Connect with us

កីឡា

នារី១០​នាក់ក្នុង​ចំណោមសិក្ខាកាម​២៥​នាក់​បាន​រៀន​វគ្គ​គ្រូ​បង្វឹកលើក​ទម្ងន់

បានផុស

នៅ

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​សំខាន់​លើ​​ស្ត្រី​ភេទ​ដែល​ជា​អត្តពលិក​មាន​សក្តានុពល​​ក្នុង​ការ​ស្វែង​រក​មេដាយ​​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​ ហេតុ​ដូច្នេះ ការ​ជ្រើស​រើស​អត្តពលិក​ជម្រើស​ជាតិ​ក្នុង​ការ​ហ្វឹក​ហាត់​ និង​ជ្រើស​រើស​គ្រូ​​បង្វឹក​ក៏​​ផ្តល់​អាទិភាព​​ច្រើន​ដល់​ស្ត្រីភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​វគ្គ​បណ្តុះ​បណ្តាល​​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់​​កម្រិត​២​​ដែល​ឧបត្ថម្ភ​ដោយ​គម្រោង​សាមគ្គីអូឡាំពិក​ ​មាន​នារី​១០​នាក់​ក្នុង​ចំណោម​​សិក្ខាកាមចំនួន​២៥​នាក់​ដែល​បាន​ចូល​រៀន​រយៈ​ពេល​៨​ថ្ងៃ​​ ​បញ្ចប់​​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

អ្នក​គ្រូ ទ្រី សុថាវី ​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​ស្វះ​ស្វែង​រក​ស្ត្រី​ភេទ​ឲ្យ​ចូល​រួម​ច្រើន​មិន​ឲ្យ​ចាញ់​បុរស​ទេទាំង​ផ្នែក​អត្តពលិក និង​គ្រូ​បង្វឹក។ កីឡា​ភាគ​ច្រើន​ទាំង​ក្រុម​ការងារ​គ្រូ​បង្វឹក និង​អត្តពលិក​គឺ​មិន​សូវ​មាន​ស្ត្រី​ភេទ​ចូល​រួម​ច្រើន​ទេ ប៉ុន្តែ​​ស្ត្រី​ភេទ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ បើ​ប្រៀប​ធៀប​នឹង​បុរស។

អ្នក​គ្រូ​ដែល​បង្ហាត់​ទាំង​កីឡាករ និង​កីឡាការិនី​លើក​ទម្ងន់​ជម្រើស​ជាតិ​កម្ពុជា​បាន​និយ​ថា ៖«កីឡាការិនី​មាន​អាទិភាព​​​ជាង​បុរស​ក្នុង​ការ​រក​បាន​មេដាយ ពី​ព្រោះ​មិន​ថា​នៅ​ប្រទេស​យើង ឬ​​ប្រទេស​គេ​​គឺ​មិន​សូវ​មាន​កីឡាការិនី​ច្រើន​ ដូច្នេះ​ហើយ​សហព័ន្ធ​លើក​ទម្ងន់​បាន​​ព្យាយាម​ផ្តល់​អាទិភាព​ខ្ពស់​ដល់​នារី។ ដូច​ថ្ងៃ​នេះ​ជា​ដើម វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹកយើង​មាន​សិក្ខាកាម​ជា​នារី​ដល់​ទី​១០​នាក់​បាន​ចូល​រៀន»។

«កាល​ស៊ីហ្គេម ២០២៣ យើង​មាន​កីឡាការិនី​ម្នាក់​ទទួល​បាន​មេដាយ​សំរិទ្ធ​។ កីឡាការិនី​ជា​ម្ចាស់​មេដាយ​សំរិទ្ធ និង​កីឡាការិនី​ម្នាក់​ទៀត​យើង​បាន​បញ្ជូន​ពួក​គាត់​​ទៅ​ហ្វឹក​ហាត់​នៅ​ចិន​ហើយ ដើម្បី​ត្រៀម​កីឡា​ស៊ីហ្គេម នៅ​​ថៃ​ឆ្នាំ​២០២៥។ យើងកំពុង​សម្រួច​លើ​កីឡាការិនី​ដើម្បី​បប្រជែង​យក​មេដាយលើ​ឆាក​អន្តរជាតិ។ មិន​មែន​មាន​ន័យ​ថា យើង​អត់​ផ្តោត​លើ​បុរសទេ​ តាម​ពិត​បុរស​មាន​ភាគ​ច្រើន​ស្រាប់​ហើយ គ្រាន់​តែ​យើង​បង្កើន​នារី​ឲ្យ​បាន​ច្រើន​»។ អ្នក​គ្រូ សុថាវី បាន​បញ្ជាក់។

អ្នក​គ្រូ​ដែល​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ និង​ក៏​ជា​សិក្ខាកាម​ម្នាក់​ដែល​បាន​ចូល​រួម​វគ្គ​បណ្តុះ​គ្រូ​បង្វឹក​កម្រិត​២​នេះ​សង្ឃឹម​ថា វគ្គ​បណ្តុះ​បណ្តាល​ដ៏​មាន​សារសំខាន់​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​​ការ​អភិវឌ្ឍ​កីឡាករ កីឡាការិនី​លើក​ទម្ងន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​កីឡា​លើក​ទម្ងន់នេះមិន​សូវ​មាន​សក្តានុពល​ទេ ស្រប​ពេល​ធន​ធាន​កីឡាករ កីឡាការិនី ក៏​ដូច​ជា​គ្រូ​បង្វឹក​មិន​សូវ​សំបូរ។

វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្វឹកកីឡាលើកទម្ងន់​កម្រិត២​​ដែល​មាន​​គ្រូ​ជំនាញ Aveennash Pandoo មក​ពី​អាហ្វ្រិក​ខាង​ត្បូង​មាន​សិក្ខាកាម​មក​ពី​៩ខេត្ត-រាជធានី​គឺ​ភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម តាកែវ និង​បន្ទាយ​មាន​ន័យ ដែលសិក្សា​រហូត​ដល់​៨​ថ្ងៃ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​វគ្គ​បណ្តុះ​បណ្តាល​លើ​ជំនាញ​គ្រូ​បង្វឹក​លើក​ទម្ងន់ បន្ទាប់​ពី​លើក​ទី១​កាល​ពី​ឆ្នាំ​​២០២២ មានសិក្ខាកាម២៥នាក់ ក្នុង​នោះ​មាន​ស្រី៥នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២៤​មាន​នារី​រហូត​ដល់​១០​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម