កីឡា
ធ្លាក់ស្ទើរដល់កម្រិតសូន្យ នៅ ស្រីពៅ ងើបឡើងវិញដ៏ជោគជ័យ
កីឡាការិនីពហុជំនាញ នៅ ស្រីពៅ ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីស្ទើរអស់សង្ឃឹមក្នុងអាជីពប្រដាល់។

ក្រោយមិនទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ ស្រីពៅ បានបាត់មុខពីអាជីពប្រដាល់ ដោយបានទៅធ្វើការនៅរោងភាពយន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ។ មូលហេតុសំខាន់ដែលរូបនាងទៅធ្វើការក្រៅពីអាជីពកីឡា ដោយសារមិនត្រូវបានរៀបចំឲ្យប្រកួត ដូច្នេះខ្វះចំណូលបង្ខំចិត្តទៅធ្វើការងារផ្សេងដើម្បីរកប្រាក់ចំណូលចូលគ្រួសារ នៅខណៈពេលកីឡាករ កីឡាការិនីល្បីៗមួយចំនួនជាប់ប្រកួតស្ទើររកពេលសម្រាកគ្មាន។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កីឡាការិនីដែលវ៉ៃសកល គុនចម្រុះ ឃីកបុកស៊ីង និងគុនខ្មែរបានប្រាប់ថា ៖«ដូចដឹងស្រាប់ហើយ ខ្ញុំខំប្រឹងហាត់ពីមុន អត់មានទីផ្សារប្រកួត។ ណាមួយ ខ្ញុំអត់មានក្របខណ្ឌដូចគេ។ គេមានក្របខណ្ឌ ទោះគេអត់បានប្រកួត ក៏គេមានលុយចាយ តែខ្ញុំវិញអត់បានប្រកួត គឺអត់លុយចាយ»។

បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៤ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន ដែលពេលនោះជាអនុប្រធាន បានស្នើឲ្យ នៅ ស្រីពៅ វិលត្រឡប់ចូលសង្វៀនវិញ និងធានាឲ្យរៀបចំឲ្យរូបនាងបានឡើងប្រកួតទៀងទាត់។ ស្របពេលជាមួយគ្នានោះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលរូបនាងឲ្យចូលហ្វឹកហាត់នៅក្លិបរបស់លោក។ ពេលនោះហើយដែល នៅ ស្រីពៅ បានចូលហ្វឹកហាត់ប្រដាល់ទៀងទាត់វិញ ប៉ុន្តែមិនទាន់បានប្រកួតភ្លាមៗទេ ដោយត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យល្អជាមុនសិន។

ទីបំផុតរយៈពេលត្រឹមតែប្រមាណ៧ខែក្រោយមក នៅ ស្រីពៅ សម្រេចបានសមិទ្ធផលតាមបំណងប្រាថ្នារបស់ខ្លួន។ រូបនាងបានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្របតាមបំណងប្រាថ្នារបស់ខ្លួនដែលចង់បានមេដាយមាសជូនលោកឪពុក និងស្វាមីគឺកីឡាករ សុខ រិទ្ធ។

៦ថ្ងៃក្រោយមក នៅ ស្រីពៅ បានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ឆ្នាំ២០២៤ថែមទៀត។ ប្រាក់រង្វាន់ដែលទទួលបានពីការឈ្នះមេដាយមាសកីឡាឃីកបុកស៊ីងអាស៊ី និងមេដាយមាស ពីយុទ្ធគុនចម្រុះខ្មែរបុរាណ ព្រមទាំងភាពជោគជ័យរបស់ស្វាមីគឺគ្រោងសាងសង់ផ្ទះផ្ទាល់ខ្លួន ខណៈសព្វថ្ងៃពួកគាត់កំពុងរស់នៅជាមួយម្តាយ។

នៅ ស្រីពៅ ជាកីឡាការិនីពហុជំនាញដែលមានកំណត់ត្រាល្អជាងគេក្នុងអាជីពប្រដាល់។ ទី១.រូបនាងបានឈ្នះមេដាយមាសកីឡាឃីកបុកស៊ីងអាស៊ី, ទី២.ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ ទី៣.មានកំណត់ត្រាល្អក្នុងការប្រកួតគុនចម្រុះ (MMA) លើឆាកអន្តរជាតិ ទី៤.ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិដែលបានឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ និងទី៥.ចុងក្រោយបំផុតឈ្នះមេដាយមាសកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ