កីឡា
ក្រោយជោគជ័យបាល់ទាត់ ឥណ្ឌូណេស៊ី កំពុងស្វែងរកអត្តពលិកកីឡាផ្សេងចូលសញ្ជាតិ
គណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុនបានបង្ហាញការប្រឹងប្រែងក្នុងការស្វែងអត្តពលិកកីឡាផ្សេងៗដែលមានទេពកោសល្យនៅក្រៅប្រទេសឲ្យចូលសញ្ជាតិរបស់ខ្លួន ដើម្បីជួយប្រទេសនេះបង្កើនសមិទ្ធផលនៅព្រឹត្តិការណ៍កីឡាអូឡាំពិក។
កីឡាករដែលមានដើមកំណើតក្រៅប្រទេស បច្ចុប្បន្នស្ទើរមានពាកកណ្ដាលនៃក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីគឺមានកីឡាករ១៣នាក់ក្នុងចំណោមកីឡាករ ២២នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦។
ប្រទេសដែលស្រឡាញ់ងុបងល់នឹងកីឡាបាល់ទាត់មួយនេះ កំពុងសម្លឹងរកការពង្រីកទៅលើកីឡាផ្សេងទៀត និងផ្តល់សិទ្ធិដល់អត្តពលិកដែលមានសមត្ថភាពទទួលបានសញ្ជាតិឥណ្ឌូណេស៊ី។
ប្រធានអូឡាំពិកឥណ្ឌូណេស៊ី លោក Raja Sapta Oktohari បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទថា ៖«ខ្ញុំនឹងស្វែងរកអ្នកមានទេពកោសល្យដែលជាកូនកាត់ទាំងនេះ។ ខ្ញុំចង់ឱ្យពួកគេ លេងឱ្យប្រទេសឥណ្ឌូណេស៊ី។ ខ្ញុំមិនប្រឆាំងនឹងកីឡាករចូលសញ្ជាតិនោះទេ»។
គោលនយោបាយនៃការចូលសញ្ជាតិរបស់កីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានធ្វើឡើងកាលពីឆ្នាំ២០១០ ជាដំណោះស្រាយរយៈពេលខ្លីមួយដើម្បីកែលម្អភាពរឹងមាំរបស់ក្រុមបាល់ទាត់ជាតិឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នៅឆ្នាំ២០២៣ សមាគមបាល់ទាត់ឥណ្ឌូណេស៊ី គ្រប់គ្រងដោយលោក Erick Thohir អតីតប្រធានក្លិបអ៊ីតាលី Inter Milan ដែលមានគោលបំណងបំបែកខ្លួនចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០០ នៃចំណាត់ថ្នាក់ពិភពលោក និងមានកីឡាករយ៉ាងហោចណាស់ ១៥៤នាក់ដែលមានសមត្ថភាពលេងឱ្យជម្រើសជាតិ។ កីឡាករដែលមានប្រភពដើមពីប្រទេសឥណ្ឌូណេស៊ី (មានឪពុក ឬម្ដាយ ជាជនជាតិឥណ្ឌូណេស៊ី) បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងមហិច្ឆតារបស់ លោក Thohir។
កីឡាករជនជាតិឥណ្ឌូណេស៊ីដើមកំណើតបរទេសបានដណ្ដើមតំណែងក្នុងក្រុមភ្លាមៗ រួមមានអ្នកចាំទី Maarten Praes ខ្សែការពារ Jay Idzes, Justin Hubner, Nathan Tjoe Aon, Shayne Pattynama, ខ្សែបម្រើ Marc Klok, Thom Haye, Ivar Jenner, ខ្សែប្រយុទ្ធ Rafael Struick និង Ragnar Oratmangoen សុទ្ធសឹងមកពីប្រទេសហូឡង់។ Jordi Amat មកពីអេស្ប៉ាញ និងបែលហ្ស៊ិក Sandy Walsh ក៏បានចូលរួមក្នុងបញ្ជីឈ្មោះនេះដែរ។
យុទ្ធសាស្ត្រនេះបានបង្កើនការព្រួយបារម្ភអំពីការរើសអើងចំពោះកីឡាករជនជាតិដើម និង «អឺរ៉ុប» នៃក្រុមជម្រើសជាតិ។ អ្នករិះគន់ខ្លះយល់ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ឥណ្ឌូណេស៊ី គួរតែវិនិយោគក្នុងការជំរុញទេពកោសល្យក្នុងស្រុក និងរៀបចំប្រទេសឥណ្ឌូណេស៊ីឱ្យទទួលបានជោគជ័យយូរអង្វែង។
លោក Adhika Wicaksana អតីតមន្ត្រីពាណិជ្ជកម្មនៅសមាគមបាល់ទាត់ឥណ្ឌូណេស៊ី បានប្រាប់ DW ថា ៖«តាមទស្សនៈបាល់ទាត់សុទ្ធសាធ ខ្ញុំយល់ឃើញថា នេះជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់របស់ស្ថាប័នដឹកនាំ។ ជាពិសេសទាក់ទងនឹងកម្មវិធីមូលដ្ឋាន និងការអភិវឌ្ឍយុវជន។ ការផ្តោតអារម្មណ៍ខ្លាំងពេកលើកីឡាករដែលកើតនៅបរទេស ធ្វើឱ្យមានការធ្វេសប្រហែសពីតម្រូវការសំខាន់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍទេពកោសល្យកីឡាករក្នុងស្រុក»។
លោក Simon McMenemy គ្រូបង្វឹកជម្រើសជាតិឥណ្ឌូណេស៊ី ចន្លោះឆ្នាំ២០១៨-២០១៩ ជឿជាក់ថា ការនាំយកចូលកីឡាករទេពកោសល្យដែលមានដើមកំណើតពីបរទេសអាចជួយប្រទេសនេះទទួលបានទស្សនវិស័យថ្មី។ លោកគិតថា វាគ្រាន់តែជាអ្វីដែលប្រទេសត្រូវការដើម្បីទទួលបានសន្ទុះក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ