កីឡា
សមាជិកទី៥ របស់ក្លិបភ្នំពេញក្រោន ធ្លាប់ជាប់ជម្រើសជាតិ ឈុតយុវជន នៅប្រទេសអ៊ុយក្រែន
ទីបំផុតសមាជិកកីឡាករបរទេសទី៥ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញមុខជាផ្លូវការហើយនៅរសៀលថ្ងៃព្រហស្បតិ៍ នេះក្រោយបញ្ចប់ការធ្វើចត្តាឡឺស័ករយៈពេល១៤ថ្ងៃ នោះគឺខ្សែប្រយុទ្ធជនជាតិអ៊ុយក្រែន Valeriy Hryshyn ធ្លាប់ជាសមាជិកក្នុងក្រុមជម្រើសជាតិអ៊ុយក្រែន ឈុតយុវជន ខណៈក្លិបបានចុះឈ្មោះកីឡាកររូបនេះតាំងពីមុនទីផ្សារដោះដូរកីឡាករក្នុងស្រុកបិទមកម៉្លេះ។

កីឡាករ Valeriy Hryshyn បានដុះចេញពីក្លិបយក្សក្នុងប្រទេសអ៊ុយក្រែន FC Shakhtar Donetsk ហើយនៅឆ្នាំ២០១១ រូបគេត្រូវបានក្លិបដាក់ចូលក្នុងបញ្ជីក្រុម FC Shakhtar Donetsk II ហើយនៅ២០១៣ រូបគេត្រូវបានក្លិប FC Illichivets Mariupol ក្នុងលីគកំពូលអ៊ុយក្រែនខ្ចីជើង រហូតដល់ឆ្នាំ២០១៥ រូបគេបានចូលរួមជាមួយក្រុម FC Hoverla Uzhhorod និង FC Metalist Kharkiv។ ចូលដល់ឆ្នាំ២០១៦ កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម FC Illichivets Mariupol មុនបន្តទៅក្រុមFC Avanhard Kramatorsk។ ក្រោយចែកផ្លូវជាមួយក្រុម FC Shakhtar Donetsk II នៅឆ្នាំ២០១៩ កីឡាករកម្ពស់ ១,៨១ម៉ែត្ររូបនេះបានចេញទៅចូលរួមជាមួយក្រុម Sheikh Russel ក្នុងលីគកំពូលបង់ក្លាដេស មុនមកដល់កម្ពុជា នៅឆ្នាំ២០២១ នេះ។
កីឡាករដែលកើតនៅក្នុងទីក្រុង Krasnyi Lyman ខេត្ត Donetsk Oblast ប្រទេសអ៊ុកក្រែន រូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមយុវជនរបស់ជម្រើសជាតិតាំងពីឆ្នាំ២០០៩ មកដោយដំបូងចូលក្នុងក្រុម U16 ហើយ ហើយបន្តជាប់ឈ្មោះក្នុង U17 រហូតដល់ឆ្នាំ២០១១ នៅឆ្នាំ២០១១-១២ គេបន្តជាប់ឈ្មោះក្នុង U18អ៊ុយក្រែន ហើយពីឆ្នាំ២០១២-១៣ ជាប់ឈ្មោះក្នុងក្រុម U19 តែម្តង។ ក្នុងក្រុមយុវជនជម្រើសជាតិអ៊ុយក្រែន រូបគេរកបានគ្រាប់បាល់៩គ្រាប់ផងដែរ។

កីឡាករ Valeriy Hryshyn អាចបង្ហាញខ្លួនចាប់ពីពេលនេះតទៅក្នុងក្រុមភ្នំពេញក្រោន ក្រោយខកខានប្រកួតបើករដូវកាល ខណៈកូតាកីឡាករបរទេសដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់នោះគឺក្រុមជាសាមជិកលីគកំពូលកម្ពុជា Metfone Cambodian League អាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់នៅក្នុងក្រុម ប៉ុន្តែក្នុងចំណោមនោះត្រូវមានជនជាតិក្នុងទ្វីបអាស៊ី ១រូប។ ជារូមកីឡាករបរទេសដែលភ្នំពេញក្រោន បានចុះបញ្ជីនោះមានខ្សែបម្រើ Andres Nieto ជនជាតិកូឡុំប៊ី ខ្សែប្រយុទ្ធ Matheus Souza ជនជាតិប្រេស៊ីល ខ្សែបម្រើ Yudai Ogawaជនជាតិជប៉ុន ខ្សែការពារ Takaki Oseជនជាតិជប៉ុន និងចុងក្រោយValeriy Hryshyn ជនជាតិអ៊ុយក្រែន៕
អត្ថបទ៖ ម៉េង ហួរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍