Connect with us

កីឡា

ជ័យលាភី​អត្តពលិក​ឆ្នើម ​ប្រចាំយុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​ធិបតី

បានផុស

នៅ

កីឡាករ កីឡាការិនី និង​អាជ្ញា​កណ្តាល​១​រូប​ត្រូវ​បាន​អ្នក​ជំនាញ និង​ព្រឹទ្ធាចារ្យ​ជ្រើស​រើស​​ឲ្យ​ទទួល​​ពាន​រង្វាន់​អត្តពលិក​​ឆ្នើម អម​ដោយ​រង្វាន់​​​ម៉ូតូ១​គ្រឿង​ពី​សម្តេច​ធិបតី ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​ធិបតី លើក​ទី​១ ពី​ថ្ងៃ​ទី​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួក​គាត់​បាន​ឈ្នះ​មេដាយ​មាស​ប្រចាំ​វិញ្ញាសា​នីមួយ​ៗ​។ ម្ចាស់​មេដាយ​មាស​លើ​​ការ​ប្រកួត​អាជីព​ទទួល​បាន​​ប្រាក់​រង្វាន់​១២​លាន ខណៈ​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​ម្ចាស់​មេដាយ​មាស​ទទួល​បាន​៨​លាន​រៀល។

ជ័យលាភី​ឆ្នើម​

  • កីឡាការិនីឆ្នើម គង់ម៉ូណា ជេស៊ីកា ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • កីឡាការិនីឆ្នើម ទួន ស្រីពីន ទទួល​បាន​ពាន​១​ និង​ម៉ូតូ១​គ្រឿង
  • កីឡាករ​ឆ្នើម គីម ទិត្យសុវឌ្ឍនៈ ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • កីឡាករឆ្នើម ផេង សុបញ្ញា ទទួល​បានពាន១ និង​ម៉ូតូ១​គ្រឿង
  • កីឡាករឆ្នើម ឈឿង ល្វៃ ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • ក្រុម​សម្តែង​ឆ្នើម​​៖ (កីឡាការិនី ភារម្យ មុនីរ័ត្ន, កីឡាការិនី ម៉ៅ លក្ខិណា, កីឡាការិនី យ័ស កញ្ចនា, កីឡាករ យ៉ុង ពេងលី និង កីឡាករ យឹម សុវត្ថា ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង
  • អាជ្ញា​កណ្តាល​ឆ្នើម៖ ស៊ិន សំហេង ទទួល​បាន​ពាន​១ និង​ម៉ូតូ១​គ្រឿង

ការប្រកួតយុទ្ធ​គុនចម្រុះខ្មែរ​បុរាណ​ ពានរង្វាន់សម្តេចបវរធិបតី រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់​របស់​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។

ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ លើក​ទី​១ មាន​អត្តពលិក​​ចំនួន​​៤៨២​នាក់ (កីឡាករ​ចំនួន​៣៤៨​នាក់ និងកីឡាការិនីចំនួន​៧៧​នាក់)។ ​ព្រឹទ្ធាចារ្យ​យុទ្ធគុន​៣៥​នាក់ ​​គ្រូ​បង្វឹក​ចំនួន​៥៧​នាក់ និង​​អាជ្ញា​កណ្តាល ចៅក្រម មន្ត្រី​បច្ចេកទេស និង​គ្រូ​ពេទ្យ​ចំនួន១៧១​នាក់។

​ការ​ប្រកួត​ចែក​ចែក​ជា​៤​ប្រភេទ​កីឡា ស្មើ​នឹង​១៤​វិញ្ញាសា​គឺ​​១-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​បុរស​ចំនួន៤​វិញ្ញាសាគឺទម្ងន់​-៥០គីឡូក្រាម​ -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​នារី​ចំនួន​​៤​វិញ្ញាសា​គឺ-៤៥គីឡូក្រាម -៥០​គីឡូក្រាម -៥៥​គីឡូក្រាម និង​-៦០​គីឡូក្រាម។ ៣-ការ​ប្រកួត​ប្រយុទ្ធ​អាជីព​​បុរសចំនួន​​២​វិញ្ញាសាគឺ -៦៧​គីឡូក្រាម និង-​៧៥​គីឡូក្រាម និង​​៤-ការ​ប្រកួត​សម្តែង​​​ចំនួន​៤​វិញ្ញាសាគឺ ថ្វាយបង្គំគ្រូ​ឯកត្តជន មេគុន​ដៃឯកត្តជន មេគុន​​អាវុធ​ក្រុម​៣​នាក់ និងមេគុន​សមយុទ្ធ​​ក្រុម​៥​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម