Connect with us

កីឡា

ក្លិប​កម្ពុជាទទួល​បាន​កៅអីពានរង្វាន់ AFC Champions League Two ហើយ

បានផុស

នៅ

ជ័យជម្នះ​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ លើ​ក្រុម SP Falcons ​វគ្គ​សន្សំពិន្ទុ ពាន​រង្វាន់​អាស៊ី លំដាប់​ទី​៣ AFC Challenge League រដូវ​កាល​ ២០២៤-២៥ បាន​រុញ​ច្រាន​ក្លិប​បាល់ទាត់​កម្ពុជា​ឡើង​ទៅ​កាន់​ពាន​រង្វាន់​អាស៊ី​លំដាប់​ទី​២ AFC Champions League Two ចាប់​ពី​ពេល​នេះ​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព Footy Ranking ​ដែល​បាន​បង្ហាញ​ពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​បំផុត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ កម្ពុជា​បាន​ឡើង​ទៅ​កាន់​​ចំណាត់​ថ្នាក់​ទី​១២ ​ក្នុង​ចំណោម​ក្រុម​ចំណាត់​ថ្នាក់​កំពូល​ទាំង​១២​ប្រចាំ​តំបន់​ អាស៊ី​ខាង​កើត។ ក្នុង​ចំណោម​ក្រុម​កំពូល​អាស៊ី​ទាំង​១២​គឺ​ចាប់​ពី​លេខ​១ ដល់​លេខ​៦ លេង​ក្នុង​ពាន​រង្វាន់​អាស៊ី​លំដាប់​ទី១​គឺ AFC Champions League Elite ខណៈ​ចាប់​ពី​លេខ​៧​ដល់​លេខ​១២ លេង​ក្នុង​ពាន​រង្វាន់ AFC Champions League Two។

បច្ចុប្បន្ន​ ​កម្ពុជា​មាន​១២.៤១២ពិន្ទុ ទទួល​បាន​​១​កៅអី​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​២ ប៉ុន្តែ​ចាំ​មើល​លទ្ធផល​បន្ត​បន្ទាប់​ទៀត​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ក្រុមឥណ្ឌូណេស៊ី Madura United នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល និងវគ្គ​៨​ក្រុម​ចុង​ក្រោយ AFC Challenge League។ ប្រសិន​បើក្លិប​កម្ពុជា​ធ្វើ​បាន​ល្អ បង្កើន​ពិន្ទុ​ថែម​ទៀត​ នោះ​អាច​នឹង​ទទួល​បាន​២​កៅអី។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​កក់​កៅអី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League បន្ទាប់​ពី​ឈ្នះ​ក្រុម​ម៉ុងហ្គោលី SP Falcons ២-១ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា និង​ត្រូវ​ប្រកួត​បញ្ចប់​ក្នុង​ពូល​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ជា​មួយ​ក្រុម Madura United ដើម្បី​សម្រេច​ថា​តើ ស្ថិត​នៅ​លេខ១ ឬ​លេខ​២​ក្នុង​ពូល E ។

នៅ​ពូល D ប្រចាំ​តំបន់​អាស៊ី​ខាង​កើត រក​ឃើញ​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​គឺ Shan United របស់មីយ៉ាន់ម៉ា និង Taiwan Steel របស់ ឆាយនីស តៃប៉ិ ត្រូវ​ប្រកួត​គ្នា​ដើម្បី​​ស្វែង​រក​ក្រុម​លេខ១ និង​លេខ​២ ខណៈ​ក្រុម Young Elephants របស់​ឡាវ បាន​ធ្លាក់​ហើយ។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នឹងធ្វើ​ឡើង​នៅខែ​មីនា ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​២​ជើង​គឺ ក្នុង​ដី និង​ក្រៅ​ដី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម