាន១ និងម៉ូតូ១គ្រឿងដូចគ្នា។














អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ