កីឡា
គួរឲ្យសរសើរអ្នកខេត្តស្ទឹងត្រែង មើលប្រដាល់២ថ្ងៃក្រោមតំណក់ទឹកភ្លៀង
អ្នកគាំទ្រ និងអ្នកស្រឡាញ់ចូលចិត្តកីឡាប្រដាល់គុនខ្មែរនៅខេត្តស្ទឹងត្រែងពិតជាលះបង់ខ្លាំងមែនទែនដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍ គ្រុឌគុនខ្មែរដើម្បីអបអរសាទរពិធីប្រណាំងទូករយៈពេលពីរថ្ងៃនៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅមាត់ទន្លេសេកុង ខាងកើតរង្វង់មូលព្រះភិរុណ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ព្រឹត្តិការណ៍គ្រុឌគុនខ្មែរដើម្បីអបអរសាទរពិធីប្រណាំទូកបានប្រព្រឹត្តទៅយ៉ាងឱឡារិកជាមួយនឹងវត្តមានថ្នាក់ដឹកនាំ ម្ចាស់ឧបត្ថម្ភកម្មវិធី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករពោរពេញដោយទឹកមុខស្រស់ស្រាយ សប្បាយរីករាយ។ ក្នុងរយៈពេល២ថ្ងៃនេះ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏មិនអាចរារាំងដល់ស្មារតី និងការចូលរួមលើកទឹកចិត្តរបស់ពួកគាត់ទាំងក្មេង ចាស់ ប្រុស ស្រីដល់កីឡាករ កីឡាការិនីគុនខ្មែរ អ្នករៀបចំកម្មវិធី អជ្ញាធរដែនដី។
ជាពិសេសផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដែលមាន អ្នកឧញ៉ា សំអាង វឌ្ឍនៈ ដែលបានចូលរួមអង្គុយទស្សនាក្រោមតំណក់ទឹកភ្លៀង។ ពិតជាគួរឲ្យកោតសរសើរទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងអ្នកគាំទ្រស៊ូទ្រាំឈរមើលក្រោមតំណក់ទឹកភ្លៀងដើម្បីទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរដែលបានក្លាយជាកម្លាំងសាមគ្គីភាព និងទស្សនីយភាពប្រព្រឹត្តទៅយ៉ាងរលូន។

ព្រឹត្តិការណ៍ដំណើរការទៅដោយរលូនជាមួយភាគីពាក់ព័ន្ធទាំងអស់គឺមិនខ្វះបាត់ពីការឧបត្ថម្ភគាំទ្រដែលលើសពីស្មារតីគាំទ្រ ក្នុងនោះក៏ឃើញមានការឧត្ថម្ភទឹកប្រាក់ជាហូរហែរ។ ជាពិសេសក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែជួយជាកម្លាំងកាយចិត្តដល់កីឡាករ កីឡាការិនី ដើម្បី លកស្ទួយជីវភាពរបស់ពួកគាត់ មានទាំងកីឡាករជាតិ និងកីឡាករបរទេស។ ទាំងនេះពិតជាកម្លាំងចលករមិនអាចខ្វះបានក្នុងការជួយលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាយមួយកម្រិតទៀត៕




















អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ