កីឡា
ម៉ោង៧យប់នេះ U17 កម្ពុជា ប៉ះ អាហ្វហ្គានីស្ថានជាការប្រកួតតឹងបំផុត
ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) ត្រូវប្រជែងជាមួយ ក្រុមយុវជនអាហ្វាហ្គានីស្ថាន វេលាម៉ោង៧យប់ ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ ដើម្បីចំណាត់ថ្នាក់លេខ១ក្នុងពូល B ពានរង្វាន់ AFC U17 Asian Cup ឆ្នាំ២០២៥។

ការប្រកួតដ៏សំខាន់នេះ ក្រុមណាឈ្នះនឹងមាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល B។ ក្រោយឆ្លងកាត់២ប្រកួតដូចគ្នា អាហ្វហ្គានីស្ថាន មាន៦ពិន្ទុ កំពុងឈរលេខ១ បន្ទាប់ពីឈ្នះហ្វីលីពីន ៧-០ និងឈ្នះ ម៉ាកាវ ៩-០ ខណៈកម្ពុជាក៏មាន៦ពិន្ទុដែរ ប៉ុន្តែឈរលេខ២ដោយគ្រាប់ចំណេញតិច បន្ទាប់ពីឈ្នះ បង់ក្លាដែស ១-០ និង ឈ្នះម៉ាកាវ ១-០។

យប់នេះគឺជាការប្រកួតក្នុងពូលដ៏លំបាកបំផុតសម្រាប់ម្ចាស់ផ្ទះកម្ពុជា។ អាហ្វហ្គានីស្ថាន បង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះទាំងបច្ចេកទេស កម្លាំងស៊ុហ្វ កាយសម្បទា និងការបញ្ចប់ទី។ ពួកគេពូកែរត់ ដាក់សម្ពាធ និងប្រជែងយកបាល់ខ្លាំងណាស់។ និយាយត្រង់ទៅ ត្រឹមតែស្មើដើម្បីទទួលបាន១ពិន្ទុគឺជាលទ្ធផលល្អបំផុតសម្រាប់កម្ពុជាដើម្បីបន្តឱកាសអ៊ុតយកចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល ប៉ុន្តែបើទទួលបានជ័យជម្នះនោះគឺបានលេខ១ក្នុងពូល។

អាចនិយាយបានថា ក្រុមណាឈ្នះយប់នេះគឺមានភាគរយខ្ពស់បំផុតក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ពីព្រោះការប្រកួតបន្ទាប់របស់ក្រុមទាំងពីរប៉ះដៃគូដែលមានកម្រិតសមត្ថភាពមិនលើសខ្វះគ្នាប៉ុន្មានឡើយពោលគឺ អាហ្វហ្គានីស្ថាន ត្រូវប៉ះ បង់ក្លាដែស ខណៈ កម្ពុជា ប៉ះ ហ្វីលីពីន សម្រាប់ការប្រកួតចុងក្រោយ។

នៅថ្ងៃជាមួយគ្នានេះ វេលាម៉ោង៤រសៀល គឺជាការប្រកួតចុងក្រោយរបស់ ម៉ាកាវ នៅពេលពួកគេត្រូវជួប បង់ក្លាដែស។ ម៉ាកាវ បានធ្លាក់ទៅហើយ ខណៈបង់ក្លាដែស អាចមានឱកាសឡើងទៅចំណាត់ថ្នាក់លេខ២ ប្រសិនបើឈ្នះច្រើនគ្រាប់ ហើយកម្ពុជាចាញ់អាហ្វហ្គានីស្ថាន។

បើក្រឡេកមើលចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលទាំង១០ឃើញថា មានក្រុមចំនួន៧ដែលមាន៣ពិន្ទុស្មើគ្នា បន្ទាប់ពីគិតលើការប្រកួតឈ្នះ១លើកដូចគ្នា។ ចំពោះកម្ពុជាកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ខណៈអម៉ង់ អ៊ូបេគីស្ថាន ចិន ថៃ និងកាតា ស្ថិតនៅលើកំពូលទាំង៥ដែលមានភាគរយឡើងទៅជុំចុងក្រោយ៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង