Connect with us

កីឡា

Eersel ៖ «​ការ​ឡើង​ការពារ​ខ្សែក្រវាត់​ជាការ​លើកទឹកចិត្ត​ដល់​យុវជន​សញ្ជាតិ​សូ​រី​ណា​ម​»

បានផុស

នៅ

ប្រទេស​ហូ​ឡង់​ជា​ផ្ទះ​របស់ Regian “The Immortal” Eersel ប៉ុន្តែ រូបគេ​ពិតជា​មាន​កិត្តិយស​ក្នុងការ​បង្ហាញខ្លួន​ដែលមាន​ឈាមជ័រ​សូ​រី​ណា​ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion រូបនេះ​នឹង​ឡើង​ការពារ​ខ្សែ ក្រវាត់​របស់ខ្លួន​ទល់នឹង Mustapha “Dynamite” Haida នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY III​។ ការឡើង​ការពារ​ខ្សែក្រវាត់​នេះ​ត្រូវ​តារា​ដដែល​ជឿថា​ជា​បេសកកម្ម​មួយ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​សូ​រី​ណា​ម ដែលជា​ប្រទេស​កំណើត​របស់ខ្លួន ហើយក៏​ជឿថា ការប្រកួត​នេះ​នឹង​ទទួលបាន​ជ័យជម្នះ​ផងដែរ​។

វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់ “The Immortal” ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​ដែល​ត្រូវ​ផ្សាយ​ពី​សិង្ហ​បុរី​នា​ថ្ងៃ​សុក្រ​ទី ១៩​ខែ មីនា ខាងមុខ​។

Eersel បាន​ថ្លែង​បែបនេះ​៖«​ពេល​ខ្ញុំ​ត្រលប់​ទៅ​ប្រទេស​កំណត់​វិញ ខ្ញុំ​កត់សម្គាល់ថា ក្មេងៗ​បានចាត់ទុក​ខ្ញុំ​ជា​គំរូ​ល្អ​មួយ​។ ពួកគេ​ឲ្យ​តម្លៃ​ចំពោះ​អ្វីដែល​ខ្ញុំ​បាន​សាង​ស្នាដៃ​។ ការនាំ​ខ្សែក្រវាត់​ត្រលប់​ទៅ​ប្រទេស​សូ​រី​ណា​ម​គឺជា​រឿង​ដ៏​រីករាយ​។ ហើយ​ពេល​អ្នកឃើញ​មុខ​ញញឹមញញែម​របស់​ពួកគេ វា​បាន​លើកទឹកចិត្ត​ខ្ញុំ​កាន់តែខ្លាំង​ឡើង​ខ្លាំង​។ នោះ​ហើយ​ជាហេតុ​ផល​ដែល​ខ្ញុំ​ចង់​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ​ឲ្យ​បានសម្រេច​តាមតែ​អាចធ្វើ​ទៅបាន​»​។

Eersel បានកើត​នៅ​សូ​រី​ណា​ម ដែល​ស្ថិតនៅ​ឆ្នេរ​ភាគ​ខាងជើង​នៃ​អាមេរិក​ខាងត្បូង និង​បន្ត​រស់នៅ​ទីនោះ​រហូតដល់​អាយុ ៤ ឆ្នាំ​មុនពេល​គ្រួសារ​របស់ខ្លួន​ផ្លាស់​ទីលំនៅ​ទៅ​អឺរ៉ុប​។

​ទោះបី “The Immortal” បាន​រីករាយ​កាល​កុមារភាព​នៅ​តំបន់​ត្រូ​ពិ​ក ឳ​ពុក​ម្ដាយ​របស់គេ​គិតថា​កូនៗ​មានឱកាស​ច្រើន​ពេល​ទៅ​រស់នៅ​ហូ​ឡង់​។

តារា​ជំនាញ​ឃី​ក​បុក​សី​ង​បាន​បញ្ជាក់ ៖«​គ្រួសារ​របស់ខ្ញុំ​សម្រេច​ផ្លាស់​ទៅ​ហូ​ឡង់​ព្រោះ [​វា​ផ្ដល់​ឲ្យ​ពួកយើង​នូវ​ឱកាស​] ល្អប្រសើរ​ឡើង​»​។

យ៉ាងណាក្ដី Eersel តែងតែ​រក្សា​ទំនាក់ទំនង​ទៅ​ស្រុកកំណើត និង​បាន​ត្រលប់​ទៅលេង​ទីនោះ​នៅ​ដើមឆ្នាំ ២០១៩​។ ឱកាស​ទៅលេង​ស្រុកកំណើត​នោះ​នឹកឃើញ​អំពី​អតីតកាល និង​គោលដៅ​មនុស្សធម៌​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។

ម្ចាស់​ខ្សែក្រវាត់​រំលឹក​ដូច្នេះ ៖ «​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ទៅកាន់​ខុទ្ទកាល័យ​ប្រធានាធិបតី ជាទី​ដែល​ខ្ញុំ​បានបង្ហាញ​ខ្សែក្រវាត់​ទៅកាន់​គាត់ និង​បាន​ទស្សនកិច្ច​នៅ​សាលា​មួយចំនួន​ដើម្បី​ផ្ដល់​មតិ​លើកទឹកចិត្ត​ខ្លះៗ​។ ខ្ញុំ​ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​ក្លិប​ប្រដាល់​មួយចំនួន​ដើម្បី​ហ្វឹកហាត់​ជាមួយ​កីឡាករ​-​កីឡាការិនី​មួយចំនួន និង​លើកទឹកចិត្ត​ពួកគេ​។ វា​ជា​បទពិសោធន៍​មួយ ហើយ​ខ្ញុំ​នឹង​ទៅលេង​ម្ដងទៀត​»​។

បុរស​វ័យ ២៨​ឆ្នាំ​សន្យា​នឹង​ផ្ដល់ឱកាស​ដល់​យុវជន​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ឬ​ក្បាច់គុន​ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់​ប្ដូរជីវិត ឬ​ជោគវាសនា​របស់ខ្លួន​។

Eersel សង្កត់ធ្ងន់ ៖ «​ខ្ញុំ​មិនបាន​គិត​អំពី​ការទទួលបាន​ការសង់​រូបសំណាក​ទេ ប៉ុន្តែ អ្នក​មិនអាច​ដឹង​ឡើយ​។ អ្នក​អាចបង្កើត​សុបិន​ឲ្យ​ធំ​។ ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​[​សូ​រី​ណា​ម​]​ឲ្យ​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​លើកទឹកចិត្ត​ដល់​ក្មេងៗ និង​យុវជន​។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​នៅពេល​ខ្ញុំ​ឈាន​ជើង​ដល់​ទីនោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ៨ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ២២ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម