កីឡា
បុរសបារាំងសញ្ជាតិខ្មែរ Derek សប្បាយចិត្តឃើញក្បាច់គុនខ្មែរមានប្រជាប្រិយភាព
លោក Derek Bidaut ដែលមានឈ្មោះខ្មែរ ចាន់ ឫទ្ឋិស័ក្តិ បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះក្បាច់គុនអត្តសញ្ញាណខ្មែរគ្រប់ទម្រង់ត្រូវបានលើកយកមកបង្ហាញ និងមានការគាំទ្រច្រើនពីមហាជន។

ការបង្ហាញអារម្មណ៍សប្បាយរីករាយរបស់លោក ចាន់ ឫទ្ឋិស័ក្តិ បានកើតមានឡើង បន្ទាប់ពីលោកបានធ្វើជាអាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ រយៈពេល៣ថ្ងៃគឺថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
លោក ចាន់ ឫទ្ឋិស័ក្តិ ដែលហ្វឹកហាត់ក្បាច់គុនល្បុក្កតោ និងគុនខ្មែរអស់រយៈជិត២០ឆ្នាំកន្លងទៅហើយបានរៀបរាបថា ៖«ធ្វើជាអាជ្ញាកណ្តាលចំនួន១៧ប្រកួត ក្នុងអំឡុងពេល៣ថ្ងៃនៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី ហត់ ប៉ុន្តែសប្បាយចិត្តដែលឃើញសិល្បៈក្បាច់គុនខ្មែរកាន់តែមានប្រជាប្រិយភាព»។

ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី គឺមានតែកីឡាអត្តសញ្ញាណខ្មែរប៉ុណ្ណោះដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តួចផ្តើមឡើងដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ មានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់។

ជាមួយគ្នានេះមានព្រឹទ្ធាចារ្យយុទ្ធគុន៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។
ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គីឡូក្រាម -៥០គីឡូក្រាម -៥៥គីឡូក្រាម និង-៦០គីឡូក្រាម។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គីឡូក្រាម និង-៧៥គីឡូក្រាម និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុនដៃឯកត្តជន មេគុនអាវុធក្រុម៣នាក់ និងមេគុនសមយុទ្ធក្រុម៥នាក់។

ប្រាក់រង្វាន់ការប្រកួតអាជីពជ័យលាភីមេដាយមាសទទួលបាន១២លានរៀល, ជ័យលាភីមេដាយប្រាក់ ទទួលបាន៨លានរៀល និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លានរៀល។ សម្រាប់ប្រាក់រង្វាន់ការប្រកួតស្ម័គ្រចិត្ត ជ័យលាភីមេដាយមាស ទទួលបាន៨លានរៀល, ជ័យលាភីមេដាយប្រាក់ទទួលបាន៦លាន និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លាន។ ជាមួយគ្នានេះអត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗ និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានពាន១ និងម៉ូតូ១គ្រឿងដូចគ្នា៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ