Connect with us

កីឡា

គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញ​ក្តីបារម្ភ​មុន​ប៉ះ Falcons​ ថ្ងៃ​ទី​៣០តុលានេះ

បានផុស

នៅ

ក្លិប​តំណាង​កម្ពុជា ព្រះ​ខ័នរាជ​ស្វាយរៀង នឹង​ប្រកួត​ជា​មួយ ក្រុម​ម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons និង​ក្រុម​ឥណ្ឌូណេស៊ី Madura United វគ្គ​សន្សំពិន្ទុ​ពូល E ពាន​រង្វាន់​លំដាប់​ទី​៣​អាស៊ី AFC Challenge League ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​សស្វាយរៀង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ុងហ្គោលី នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៤ ជា​ពេល​ដែល​​ក្រុម SP Falcons បាន​ប្រកួត​ជា​មួយ​​​ Madura United ​បាន​​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០។ មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​ Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​កូន​ក្រុម​របស់​លោក។

លោកបាន​លើក​ឡើង​ថា លក្ខខណ្ឌ​​ភូមិសាស្ត្រ និង​អាកាស​ធាតុ​ជា​បញ្ហា​សម្រាប់​ការ​លេង ពី​ព្រោះនៅ​ប្រទេស​ម៉ុងហ្គោលី​មានអាកាស​ធាតុ​ត្រជាក់ ហើយ​​ទី​តាំង​ភូមិ​សាស្ត្រ​ខ្ពង់​រាប។ ជា​ពិសេស ការ​លេង​នេះ​គឺ​នៅ​លើ​ស្មៅ​សិប្បនិម្មិត​ដែល​ខុស​ប្លែក​ពី​នៅ​កម្ពុជា​លេង​​ស្មៅ​ធម្មជាតិ។ ទាំង​នេះ​ហើយ​ជា​បញ្ហា​ថ្មី​សម្រាប់​កូន​ក្រុម​របស់លោក។

បន្ទាប់​ពី​ឃើញ​ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា លោក​ Josep Muñoz បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ក្រុម SP Falcons។ លោក​បាន​លើក​ឡើង​ថា ៖«យើង​បាន​មើល​ការ​ប្រកួត​របស់​ពួក​គេ​។ ​យើង​ក៏​មាន​អ្នក​​​វិភាគ​នៅ​ម៉ុងហ្គោលី​។ ការប្រកួត​ពិត​ជា​​តឹង​តែង​​ សម្រុក​គ្នា​ខ្លាំង​ ជាពិសេស​ក្រុម Falcons លេង​ដាក់សម្ពាធ​មែន​ទែន​​ ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​ម្ចាស់​ផ្ទះ មាន​អ្នក​គាំទ្រ។ ពួក​គេ​រត់​មិន​ឈប់ វាយ​លុក​។ ពួក​គេ​គ្រប់​គ្រង​បាល់​ច្រើន ហើយ​មាន​គុណភាព។ ខ្ញុំ​ធ្លាប់​នៅ​ចិន អីចឹង​ខ្ញុំ​បាន​ដឹង​ពី​កីឡាករ​ម៉ុងហ្គោលី​មួយ​ចំនួន​លេង​ដាក់សម្ពាធ​ខ្លាំង​»។

ទោះ​បី​ជា​យ៉ាង​ណា លោក​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​មាន​ការ​តាំង​ចិត្ត និង​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​នេះ។ លោក​​រីក​រាយ​ដែល​ទទួល​បាន​ឱកាស​​លេង​ជា​មួយ​ពួក​គេ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុម​កម្ពុជា។

លោក​បាន​លើក​ឡើង​ថា ៖«យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ការ​លេង​តទល់​នឹង​ក្រុម​ដែល​មានរបៀប​លេង​វាយ​សម្រុក​ខ្លាំង។ យើង​នឹង​ព្យាយាម​គ្រប់​គ្រង​ការ​ប្រកួត។ ខ្ញុំ​គិត​ថា លទ្ធផល​ស្មើ​គ្នា​​គឺ​​ជា​រឿង​មិន​ល្អ ប៉ុន្តែ​ Falcons បង្ហាញ​ទម្រង់​ល្អ​ខ្លាំង ដែល​នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​លំបាក​សម្រាប់​យើង»។

ព្រះ​ខ័​ន​រាជ​ស្វាយរៀង នឹង​ប៉ះ Falcons នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា វេលា​ម៉ោង​២​រសៀល​ និង​ប៉ះ​ Madura United នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ នៅ​ពូល E នេះ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ ហើយ​ក្រុម​លេខ​១ និង​លេខ​២ បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ខណៈ​​មាន​តែ១​ក្រុម​ប៉ុណ្ណោះ​បាន​ធ្លាក់​ក្នុង​ពូល​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម