កីឡា
កីឡាករ Liam Paro ចាប់អាជីពប្រដាល់សកល៨ឆ្នាំមិនទាន់ចាញ់សោះ
ម្ចាស់ខ្សែក្រវាត់៥ស្ថាប័នរបស់អូស្រ្ដាលី កីឡាករ Liam Paro កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% មិនទាន់ចាញ់សោះក្នុងការប្រកួតប្រដាល់អាជីពគិតចាប់តាំងពីឆ្នាំ២០១៦។

កីឡាករ Liam Paro បានកើត និងធំធាត់នៅតំបន់ Mackay រដ្ឋ Queensland ក្នុងគ្រួសារមួយដែលមានដើមកំណើតជាជនជាតិអុីតាលី។ រូបគេបានចាប់ផ្ដើមលេងកីឡាដំបូងគឺបាល់អោបនៅក្រុម North Mackay Magpies កម្រិតយុវជនក្នុងស្រុក។ អាយុ១៣ឆ្នាំ យុវជនរូបនេះត្រូវបានណែនាំឲ្យហ្វឹកហាត់កីឡាប្រដាល់ ហើយពេលនោះរូបគេបានបោះបង់កីឡាបាល់អោប ដើម្បីហ្វឹកហាត់ប្រដាល់សកលវិញម្តង។
ការស្វែងរកកន្លែងហ្វឹកហាត់កម្រិតខ្ពស់ Paro បានផ្លាស់ទៅកាន់ទីក្រុង Townsville ពេលអាយុ១៧ឆ្នាំមុនពេលផ្លាស់ទៅស្នាក់នៅទីក្រុង Brisbane ក្នុងវ័យ២០ឆ្នាំ ជាកន្លែងដែលរូបគេហ្វឹកហាត់ទៀងទាត់ជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់អូស្រ្ដាលី Jeff Horn ដែលធ្លាប់ឈ្នះ Manny Pacquiao កាលពីឆ្នាំ២០១៧។

Liam Paro បានប្រឡូកក្នុងការប្រកួតប្រដាល់សកលកម្រិតអាជីពដំបូងនៅឆ្នាំ២០១៦ ដោយបានយកឈ្នះកីឡាករ Jacob Mahony ក្នុងទឹកទី៤។ ក្រោយទទួលបានជ័យជម្នះ១២លើកជាប់គ្នា កីឡាករទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ ANBF របស់ស្ថាប័ន្ដប្រដាល់សកលអូស្រ្ដាលី។ ពេលនោះការប្រកួតមានចំនួន១០ទឹក ប៉ុន្តែរូបគេចាយពេលត្រឹម៣ទឹកប៉ុណ្ណោះដើម្បីយកឈ្នះកីឡាករ Andrew Wallace ហើយក្លាយជាម្ចាស់ខ្សែក្រវាត់។
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កីឡាករ Liam Paro បានឈ្នះខ្សែក្រវាត់ WBO Youth light-welterweight ក្រោយយកឈ្នះកីឡាករ Sebastian Bytyqi ក្នុងទឹកទី២។ មួយឆ្នាំក្រោយមក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករបានឈ្នះខ្សែក្រវាត់ WBO Global light-welterweight ជាខ្សែក្រវាត់ទី៣ បន្ទាប់ពីយកឈ្នះកីឡាករ Massimiliano Ballisai ដោយពិន្ទុ។
គ្មានអ្វីអាចបញ្ឃប់កីឡាករ Liam Paro បានឡើយ។ នៅថ្ងៃទី៨ ខែមិថុនា រូបគេបន្ដឈ្នះខ្សែក្រវាត់ IBF ជាខ្សែក្រវាត់ទី៤ ក្រោយយកឈ្នះកីឡាករ Fatih Keleş។ ចូលឆ្នាំ២០២៤ រូបគេដណ្ដើមបានខ្សែក្រវាត់ IBF light-welterweight ជាខ្សែក្រវាត់ទី៥ ក្នុងអាជីព ក្រោយយកឈ្នះពិន្ទុកីឡាករ Subriel Matías ក្នុងការប្រកួត១២ទឹក។

គិតមកទល់នេះអស់រយៈពេល៨ឆ្នាំហើយមិនទាន់មានកីឡាករណាយកឈ្នះ និងដណ្ដើមខ្សែក្រវាត់ពីកីឡាករ Liam Paro បានឡើយ។ ជើងខ្លាំងអូស្ដ្រាលីរូបនេះពុងកាន់កាប់កំណត់ត្រាឈ្នះ១០០%។ ជាពិសេសក្នុងការប្រកួតការពារខ្សែរបស់ខ្លួនជោគជ័យជាច្រើនលើកជាមួនឹងកំណត់ត្រាឡើងសង្វៀន២៥ដង គឺឈ្នះទាំង២៥ដង និងផ្ដួលដៃគូឲ្យបោះបង់ចោលការប្រកួត១៥លើក៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ