កីឡា
ក្រុមយុវជនអាស៊ាន៣បានឡើងជុំចុងក្រោយ AFC U17 Asian Cup 2025
ការប្រកួតជម្រុះក្នុងពូលពានរង្វាន់យុវជនអាស៊ីអាយុក្រោម១៧ឆ្នាំ AFC U17 Asian Cup បានបញ្ចប់ហើយ បន្ទាប់ពីប្រកួតតាំងពីថ្ងៃទី១៩ ដល់ទី២៧ ខែតុលា ឆ្នាំ២០២៥។ ក្រុមយុវជនទាំង១៦ត្រូវបានរកឃើញដើម្បីឡើងទៅជុំចុងក្រោយនៅឆ្នាំ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើជាម្ចាស់ផ្ទះ។

ក្នុងចំណោមក្រុមទាំង១៦ មានក្រុមចំនួន៣មកពីតំបន់អាស៊ានបានឡើងទៅជុំចុងក្រោយគឺ ថៃ ក្នុងនាមជាក្រុមលេខ១ពូល D បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អឥតខ្ចោះដោយឈ្នះទាំង៣ប្រកួតក្នុងពូល។ ថៃ បានយកឈ្នះ តួកមេនីស្ថាន ២-០, ឈ្នះ ព្រុយណេ ១៩-០ និង ឈ្នះឥណ្ឌា ៣-២។
ឥណ្ឌូណេស៊ី បានឡើងទៅកាន់ជុំចុងក្រោយ ក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូល។ ពួកគេឈ្នះ២ និងស្មើ១ គឺឈ្នះ គុយវែត ១-០, ឈ្នះកោះម៉ារីណាខាងជើង ១០-០ និងស្មើ អូស្ត្រាលី ០-០។
ជាមួយគ្នានេះ វៀតណាម ក៏បានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូលដែរ។ ពួកគេ បានឈ្នះ១ និងស្មើ២ គឺឈ្នះ មីយ៉ាន់ម៉ា ២-០, ស្មើ គីជីស្ថាន ០-០ និងស្មើ យេម៉ែន ១-១។

ក្រុមទាំង១៦ឡើងជុំចុងក្រោយ
- អារ៉ាប៊ីសាអ៊ូឌីត (ម្ចាស់ផ្ទះ)
- កូរ៉េខាងជើង (លេខ១ ពូល A)
- អាហ្វហ្គានីស្ថាន (លេខ១ ពូល B)
- កូរ៉េខាងត្បូង (លេខ១ ពូល C)
- ថៃ (លេខ១ ពូល D)
- អ៊ូបេគីស្ថាន (លេខ១ ពូល E)
- ជប៉ុន (លេខ១ ពូល F)
- អូស្ត្រាលី (លេខ១ ពូល G)
- អារ៉ាប់រួម (លេខ១ ពូល H)
- យេម៉ែន (លេខ១ ពូល I)
- តាជីគីស្ថាន (លេខ១ ពូល J)
- ចិន (លេខ២ ល្អបំផុត
- វៀតណាម (លេខ២ ល្អបំផុត)
- អូម៉ង់ (លេខ២ ល្អបំផុត)
- អ៉ីរ៉ង់ (លេខ២ ល្អបំផុត)
- ឥណ្ឌូណេស៊ី (លេខ២ ល្អបំផុត
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់