Connect with us

កីឡា

ការ​វាយ​តម្លៃ៖ ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​លើក​ទី១​ជោគជ័យ​លើស​ការ​រំពឹងទុក

បានផុស

នៅ

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​វាយ​តម្លៃ​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​​​កីឡា​យុទ្ធគុន​ចម្រុះ​​ខ្មែរបុរាណ ពាន​រង្វាន់សម្តេច​បវរ​ធិបតី លើក​ទី​១ ឆ្នាំ​២០២៤ ទទួល​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​វាយ​តម្លៃ​ចុង​ក្រោយ​ដោយ​មាន​វត្តមានលោក ថោង ខុន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍ​វិស័យ​កីឡា និង​លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​កាល​ពី​រសៀល ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ ​បាន​ស្វែង​រក​ឃើញ​ពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ និង​លទ្ធផល​ដែល​សម្រេច​បាន។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បង្ហាញ​ខ្លឹម​សារ​​ថា ​ការរៀបចំមានពេលវេលាខ្លី​ ប៉ុន្តែអាចដំណើរការទៅបានដោយរលូន ហើយមិននឹកស្មាន​ដល់​ចំពោះ​ការចូលរួម ប្រកួតមានចំនួនច្រើនហួសពីការរំពឹងទុក ដែលបានបង្ហាញពីការចូលរួម គាំទ្រយ៉ាងផុលផុស​ដល់​ការប្រកួត​កីឡា​ យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”។

ព្រឹត្តិការណ៍​ប្រកួត​នេះ​រៀប​ចំ​តុប​តែង​ពិសេស​ (Unique) ទីលានប្រកួតប្លែកភ្នែក និង​ទាក់ទាញ ជា​មួយ​ការ​រៀបចំ​អាសនៈប្រណីត​ មានអ្នកអត្ថាធិប្បាយជំនាញ អ្នក​ពោល​ពិសេស​ រួមទាំងសាច់​ភ្លេង និងពណ៌មង្ឃុតជូនតា យុទ្ធគុន បានធ្វើឱ្យអ្នកទស្សនា​មាន​ការជក់​ចិត្ត​ដិតអារម្មណ៍។

កម្រិត​បច្ចេកទេស​កីឡាប្រយុទ្ធ​ និង​សម្តែង​មួយ​ចំនួន​ធំ មានគុណផល​កីឡា​ (Performance) កម្រិត​មធ្យម​ និងខ្ពស់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ។ ការ​សម្តែង​ក្នុង​ពិធី​បិទ​ការ​ប្រកួតបាន​បញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុន​ខ្មែរ​ បុរាណ​យ៉ាងប្រទាក់​ក្រឡា​ និង​ស៊ីសង្វាក់​គ្នាល្អ។

ការផ្សព្វផ្សាយស្តីពី​ការយល់ដឹង និងអប់រំអំពីយុទ្ធគុនព្រលឹង​ដូនតា​ បាន​ទូលំទូលាយ​ និងគ្រប​ដណ្តប់​ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ ពិសេសខ្មែរនៅក្រៅប្រទេសក៏បានជ្រួតជ្រាប​ និង​គាំទ្រ​ផងដែរ។

ជា​មួយ​គ្នា​នេះ​​ការ​ស្វែង​រក​​ប្រភព​ចំណូល​ទទួល​បាន​លើសពីសេចក្តីត្រូវការ​សម្រាប់​​រៀបចំការប្រកួត។ ទស្សនៈជាតិនិយម ស្រលាញ់កីឡាវប្បធម៌ ​កីឡាអត្តសញ្ញាណ​ជាតិ​នៃយុទ្ធគុន​ដូនតា​ខ្មែរ​ ត្រូវបាន​បំផុស​ឡើង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

សរុបចំនួន​អ្នក​ទស្សនា​ផ្ទាល់​នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក​គឺ​​ថ្ងៃទី១ចំនួន ៥​ ០០០នាក់, ថ្ងៃទី២ ចំនួន ៤ ៥០០នាក់ និង​​ថ្ងៃទី៣ចំនួន ៦ ០០០នាក់ ដោយសរុបទាំង​៣ថ្ងៃមានចំនួន ១៥.៥០០នាក់។ សរុបទាំងអនឡាញ​ និង អ្នក​ចូលរួមផ្ទាល់​ ៣ថ្ងៃ​គឺ​ជិត​៥លាននាក់។

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​បវរ​ធិបតី លើក​ទី​១ រយៈ​ពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ នៅវិមាន​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ ដោយ​មាន​អត្តពលិក​​ចំនួន​​៤៨២​នាក់ (កីឡាករ​ចំនួន​៣៤៨​នាក់ និងកីឡាការិនីចំនួន​៧៧​នាក់។ ​ព្រឹទ្ធាចារ្យ​យុទ្ធ​គុន​៣៥​នាក់ ​​គ្រូ​បង្វឹក​ចំនួន​៥៧​នាក់ និង​​អាជ្ញា​កណ្តាល ចៅក្រម មន្ត្រី​បច្ចេកទេស និង​គ្រូ​ពេទ្យ​ចំនួន១៧១​នាក់។

​ការ​ប្រកួត​ចែក​ចែក​ជា​៤​ប្រភេទ​កីឡា ស្មើ​នឹង​១៤​វិញ្ញាសា​គឺ​​១-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​បុរស​ចំនួន៤​វិញ្ញាសាគឺទម្ងន់​-៥០​គីឡូក្រាម​​ -៦០គីឡូក្រាម​ -៦៥គីឡូក្រាម​ និង-៧០គីឡូក្រាម។ ២-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​នារី​ចំនួន​​៤​វិញ្ញាសា​គឺ​-៤៥​គីឡូក្រាម​ -៥០​គីឡូក្រាម -៥៥​គីឡូក្រាម និង​-៦០​គីឡូក្រាម។ ៣-ការ​ប្រកួត​ប្រយុទ្ធ​អាជីព​​បុរសចំនួន​​២​វិញ្ញាសាគឺ -៦៧​គីឡូក្រាម និង-​៧៥​គីឡូក្រាម​ និង​​៤-ការ​ប្រកួត​សម្តែង​​​ចំនួន​៤​វិញ្ញាសាគឺ ថ្វាយបង្គំគ្រូ​ឯកត្តជន មេគុន​​ដៃឯកត្តជន មេគុន​​អាវុធ​ក្រុម​៣​នាក់ និងមេគុ​ន​សមយុទ្ធ​​ក្រុម​៥​​នាក់។

ប្រាក់​រង្វាន់​ការ​ប្រកួតអាជីពជ័យលាភី​មេដាយ​មាស​ទទួល​បាន១២លាន​រៀល, ជ័យលាភី​មេដាយ​ប្រាក់ ទទួល​បាន​៨​លាន​រៀល និង​​ជ័យលាភី​មេដាយ​សំរិទ្ធ​ទទួលបាន៤​លាន​រៀល។ សម្រាប់​ប្រាក់​រង្វាន់​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​ ជ័យលាភីមេដាយ​មាស ទទួល​បាន​៨លាន​រៀល, ជ័យលាភីមេដាយ​ប្រាក់ទទួល​បាន៦​លាន និង​​ជ័យលាភីមេដាយ​សំរិទ្ធ​ទទួល​បាន​​៤លាន។ ជា​មួយ​គ្នា​នេះ​អត្តពលិក​ឆ្នើម​ប្រចាំ​វិញ្ញាសា​នីមួយ​ៗ និង​អាជ្ញា​កណ្តាល​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​​​ទទួល​បាន​​ពាន​១ និង​ម៉ូតូ​១​គ្រឿង​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម