កីឡា
ការប្រកួតបាល់ទាត់ដើម្បីគុនខ្មែរ ទទួលបានប្រាក់ជាង១ពាន់លានរៀល
ការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ដើម្បីលើកស្ទួយគុនខ្មែរ កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្តាតចាស់ ទទួលបានប្រាក់ឧបត្ថម្ភជាង១ពាន់លានរៀលពីសប្បុរសជន។

តាមចំនួនជាក់ស្តែងដែលបានប្រកាសជាផ្លូវការគឺទទួលបានចំនួន ១០៦១លានរៀល ប៉ុន្តែចំនួននេះមិនទាន់ត្រូវបានរាប់បញ្ចូលពីការបរិច្ចាគតាមរយៈគណនីធនាគារ ឬសប្បុរសជនមួយចំនួនទៀតឡើយ។
សប្បុរសជនដែលបានបរិច្ចាគថវិកាមានដូចខាងក្រោម៖
- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០០លានរៀល
- សម្តេចពិជ័យសេនា ទៀ បាញ់ ចំនួន ២០លានរៀល
- ឯកឧត្តម ឃួង ស្រេង ចំនួន ៥០លានរៀល
- អ្នកឧកញ៉ា លាង ម៉េង ចំនួន ២០០លានរៀល
- លោកជំទាវ ហ៊ុន ម៉ាណា ចំនួន ២០០លានរៀល
- លោកជំទាវ ជួប មាន ចំនួន ៤០លានរៀល
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចំនួន ៤០លានរៀល
- ក្រុមហ៊ុន Ganzberg Boostrong ចំនួន ៣០០លានរៀល
- អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ចំនួន ១០០លានរៀល
- ឧត្តមសេនីយ៍ឯក រ័ត្ន ដារ័ត្ន ចំនួន ២លានរៀល
- ឧត្តមសេនីយ៍ត្រី ប៉ោ បិន ចំនួន ៦លានរៀល
- នាយឧត្តមសេនីយ៍ ស ថេត ចំនួន ១០លានរៀល
- ឯកឧត្តម ហេង សួរ ចំនួន ៤លានរៀល

គោលបំណងចម្បងក្នុងការបង្កើនឲ្យមានមូលនីធិនេះឡើងគឺដើម្បីជួយឧបត្ថម្ភគាំទ្រដល់ក្លិបកីឡាប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តនានា។ ក្លិបជាច្រើននៅតាមខេត្តគ្មានទីកន្លែងច្បាស់លាស់ គ្មានសម្ភារហ្វឹកហាត់ ហើយអ្នកខ្លះហ្វឹកហាត់នៅក្រោមដើមឈរ វាលស្រែ ប៉ុន្តែពួកគាត់នៅតែព្យាយាមហ្វឹកហាត់តាមលទ្ធភាពដែលអាចទៅរួច។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា តាមរយៈមូលនីធិនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយពង្រឹង និងអភិវឌ្ឍថ្នាលគុនខ្មែរទូទាំងប្រទេស។ ពួកគាត់នឹងមានលទ្ធភាពបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតទាំងនៅរាជធានីភ្នំពេញ និងតាមខេត្ត ខណៈសហព័ន្ធចាប់ផ្តើមបេសកកម្មរៀបចំការប្រកួតថ្នាលគុនខ្មែរតាមបណ្តាខេត្តនានាឲ្យបានច្រើន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ