កីឡា
Arsenal និង Hotspur ឈ្នះកក់ក្តៅ តែ Man United ត្រឹមស្មើ Milan យប់មិញ EUROPA
ក្រុមលីគកំពូលអង់គ្លេស២គឺកាំភ្លើងធំ Arsenal និង Tottenham Hotspur សុទ្ធតែទទួលបានជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោមពានរង្វាន់លំដាប់ទី២អឺរ៉ុប Europa League យប់មិញ។
ចំណែកក្រុមអង់គ្លេសមួយទៀតគឺបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុម AC Milan ក្នុងផ្ទះខ្លួនឯងដោយលទ្ធផល ១-១។
ក្រុមកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅលត់ក្រុមម្ចាស់ផ្ទះ Olympiacos ដោយលទ្ធផល ១-៣។ គ្រាប់បាល់របស់កាំភ្លើងធំរកបានដោយកីឡាករ៣នាក់គឺ Martin Oedegaard, Gabriel និង Mohamed Elneny ខណៈម្ចាស់ផ្ទះរកបាន១គ្រាប់វិញដោយYousef El Arabi។
ចំណែកTottenham Hotspur បានយកឈ្នះ Dinamo Zagreb ក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ២-០។ គ្រាប់បាល់ធ្វើបានសម្រេចដោយ Harry Kane ទាំងពីរគ្រាប់នៅនាទីទី២៥ និង៧០ និងបិទមិនឲ្យភ្ញៀវតដៃបានឡើយ។
តាមរយៈជ័យជម្នះខាងលើនេះ ទាំងក្រុម Arsenal និង Tottenham Hotspur សុទ្ធតែសង្ឃឹមខ្ពស់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងពេលប្រកួតជើងទី២ ពួកគេមានគ្រាប់បាល់ជើងទី១ច្រើនស្រាប់។
ផ្ទុយទៅវិញក្រុមអង់គ្លេស បិសាចក្រហម Manchester United ក្នុងនាមជាម្ចាស់ផ្ទះបាននាំមុខភ្ញៀវ AC Milan នៅដើមវគ្គទី២ដោយប្រើក្បាលតែតរបស់កីឡាករ Amad Diallo នៅនាទី៥០ ដែលជាគ្រាប់បាល់ដំបូងរបស់គេក្នុងក្រុមនេះ បន្ទាប់ពីវគ្គទី១គ្មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នា។
ទោះជាយ៉ាងណា លទ្ធផលនាំមុខ ១-០ របស់ម្ចាស់ផ្ទះមិនអាចរក្សារហូតដល់ចប់ការប្រកួតទេ ដោយសារនៅវគ្គទី២ក្រុមភ្ញៀវសម្រុកខ្លាំង និងរកគ្រាប់បាល់តាមស្មើ ១-១ ដោយក្បាច់តែតចូលទីនៅនាទីបន្ថែមរបស់កីឡាករ Mimon Kjaer នៅនាទីទី៩០+២។
លទ្ធផលស្មើ ១-១ ជាហានិភ័យរបស់ Man United ក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពីព្រោះការប្រកួតជើងទី២នៅទឹកដីអ៉ីតាលីមិនមែនជាការងាយស្រួលនោះទេ៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ