កីឡា
អបអរ! ព្រះខ័នរាជស្វាយរៀង ឈ្នះ Falcons ឡើងវគ្គ៨ក្រុម ពានអាស៊ីលំដាប់ទី៣
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូល E ពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀងបានកក់កៅអីឡើងទៅ វគ្គ៨ក្រុមចុងក្រោយហើយ បើទោះបីជានៅសល់១ប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី Madura United ចាញ់ឬក៏ឈ្នះក៏ដោយ ពីព្រោះក្នុងពូលមានតែ៣ក្រុមប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ប្រសិនបើប្រកួតចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកា បញ្ចប់ដោយលទ្ធផលស្មើគ្នា ឬក្រុមឥណ្ឌូណេស៊ីទទួលបានជ័យជម្នះលើក្រុមតំណាងកម្ពុជា គឺ ក្រុមម្ចាស់ផ្ទះ SP Falcons ជាអ្នកធ្លាក់ ពីព្រោះការប្រកួតលើកទី១ ក្រុម SP Falcons និង Madura United បានចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់ ០-០។ ប៉ុន្តែប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះច្រើនគ្រាប់ នោះ Madura United ជាអ្នកធ្លាក់វិញ។

ពិន្ទុបណ្ណោះអាសន្នពូល E
- ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ (១ប្រកួត)
- Madura United មាន១ពិន្ទុ (១ប្រកួត)
- SP Falcons មាន១ពិន្ទុ (២ប្រកួត)

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់