កីឡា
ក្រុម U17 កម្ពុជា ឈរលេខ១ក្នុងពូលបណ្តោះអាសន្ន ក្រោយឈ្នះម៉ាកាវ ១-០
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ១៧ឆ្នាំ (U17) ទទួលបានជ័យជម្នះលើ ក្រុមយុវជនម៉ាកាវ ដោយលទ្ធផល ១-០ ដើម្បីរកបាន៣ពិន្ទុបន្ថែម វគ្គសន្សំពិន្ទុ ក្នុងពូល B ពាន AFC U17 Asian Cup 2025។

នេះជាជ័យជម្នះលើកទី២សម្រាប់ក្រុមយុវជនកម្ពុជា បន្ទាប់ពីការប្រកួតលើកទី១ទទួលបានជ័យជម្នះលើក្រុមបង់ក្លាដែស ដោយលទ្ធផល ១-០ ដូច្នេះម្ចាស់ផ្ទះកម្ពុជាមាន៦ពិន្ទុឈរលើកំពូលតារាង ហើយលេខ២ ក្រុមអាហ្វហ្គានីស្ថាន មាន៣ពិន្ទុ ទើបបាន១ប្រកួត ខណៈហ្វីលីពីន លេខ៣មាន៣ពិន្ទុ ក្រោយឈ្នះ១ និងចាញ់១ ហើយម៉ាកាវ ស្ថិតនៅបាតតារាងមិនទាន់មានពិន្ទុ។
ក្រុមលេខ១ក្នុងពូលនឹងឡើងទៅជុំចុងក្រោយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ២០២៥ ហើយក្រុមលេខ២ត្រូវអ៊ុតមើលក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតចំនួន៥ក្រុមក្នុងចំណោមពូលទាំង១០។

ពិន្ទុបណ្តោះអាសន្នពូល B
- កម្ពុជា មាន៦ពិន្ទុ (២ប្រកួត)
- អាហ្វហ្គានីស្ថាន មាន៣ពិន្ទុ (១ប្រកួត)
- ហ្វីលីពីន មាន៣ពិន្ទុ (ឈ្នះ១ និងចាញ់១)
- ម៉ាកាវ មាន០ពិន្ទុ (ចាញ់ទាំង២ប្រកួត)



















អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ