Connect with us

កីឡា

​ម្ចាស់​មេដាយ​ទាំង​អស់ក្នុង​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​ធិបតី

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ ពាន​រង្វាន់​សម្តេច​ធិបតី លើក​ទី១ បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​​គឺ​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ប្រកួត​​បាន​រក​ឃើញ​ម្ចាស់​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​ ព្រម​ទាំង​អត្តពលិក​ឆ្នើម និង​អាជ្ញា​កណ្តាល​ឆ្នើម​​រួច​ហើយ​លើ​វិញ្ញាសា​ប្រកួតស្ម័គ្រ​ចិត្ត អាជីព និង​សម្តែង។ ពិធី​បិទ​បញ្ចប់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា។

ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ លើក​ទី​១ មាន​អត្តពលិក​​ចំនួន​​៤៨២​នាក់ (កីឡាករ​ចំនួន​៣៤៨​នាក់ និងកីឡាការិនីចំនួន​៧៧​នាក់)។ ព្រឹទ្ធាចារ្យ​៣៥​នាក់ ​​គ្រូ​បង្វឹក​ចំនួន​៥៧​នាក់ និង​​អាជ្ញា​កណ្តាល ចៅក្រម មន្ត្រី​បច្ចេកទេស និង​គ្រូ​ពេទ្យ​ចំនួន១៧១​នាក់។

​ការ​ប្រកួត​ចែក​ចែក​ជា​៤​ប្រភេទ​កីឡា ស្មើ​នឹង​១៤​វិញ្ញាសា​គឺ​​១-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​បុរស​ចំនួន៤​វិញ្ញាសាគឺទម្ងន់​-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​នារី​ចំនួន​​៤​វិញ្ញាសា​គឺ-៤៥គីឡូក្រាម -៥០​គីឡូក្រាម -៥៥​គីឡូក្រាម និង​-៦០​គីឡូក្រាម។ ៣-ការ​ប្រកួត​ប្រយុទ្ធ​អាជីព​​បុរសចំនួន​​២​វិញ្ញាសាគឺ -៦៧​គីឡូក្រាម និង-​៧៥​គីឡូក្រាម និង​​៤-ការ​ប្រកួត​សម្តែង​​​ចំនួន​៤​វិញ្ញាសាគឺ ថ្វាយបង្គំគ្រូ​ឯកត្តជន មេគុន​ដៃឯកត្តជន មេគុន​អាវុធ​ក្រុម​៣​នាក់ និងមេគុន​​សមយុទ្ធ​​ក្រុម​​៥​នាក់។

ប្រាក់​រង្វាន់​ការ​ប្រកួតអាជីពជ័យលាភី​មេដាយ​មាស​ទទួល​បាន១២លាន​រៀល, ជ័យលាភី​មេដាយ​ប្រាក់ ទទួល​បាន​៨​លាន​រៀល និង​ជ័យលាភី​មេដាយ​សំរិទ្ធ​ទទួលបាន៤​លាន​រៀល។ សម្រាប់​ប្រាក់​រង្វាន់​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​ ជ័យលាភីមេដាយ​មាស ទទួល​បាន​៨លាន​រៀល, ជ័យលាភីមេដាយ​ប្រាក់ទទួល​បាន៦​លាន និង​ជ័យលាភីមេដាយ​សំរិទ្ធ​ទទួល​បាន​​៤លាន។ ​អត្តពលិក​ឆ្នើម​ និង​អាជ្ញា​កណ្តាល​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​​​ទទួល​បាន​​ពាន​១ និង​ម៉ូតូ​១​គ្រឿង​ដូច​គ្នា។

ខាង​ក្រោមជា​ជ័យលាភី​មេដាយ​ទាំង​១៤​វិញ្ញា និង​ពាន​រង្វាន់​អត្តពលិក​ឆ្នើម។

វិញ្ញាសាសម្តែង ថ្វាយ​បង្គំ​គ្រូ ឯកត្តជន

  • មេដាយ​មាស៖ កីឡាករ រុន សាលីត
  • ​មេដាយ​ប្រាក់៖ កីឡាការិនី ព្រីង សុផាវត្តី
  • ​មេដាយ​សំរិទ្ធ៖ កីឡាករ ព្រុំ ពេញពិសិដ្ឋ

វិញ្ញាសាសម្តែង​មេគុដៃឯកត្តជន

  • មេដាយ​មាស៖ កីឡាករ គីម ទិត្យ​សុវឌ្ឍនៈ
  • មេដាយ​ប្រាក់៖ កីឡាករ ហៀង លីហេង
  • មេដាយ​សំរិទ្ធ៖ កីឡាការិនី គង់ម៉ូណា ជេសស៊ីកា

វិញ្ញាសាសម្តែងមេគុនអាវុធក្រុម៣នាក់ (បុរស២នាក់-នារី១នាក់)

  • មេដាយមាស៖ ខ.ភ.ម ក្រុម​កង​ពល​តូច​​ថ្មើរ​ជើង​លេខ​៥១
  • មេដាយ​ប្រាក់៖ ក្រុម​សមាគមគុន​ល្បុក្កតោ​អង្គរមាន​ឬទ្ធិ
  • មេដាយសំរិទ្ធ៖ កង​អន្តរាគមន៍​លេខ​១ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ​

វិញ្ញាសាសម្តែង​សមយុទ្ធក្រុម​-៥​នាក់

  • មេដាយមាស៖ ក្រុម​តារាជ ក្រសួង​មហា​ផ្ទៃ (កីឡាការិនី ភិរម្យ មុន្នីរ័ត្ន, កីឡាការិនី ម៉ៅ លក្ខិណា, កីឡាការិនី យស់ កញ្ជានា, កីឡាករ យ៉ង់ ម៉េងលី និង​កីឡាករ យ៉ឹម វត្ថា
  • មេដាយប្រាក់៖ កងពល​តូច​ថ្មើរ​ជើង​លេខ​៥១ (កីឡាករ ហេង ចាន់ឌី, កីឡាករ នន់ ស្រមោច​ក្រហម, កីឡាករ ជា សារិទ្ធ, កីឡាករ ណុក សុគា និង​កីឡាការិនី សេន សាហ្វីរ៉ា
  • មេដាយសំរិទ្ធ៖ សមាគម​គុន​ល្បុក្កតោ​អង្គរមានឬទ្ធិ (កីឡាការិនី ហយ ស្រីអូ, កីឡាការិនី ដេត ស្រីយ៉ាល, កីឡាករ ថា រ៉ៃយ៉ា, កីឡាករ មឿន បូរមី និង​កីឡាករ រ៉ុប ណារ៉ាន់)

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​នារី​ទម្ងន់-៤៥គីឡូក្រាម

  • មេដាយមាស៖ កីឡាការិនី នាង​ ស្រីនីត
  • មេដាយប្រាក់៖ កីឡាការិនី យ៉ុង លីតា
  • មេដាយសំរិទ្ធ៖ កីឡាការិនី ខៀវ ចិន្តារ័ត្ន

វិញ្ញាសា​ប្រយុទ្ធ​ស្ម័គ្រ​ចិត្តនាទី​ទម្ងន់-៥០​គីឡូក្រាម

  • មេដាយមាស៖ កីឡាការិនី ភឿង ស្រីនាង
  • មេដាយប្រាក់៖ កីឡាការិនី សុខ សំភាស់
  • មេដាយសំរិទ្ធ៖ កីឡាការិនី​ ប្រាក់ ផងម៉ីអ័រ

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្តនារី​ទម្ងន់-៥៥​គីឡូក្រាម​

  • មេដាយមាស៖ កីឡាការិនី នៅ ស្រីពៅ
  • មេដាយប្រាក់៖ កីឡាការិនី សុខ ប៊ុនហឿន
  • មេដាយសំរិទ្ធ៖ កីឡាការិនី ហន​ គឹមហៀក

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្តនារី​ទម្ងន់​-៦០​គីឡូក្រាម

  • មេដាយមាស៖ កីឡាការិនី ទួន ស្រីពីន
  • មេដាយប្រាក់៖ កីឡាការិនី វី ស្រីស្រស់
  • មេដាយសំរិទ្ធ៖ កីឡាការិនី Delaunnay Emma Ali

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​បុរស​ទម្ងន់-​៦៥​គីឡូក្រាម

  • មេដាយមាស៖ កីឡាករ ឌឹប ង៉ែត
  • មេដាយប្រាក់៖ កីឡាករ វង់ សំអេង
  • មេដាយសំរិទ្ធ៖ កីឡាករ ឆៃ រ៉ុង

វិញ្ញាសា​ប្រយុទ្ធ​អាជីព​បុរស​ទម្ងន់-​៦៥​គីឡូក្រាម​

  • មេដាយមាស៖ កីឡាករ អេ វីរខាំឈីតភូថង
  • មេដាយប្រាក់៖ កីឡាករ លឹម សុខលាង
  • មេដាយសំរិទ្ធ៖ កីឡាករ រិន សារ័ត្ន

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​​បុរស​ទម្ងន់-​៥០គីឡូក្រាម

  • មេដាយមាស៖ កីឡាករ ណាង សុវណ្ណ
  • មេដាយប្រាក់៖ កីឡាករ អោ រិតធានី
  • មេដាយសំរិទ្ធ៖ កីឡាករ យ៉ង តាក់

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​បុរស​ទម្ងន់-​៦០គីឡូក្រាម

  • មេដាយមាស៖ កីឡាករ ផេង សុបញ្ញា
  • មេដាយប្រាក់៖ កីឡាករ  អូន ស៊ីនួន
  • មេដាយសំរិទ្ធ៖ កីឡាករ ម៉ាង សាម៉េត

វិញ្ញាសាប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​បុរស​ទម្ងន់​-៧០​គីឡូក្រាម

  • មេដាយមាស៖ កីឡាករ ជុន ធួន
  • មេដាយប្រាក់៖ កីឡាករ ផាន់ គ្រាន់
  • មេដាយសំរិទ្ធ៖ កីឡាករ ហាត ភី​

វិញ្ញាសាប្រយុទ្ធ​អាជីព​​បុរស​ទម្ងន់​-៧៥​គីឡូក្រាម

  • មេដាយមាស៖ កីឡាករ ឈឿង ល្វៃ
  • មេដាយប្រាក់៖ កីឡាករ មាស ម៉ើ
  • មេដាយសំរិទ្ធ៖ កីឡាករ សំអឿន សុផា

អត្តពលិក​ឆ្នើម និង​អាជ្ញា​កណ្តាល​ឆ្នើម

  • កីឡាការិនីឆ្នើម គង់ម៉ូណា ជេសស៊ីកា ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • កីឡាការិនីឆ្នើម ទួន ស្រីពីន ទទួល​បាន​ពាន​១​ និង​ម៉ូតូ១​គ្រឿង
  • កីឡាករ​ឆ្នើម គីម ទិត្យសុវឌ្ឍនៈ​ ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • កីឡាករឆ្នើម ផេង សុបញ្ញា ទទួល​បានពាន១ និង​ម៉ូតូ១​គ្រឿង
  • កីឡាករឆ្នើម ឈឿង ល្វៃ ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • ក្រុម​សម្តែង​ឆ្នើម​​៖ ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • អាជ្ញា​កណ្តាល​ឆ្នើម៖ ស៊ិន សំហេង ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ វិនាទី មុន

ទំនប់អាងទឹកអូរតេ តម្លៃ​សាងសង់​​ជាង​ ៦២​ លាន​ដុល្លារ​ មានសមត្ថភាពស្តុកទឹកបានដល់ ១២ លាន​ម៉ែត្រគូប

ជីវិតកម្សាន្ដ៣ នាទី មុន

MVចម្រៀងដ៏ធំមួយ«កឋិនមហាសាមគ្គីគ្រួសារខ្មែរ»ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា ខាន់ ជេមស៌ ផលិតជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ព័ត៌មានជាតិ៥ នាទី មុន

គ្រូជំនាញបច្ចេកទេសថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា បានបង្ហាញសក្តានុ​ពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អ្នក​វិទ្យាសាស្ត្រ​ថាការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​កាន់​តែ​អាក្រក់​នៅ​តំបន់​អាហ្វ្រិក​

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លោក Blinken ប្រាប់​អ៊ីស្រាអែល​ឲ្យក្ដាប់​​ឱកាស​នៃការ​ស្លាប់​លោក Sinwar ដើម្បី​បញ្ចប់​សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម