Connect with us

កីឡា

អ្នកវិភាគ​ថា Arnold នឹងចាកចេញពី Liverpool  

បានផុស

នៅ

ក្លិប Liverpool ត្រូវបានគេមើលឃើញ​ពី​គ្មានឱកាសក្នុងការរក្សាទុកកីឡាករ Trent Alexander-Arnold នៅជាមួយ​ទៀត​ទេ បន្ទាប់​ពីក្លិប Real Madrid កំពុងចាប់អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Alexander-Arnold បានដើរតួយ៉ាងសំខាន់ក្នុងស្វែងរកជ័យជម្នះជូនក្លិប Liverpool ក្នុងលទ្ធផលយ៉ាងតានតឹង ១-០ លើក្លិប RB Leipzig នៅ Champions League។ បច្ចុប្បន្នមាន​ការ​លើក​ឡើង​ជាច្រើន​ពី​ក្លិប Real Madrid បានកំណត់គោលដៅក្នុងការស្វែងរកខ្សែការពារស្លាបស្តាំថ្មី ស្របពេលកីឡាករ Alexander-Arnold នឹងឈានចូលដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចព្រមព្រៀង​ជាមួយ Liverpool។

អ្នកវិភាគរបស់ស្ថាប័ន​ព័ត៌មាន Sky Sports លោក Tim Sherwood គិត​ថា ក្លិបហង្សក្រហម Liverpool នឹងមិនអាចរក្សាទុកខ្សែការពារ Arnold បាន​ទេ។ លោកនិយាយថា ៖«ខ្ញុំគិតថា Trent គាត់បានសម្រេចចិត្តចេញទៅហើយ នៅពេល Real Madrid បានទាក់ទងគាត់។ គាត់បានឈ្នះគ្រប់យ៉ាងនៅក្លិប Liverpool ហើយជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែពួកគេមិនមានឱកាសដើម្បីរក្សាគាត់ទេ។ ឥឡូវនេះ ខ្ញុំក៏មិននឹកស្មានដល់ចំពោះរឿង​ដែរ»។

ក្លិប Real Madrid កំពុងត្រូវការខ្សែការពារស្លាបស្ដាំដើម្បីជំនួសតំណែងកីឡាករ Dani Carvajal ដែលរបួសជង្គង់។ បើនិយាយពីកីឡាករ Alexander-Arnold នឹងក្លាយជាគោលដៅសំខាន់មួយរបស់ក្រុមអភិរាជស Real Madrid នៅ​ពេល​ខាង​មុខ។

Alexander-Arnold មិនមែនជាកីឡាករតែម្នាក់គត់នៅ Liverpool ដែលជិតផុតកុងត្រារទេ ខណៈកីឡាករ Virgil van Dijk និង Mohamed Salah ក៏​ជិត​ផុត​កុងត្រា​ដែរ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ចងការប្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម