Connect with us

កីឡា

Ronaldo រក​បាន​ចំណូល​ច្រើនជាងចំណូលរបស់ Messi និង Neymar បូកបញ្ចូលគ្នា

បានផុស

នៅ

កីឡាករ Cristiano Ronaldo រកចំណូលបាន២៨៥លានដុល្លារអាមេរិកក្នុងអំឡុងឆ្នាំ២០២៤ ​ដែល​ជា​ចំនួន​ច្រើន​ជាងរបស់កីឡាករ Lionel Messi និង Neymar បូកបញ្ចូលគ្នាទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទស្សនាវដ្តី Forbes កីឡាករ Ronaldo ទទួលបានទឹកប្រាក់ប្រមាណ២២០លានដុល្លារពីក្លិប Al Nassr រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ និងកាតព្វកិច្ចក្នុងផ្សព្វផ្សាយផ្សេងទៀត។ លើសពីនេះរូបគេទទួលបាន​ចំនួន៦៥លានដុល្លារ​ការ​បណ្តាក់ទុនអាជីវកម្ម​ជា​ច្រើន​ទៀត។ នេះ​ជា​កំណត់ត្រា​ផ្ទាល់​ខ្លួន​ថ្មី​មួយ​សម្រាប់ Ronaldo ដែល​អាចរកចំណូលកើន​លើស​ពី​ឆ្នាំ​មុន។ កីឡាករ​នៅតែឈរនៅ​កំពូល​តារាងក្នុងនាមជា​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ទស្សនាវដ្ដី Forbes ចំនួន​៦លើក​។

ក្នុងឆ្នាំ២០២៤ កីឡាករ Ronaldo បានក្លាយជាមនុស្សដំបូងគេដែលមានអ្នកតាមដានសរុបជាងមួយពាន់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅអាយុ៣៩ឆ្នាំ រូបគេនៅរកចំណូលបានបន្ថែមពីដៃគូសហការឧបត្ថម្ភជាមួយក្រុមហ៊ុន Nike, Herbalife និង Whoop រួមជាមួយនឹងអាជីវកម្មផ្ទាល់ខ្លួនម៉ាក់ឃីហោ CR7 រួមមានសណ្ឋាគារ គ្រឿងក្រអូប និងខោក្នុង។

ចំពោះកីឡាករ Messi ត្រូវបានគេព្យាករណ៍ថា អាចរកបានប្រហែល១៣៥លានដុល្លារ ក្នុងនោះ៦០លានដុល្លារបានមកពីកិច្ចសន្យា​ជាមួយក្លិប​អាមេរិក Inter Miam។ រូប​គេ​​ក៏អាចបានចំណូលជាច្រើនបន្ដែមទៀត​ពី​ដៃគូសហការឧបត្ថម្ភជាមួយម៉ាកផលិត​ផល​សំខាន់ៗដូចជា Adidas, Apple TV និង Konami និងមានអ្នកតាមដាន Instagram ជាង៥០០លាននាក់។ កាល​ពី​ខែ​មុន​ Messi បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ផលិត​ផល​​ផ្ទាល់​ខ្លួន​គឺក្រុមហ៊ុន 525 Rosario ដែល​ដាក់​ឈ្មោះ​តាម​ស្រុក​កំណើត​របស់ខ្លួនក្នុង​ប្រទេស​អាហ្សង់ទីន។

ចំណែកកីឡាករ Neymar ទោះបីជា​អវត្តមាន​ពី​ទី​លាន​ច្រើន​ខែ​​ដោយសាររបួស ក៏​នៅតែរកបាន​ចំណូលប្រមាណ​១១០លានដុល្លារ ក្នុងនោះ៨០លានដុល្លារពីក្លិប Al Hilal និង៣០លានដុល្លារផ្សេងទៀតក្រៅពីបាល់ទាត់។ រូប​គេ​​បានចូលរួមជាមួយក្រុម Al Hilal ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃផ្ទេរកំណត់ត្រានៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន​៩៨លាន​ដុល្លារ ប៉ុន្តែ​ទើប​តែ​បង្ហាញ​ខ្លួន​លើ​ទី​លាន​​បាន​៥ប្រកួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន១គ្រាប់។ កិច្ចសន្យារបស់គាត់មានរហូតដល់រដូវក្តៅឆ្នាំ២០២៥។ តារាប្រេស៊ីល Neymar មានអ្នកតាមដាន Instagram ជាង២២៥លាននាក់។ រូបគេបន្តភាពជាដៃគូសហការឧបត្ថម្ភយូរអង្វែងជាមួយក្រុមហ៊ុន Puma និង Blaze Casino។

ក្រឡែក​មើលចំណូលរបស់កំពូលកីឡាករ៣រូបខាងលើ ឃើញថា Cristiano Ronaldo អាចនឹងរកចំណូលបាន​២៨៥​លានដុល្លារអាមេរិកក្នុង​ឆ្នាំ២០២៤ ច្រើន​ជាង​ចំណូល​ Lionel Messi និង Neymar បូក​បញ្ចូល​គ្នាបានត្រឹម​តែ​២៤៥​លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម