Connect with us

កីឡា

ឈ្នះនៅអង់គ្លេស កីឡាករ Bartek Paszczyk សរសើរស្មារតីតស៊ូរបស់ ព្រុំ សំណាង

បានផុស

នៅ

កីឡាករប្រដាល់​ប៉ូឡូញ Bartek Paszczyk បាន​កោត​សរសើរ​ពី​ភាព​តស៊ូ​របស់​​កីឡាករ​កម្ពុជា ព្រុំ សំណាង បន្ទាប់​ពី​​ពួក​គាត់​បាន​ប្រកួត​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ប្រទេស​អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិត​នៅ​លើ​សង្វៀន​បាន​បង្ហាញ​ថា Bartek Paszczyk បាន​វាយ​ឲ្យ​លោក​អាជ្ញា​កណ្តាល​រាប់ ព្រុំ សំណាង ​៨​​ដល់​ទៅ​ពីរ​ដង ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​មិន​បោះ​បង់​ចោល​ការ​ប្រកួត​ឡើយ។ កីឡាករ​កម្ពុជា​បាន​តស៊ូ និង​វាយ​បក​វិញ​រហូត​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​​កីឡាករ​ប៉ូឡូញ​៨ម្តងវិញ​ ប៉ុន្តែ​អ្នកទាំង​ពីរ​បាន​តស៊ូ​គ្នា​រហូត​ចប់​ទាំង​៣​ទឹក។ ចៅ​ក្រុមបាន​កាត់​សេចក្តី​​ឲ្យ​ Paszczyk ឈ្នះ​ ព្រុំ សំណាង ដោយ​ពិន្ទុ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​សារព័ត៌មាន​«កម្ពុជា​ថ្មី» កីឡាករ Bartek Paszczyk បាន​សរសើការ​តស៊ូ​របស់​​កីឡាករ​កម្ពុជា​គឺ​ជា​អ្នក​ចម្បាំង​ពិត​ប្រាកដ។ កីឡាករ​បាន​សរសេរ​សារ​ឆ្លើយ​តប​ថា ៖«សួស្តី​កម្ពុជា​ពី​ប្រទេស​ប៉ូឡូញ។ ខ្ញុំ​មាន​ពាក្យ​​ខ្លះ​ចង់​និយាយ​ពី​ដៃ​គូ​របស់​ខ្ញុំ​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​យើង​បាន​ប្រកួត​៣​ទឹក។ ព្រុំ (សំណាង​) ជា​កីឡាករ​ដ៏​រឹង​មាំ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ដ៏​​​​ឆ្នើម​​ក្នុង​ពិភព​លោក នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​ជា​មួយ ព្រុំ (សំណាង)។ គាត់​ជា​អ្នក​ចម្បាំង​ដែល​តស៊ូ ធន់​រឹង​មាំ ខ្ញុំ​ពិត​ជា​គោរព​គាត់»។

សូម​បញ្ជាក់​ថា កីឡាករ​គុន​ខ្មែរ​៣​នាក់​គឺ ព្រុំ សំណាង, រឿង សុភ័ណ្ឌ និង ថៃ រ៉េត បាន​ទៅ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​ជា​លើក​ដំបូង ប៉ុន្តែ​បាន​ចាញ់​ពិន្ទុ​ទាំង​៣​នាក់។ យ៉ាង​ណា ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា​ហាក់​មិន​ចាញ់​ប្រៀប​ដៃ​គូ​នៅ​តំបន់​អឺរ៉ុប​ខ្លាំង​ឡើយ។ ផ្ទុយ​ទៅ​វិញ ​កីឡាករ​កម្ពុជា​បាន​ក្លាយ​ជា​ដៃ​គូ​ប្រយុទ្ធ​ដ៏​លំបាក​ផង​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម